ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ស្រា​បើក​​រថយន្តគេច​រថយន្ត​​មួយ​គ្រឿងទៀត​នៅ​ពីមុខ​​ជ្រុល​ទៅ​បុក​របង​ដី​ឡូត៍​​​​របួស​ធ្ងន់​ស្រាល​៤​នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​​​ស្រវឹង​ស្រា​ជោក​ជាំ​ម្នាក់​​បាន​បើក​រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​គេច​រថយន្ត​មួយ​គ្រឿង​ទៀ​ត​ក៏​បាន​ជ្រុល​ទៅ​បុកទម្លុះ​​របង​ដី​ឡូត៍​ផ្ទះ​អ្នក​គ្រូ​បង្រៀន​ម្នាក់​បណ្តាល​ឱ្យ​រថយន្ត​វិល​មួយ​ជុំ រង​របួស​ធ្ងន់​ស្រាល​ទាំង​អ្នក​បើក​រថយន្ត​និង​មនុស្ស​ប្រុស​-ស្រី​៣​នាក់ ទៀត​ដែល​រួម​ដំណើរ​ជា​មួយ​ក្នុង​រថយន្ត​នោះ ចំណែក​រថយន្ត​

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​​​ស្រវឹង​ស្រា​ជោក​ជាំ​ម្នាក់​​បាន​បើក​រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​គេច​រថយន្ត​មួយ​គ្រឿង​ទៀ​ត​ក៏​បាន​ជ្រុល​ទៅ​បុកទម្លុះ​​របង​ដី​ឡូត៍​ផ្ទះ​អ្នក​គ្រូ​បង្រៀន​ម្នាក់​បណ្តាល​ឱ្យ​រថយន្ត​វិល​មួយ​ជុំ រង​របួស​ធ្ងន់​ស្រាល​ទាំង​អ្នក​បើក​រថយន្ត​និង​មនុស្ស​ប្រុស​-ស្រី​៣​នាក់ ទៀត​ដែល​រួម​ដំណើរ​ជា​មួយ​ក្នុង​រថយន្ត​នោះ ចំណែក​រថយន្ត​រង​ការ​ខូច​ខាត​មួយ​កំណាត់មុខ​ទាំង​ស្រុង​ ។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី ២៧ សីហា ២០១៤ នៅ​ចំណុច​ដីឡូត៍​មួយ​កន្លែង ជាប់នឹង​ផ្លូវ​​បេតុង​ដីថ្មី ស្ថិត​ក្នុង​សង្កាត់​ភ្នំ​ពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បើតាម​ប្រ​ភព​ព័ត៌មាន​ពី​យុវជន​ឈ្មោះ ពន្លឺ វិរៈ​ឧត្ថម  ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាអ្នក​បើក​រថយន្ត​បង្ក​ រស់នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឬស្សី​កែវ បាន​ប្រាប់អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រូប​គេ​បាន​ទៅ​ផឹក​ស៊ី​នៅ​ក្នុង​ហាង​មួយ​ម្តុំ​ពោធិ៍ចិនតុង ជាមួយ​បងប្អូន​៣នាក់​ទៀត ពេល​បញ្ចប់ការ​ផឹក​ស៊ី​ហើយ​នោះ​រូប​គេ​រួម​ជា​មួយ​និង បងប្អូន​៣​នាក់​ទៀត​ (ប្រុស​២​នាក់​-ស្រី​ម្នាក់​) បាន​ឡើង​លើ​រថយន្ត​ដើម្បី​ជិះ​ត្រឡប់ទៅ​ផ្ទះ​វិញ​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ដី​ថ្មី ក្នុង​ទិសដៅ ពីលិច​ទៅ​កើត​ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏បាន​វ៉ាក់ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត ពេល​នោះ​រូប​គេ​បាន​ប្រឹង​ទាញ​ចង្កូត​ កុំ​ឱ្យ​ប៉ះ​គ្នា បែ​ជា​ជ្រុល​ចង្កូត​ទៅ​បុក​ទម្លុះ​របង​ដី​ឡូត៍​ផ្ទះ​អ្នក​គ្រូបង្រៀន​ នៅ​សាលា​បឋម​សិក្សា​​សន្តិ​ភាព​ ឈ្មោះ​អ៊ុក​ ម៉ារី អាយុ​៥១ឆ្នាំ បណ្តាល​ឱ្យ​របងរង​​ការ​បាក់បែក​ ចំណែក​រថយន្ត​បាន​វិល​មួយ​ជុំខូច​ខាត​មួយ​កំណាត់មុខ​ទាំង​ស្រុង និង​បណ្តាល​ឱ្យ​ រង​របួស​នារី​ម្នាក់​ធ្ងន់ និង​បុរស​បី​នាក់ទៀត​រង​របួសស្រាល​។

ដោយ​ឡែក​បើតាម​ស្រ្តី​​ជាម្ចាស់​របង​ដី​ឡូត៍​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ​ពេល​កើត​ហេតុ​គឺគាត់កំពុង​សម្រាន្ត​លង់លក់​ក្នុង​ផ្ទះ​ស្រាប់​តែ​ឮសូសម្លេង​​ផាំង​ ​ហើយគាត់​​ក៏បាន​ចេញ​មក​មើល​ ទើប​ដឹង​ថា​មាន​រថយន្ត​បុក​រង​ផ្ទះ​របស់​គាត់ ។ ពេល​នោះ​គេឃើញ​ក្រុម​គ្រួសារ​របស់​ជនរង​គ្រោះ​បាន​មក​ដល់​កន្លែង​កើត​ហេតុ ហើយ​ស្រ្តីម្ចាស់​របង​ដែល​រង​ការ​ខូច​ខាត​បាន​ទាម​ទារ​សំណង​ចំនួន​៣០០​ដុល្លារ​ ដើម្បី​ធ្វើ​ការ​ជួស​ជុល​របង​ឡើង​វិញ ហើយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក៏​យល់​ព្រម​សង​សំណង​ចំនួន​៣០០​ដុល្លារ​ទៅ​ម្ចាស់​របង​។

ក្រោយ​ពេល​កើតហេតុ​ជនរង​គ្រោះ​ទាំង​៤​នាក់​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​និង​បាន​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​ធ្វើ​ការ​ជួស​ជុល​​ព្រោះ​បាន​ដោះ​ស្រាយ​សំណង​ជាមួយ​ម្ចាស់​របង​នៅ​និង​កន្លែង​កើត​ហេតុ​ចប់​អស់​ហើយ ។