ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ធ្លាក់​ភ្នែក​បើក​រថយន្ត​​ទៅ​​បុក​ស្លាក​ប៉ាណូមួយ​ដើម​បាក់​រាប​ដល់​ដី រួច​រថយន្តជ្រុល​ឡើង​ទៅលើខឿន​​សួ​ន​ច្បារ​​អ្នកបើក​របួសបែកក្បាល​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​​បាន​បើក​រថយន្ត​តាកូម៉ា​មួយ​គ្រឿង​យ៉ាង​លឿន​​មក​ដល់​ផ្លូវ​កោង​អ្នក​បើក​យក​ចង្កូត​មិន​​ទាន់​​ក៏បាន​បើក​ទៅ​បុក​ស្លាក​ប៉ាណូ មួយ​ដើម​បាក់​រាបដល់​ដីហើយ​រថយន្ត​​ជ្រុល​ឡើង​ទៅ​លើ​ខឿន​សួន​ច្បារ​ ជ្រោយ​ចង្វា​​​ បណ្តាល​ឱ្យ​អ្នក​បើក​រថយន្ត​បែក​ក្បាល​ហូរ​ឈា​ម​រួច​ឡើង​រថយន្ត​​មិត្ត​ភក្តិ​មួយ​

រាជ​ធានី​ភ្នំ​ពេញ ៖  បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​​បាន​បើក​រថយន្ត​តាកូម៉ា​មួយ​គ្រឿង​យ៉ាង​លឿន​​មក​ដល់​ផ្លូវ​កោង​អ្នក​បើក​យក​ចង្កូត​មិន​​ទាន់​​ក៏បាន​បើក​ទៅ​បុក​ស្លាក​ប៉ាណូ មួយ​ដើម​បាក់​រាបដល់​ដីហើយ​រថយន្ត​​ជ្រុល​ឡើង​ទៅ​លើ​ខឿន​សួន​ច្បារ​ ជ្រោយ​ចង្វា​​​ បណ្តាល​ឱ្យ​អ្នក​បើក​រថយន្ត​បែក​ក្បាល​ហូរ​ឈា​ម​រួច​ឡើង​រថយន្ត​​មិត្ត​ភក្តិ​មួយ​គ្រឿង​ទៀត រត់​គេច​ខ្លួន​​ ដោយ​បន្សល់​ទុក​រថយន្ត​នៅ​នឹង​កន្លែង​កើត​ហេតុ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ២និង​៣០នាទី រំលង​អាធ្រាត្រ ឈាន​ចូល ថ្ងៃទី ២៣ សីហា​២០១៤ នៅ​ចំណុច​សួន​ច្បារ ជ្រោយ​ចង្វា ទល់មុខ​ស្ថាន​ទូត​បារាំង ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែងកើត​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​រថយន្ត​តាកូម៉ា មួយ​គ្រឿង​ពណ៌ទឹក​ប្រាក់ ពាក់ស្លាក​លេខ​ភ្នំ​ពេញ​ 2Y-3530 បើក​ដោយ​បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​បាន​ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​ផ្លូវ​ព្រះ​មុនីវង្ស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង មក​ដល់​ចំណុច​កើត​ហេតុ​ដែល​ជា​ផ្លូវ​កោង អ្នក​បើក​រថយន្ត​យក​ចង្កូត​មិន​ទាន់ក៏បាន​បើក​ទៅ​បុក​ស្លាក​ប៉ាណូ មួយ​ដើម​បាក់​រាបដល់​ដី ហើយ​រថយន្ត​បាន​ជ្រុល​ឡើង​ទៅ​លើ​សួន​ច្បារ​ជ្រោយ​ចង្វា បណ្តាល​ឱ្យ​អ្នក​បើក​រថ​យន្ត  បែក​ក្បាល​ហូរ​ឈាម​ ហើយ​បាន​ចុះ​ពី​លើ​រថយន្ត​ ខ្លួន​ឯង​រួច​ឡើង​ជិះ​រថយន្ត​មិត្ត​ភក្តិ​មួួ​យ​គ្រឿង​ទៀត​គេច​ខ្លួន​បាត់ នៅ​សល់​តែ​រថយន្ត​តាកូម៉ា​មួយ​គ្រឿង​នៅ​នឹង​កន្លែង​កើត​ហេតុ ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​បាន​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្ក​ខាង​លើ​យក​ទៅកាន់​ការិយា​ល័យ​​ចរាចរ​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ រង​ចាំ​ម្ចាស់​មក​ដោះ​ស្រាយ​គ្នា​តាម​និតិ​វិធី​ច្បាប់។