ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២នាក់​ស្រវឹង​ស្រា​ជោកជាំ​បើក​ម៉ូតូទៅ​បុក​ពី​ក្រោយ​គូថ​រថយន្តតាក់ស៊ីឆយ​វីអាយភី របូសបែកមុខ​បែកមាត់​​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ យុវជន​២នាក់​ស្រ​វឹង​ស្រា​ជោគ​ជាំ​បាន​បើក​ម៉ូតូ​យ៉ាង​លឿន​ទៅបុក​ចំចំហៀង​ខាង​ក្រោយ​រថយន្ត​តាក់​ស៊ី ក្រុម​ហ៊ុន​ឆយ​ វីអាយភី​ កំពុង​បើក​ចេញ​ពី​អាកាស​យានដ្ឋាន​ភ្នំ​ពេញ​អន្តរជាតិ​បណ្តាល​ឱ្យ​យុវ​ជន​ទាំង​២​នាក់​​របួសបែក​មុខ​បែក​មាត់ ។ ហេតុការណ៍​ខាង​លើ​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩​និង​៣០​នាទី​

រាជ​ធានី​ភ្នំ​ពេញ​ ៖ យុវជន​២នាក់​ស្រ​វឹង​ស្រា​ជោក​ជាំ​បាន​បើក​ម៉ូតូ​យ៉ាង​លឿន​ទៅបុក​ចំចំហៀង​ខាង​ក្រោយ​រថយន្ត​តាក់​ស៊ី ក្រុម​ហ៊ុន​ឆយ​ វីអាយភី​ កំពុង​បើក​ចេញ​ពី​អាកាស​យានដ្ឋាន​ភ្នំ​ពេញ​អន្តរជាតិ​បណ្តាល​ឱ្យ​យុវ​ជន​ទាំង​២​នាក់​​របួសបែក​មុខ​បែក​មាត់ ។ ហេតុការណ៍​ខាង​លើ​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ សីហា ២០១៤ នៅ​ចំណុច​មុខ​ច្រក​ចូល​អាកាស​យាន​ដ្ឋានភ្នំ​ពេញ​អន្តរជាតិ តាម​បណ្តោយ​មហា​វិថី​សហព័ន្ធរុស្ស៊ី ស្ថិត​នៅ​ក្នុង​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌពោធិ៍សែន​ជ័យ​។

ប្រភពព័ត៌មាន​ពី​កន្លែង​កើតហេតុបាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ ពណ៌​ខ្មៅ មួយ​គ្រឿង​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ BI-2052 ជិះ​ដោយ​យុវជន​ស្រវឹង​ស្រា​ជោក​ជាំ​ពីរ​នាក់​​បាន​ធ្វើ ដំ ណើរ​​តាម​មហាវិថី សហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​ពីលិច​ទៅ​កើត​មក​ដល់​ចំណុច​កើត​ហេតុ​ក៏បាន​ជិះ​ទៅ​បុកគូ​ថ​ក្រោយ​​ចំហៀង​ខាង​ឆ្វេង​ រថយន្ត​តាក់ស៊ី​ក្រុម​ហ៊ុន ឆយ វីអា​យ​ភី ពណ៌ខ្មៅ​ពាក់ស្លាក​លេខ​ AP14 2.0509 បើក​បរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរចេញ​ពី​អាកាស​យាន​ដ្ឋាន​ភ្នំ​ពេញ​អន្តរជាតិ​ បណ្តាល​ឱ្យ​យុវជន​ជិះ​ម៉ូតូ​ទាំង​ពីរ​នាក់​របួស​បែក​មុខ​បែក​មាត់ ។

ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការ​សម្រួល​គ្នា​នៅ​នឹង​កន្លែង​តែ​មិន​ត្រូវ​គ្នា​ ក៏ត្រូវ​សមត្ថ​កិច្ច​យក​ទាំង​រថយន្ត​និង​ម៉ូតូ​មក​កាន់អធិការ​ដ្ឋាន​ខណ្ឌពោធិ៍សែន​ជ័យ​​​ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​និតិ​វិធី​ច្បាប់ ។​