ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ស្រ្តី​ជន​ជាតិ​វៀត​ណាម​ម្នាក់​កំពុង​ចែក​ចាយ​គ្រឿង​ញៀន​នៅ​សង្កាត់​ច្បារ​អំពៅ​ទី១​

9 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ ៖​ នគរ​បាល​ការិយា​ល័យ​ប្រ​ឆាំង​​​គ្រឿង​ញៀន​រាជ​ធា​នី​ភ្នំ​ពេញ ​បាន​ឃាត់​ខ្លួន​ស្រ្តី​ជន​ជាតិ​វៀត​ណាម​ម្នាក់ ឈ្មោះ​ង្វៀង ធី​យាំុំង ហៅ​អាមួយ អាយុ​២៧​ឆ្នាំ ពេល​កំពុង​ធ្វើ​​សកម្ម​ភាព​ចែក​ចាយ​គ្រឿង​ញៀន​នៅ​​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ កាល​ពី​វេលា​ម៉ោង​៥​ល្ងាច ​ថ្ងៃ​ទី​ ០១ សី​ហា ២០១៤​ ។​

នៅ​វេលា​ម៉ោង​ជាង៦​ ល្ងាច​ថ្ងៃ​ដដែល​នេះ​ កម្លាំង​នគរ​បាល​ការិយា​ល័យ​ប្រ​ឆាំង​​​គ្រឿង​ញៀ​ន​រាជ​ធា​នី​ភ្នំ​ពេញ បាន​នាំខ្លួន​​ស្រ្តី​សង្ស័យ​ខាង​លើ​នេះ​ទៅ​ឆែក​ឆេរ​នៅ​ក្នុង​បន្ទប់​ជួល​លេខ​៦A ផ្លូវ​៥១២ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន​ ដែល​ជន​សង្ស័យ​ជួល​ស្នាក់​នៅ​ ក្នុង​នោះ​កម្លាំង​នគរ​បាល​បាន​រក​ឃើញ​ម្ស៉ៅ​ក្រាម​ស​ថ្លា នៅ​ជាប់​នឹង​ខ្លួន​ស្រ្តី​សង្ស័យ​ខាង​លើ ចំនួន​៩​កញ្ចប់​តូច​ ធំ។

បន្ទាប់​ពី​ធ្វើ​ការ​ឆែក​ឆេរ​​ហើយ​សមត្ថ​កិច្ច​បាន​បញ្ជូន​ខ្លួន​ស្រ្តី​សង្ស័យ​ខាង​លើ​ទៅ​ការិយាល័យ​ប្រ​ឆាំង​​​គ្រឿង​ញៀ​ន​រាជ​ធា​នី​ភ្នំ​ពេញ​​ដើម្បី​ចាត់​ការ​​តាម​ផ្លូវ​ច្បាប់ ។