ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្រ​វឹង​ធ្លាក់​ភ្នែក​បើក​ម៉ូតូ​ដួល​ខ្លួន​ឯង​រង​របួស​ធ្ងន់​

9 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ស្រ​វឹង​ស្រា​ជោគ​ជាំ​បាន​បើក​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​បែក​ហូរ​ឈាម​ក​ក្លាក់​។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១១ និង​១០​នាទី​យប់ ថ្ងៃ​ទី​៣១ កក្ក​ដា​២០១៤ នៅ​ចំណុច​មុខ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អ៊ែត​វូដ​ តាម​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​។​

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​នៅ​មុន​​ពេល​កើត​ហេតុ​គេ ឃើញ​ម៉ូតូ​ឃ្លីក ពណ៌​ក្រហម មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 1W-5839 បើក​បរ​ដោយ​បុរស​ស្រ​វឹង​ស្រា​ជោគ​ជាំ​ម្នាក់ យ៉ាង​លឿន​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​លិច ទោ​កើត​មកដល់​ចំណុច​កើត​ហេតុ ក៏បាន​ដួល​ម៉ូតូ​ដោយ​ខ្លួន​ឯង បោក​ក្បាល​អ្នក​ជិះ​ទៅ​ថ្នល់ បណ្តាល​ឱ្យ​បែក​ក្បាល​ហូរ​ឈាម​កក្លាក់ ។

ក្រោយ​ពេល​កើត​ហេតុ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ ចំណែក​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​។