ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ទួរីស​ដឹក​ផ្លែឈើ​ពេញ​បើ​ក​បុក​រះ​រនាំង​ដែក​៨​ផ្ទាំង​ ស្លា.ប់​បុរស​ម្នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​បាត់​បង់​អាយុ​ជី​វិត​ភ្លាម​ៗនៅ​នឹង​កន្លែង​កើត​ហេតុ​ ​បន្ទាប់​ពីបើក​​រថយន្ត​ទួរី​ស​ មួយ​គ្រឿង​ដឹក​ផ្លែ​ឈើ​ពេញ ទៅ​បុក​រះ​រនាំង​ដែក​ពុះ​ចែកទ្រូង​ផ្លូវ​បាក់​អស់​៨​ផ្ទាំង និង​បាន​ដោយ​តាម​រថ​យន្ត​៣​ផ្ទាំង​អូស​​ប្រ​ហែល​៣០​ម៉ែត្រ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ២​និង​៣០​នាទី​រំលង​អា​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់​បង់​អាយុ​ជី​វិត​ភ្លាម​ៗនៅ​នឹង​កន្លែង​កើត​ហេតុ​ ​បន្ទាប់​ពីបើក​​រថយន្ត​ទួរី​ស​ មួយ​គ្រឿង​ដឹក​ផ្លែ​ឈើ​ពេញ ទៅ​បុក​រះ​រនាំង​ដែក​ពុះ​ចែកទ្រូង​ផ្លូវ​បាក់​អស់​៨​ផ្ទាំង និង​បាន​ដោយ​តាម​រថ​យន្ត​៣​ផ្ទាំង​អូស​​ប្រ​ហែល​៣០​ម៉ែត្រ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ២​និង​៣០​នាទី​រំលង​អា​ធ្រាត ឈាន​ចូល​ថ្ងៃ​ទី ២៩ កក្ក​ដា ២០១៤ នៅ​ចំណុចមុខ​ក្រុម​ហ៊ុនលក់​រថយន្ត​ ​HCB អូតូខូល័រ អិល​ធី​ឌី ​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ស្ថិត​ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ប្រ​ភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ទួរីស​ មួយគ្រឿង​​មាន​ដឹក​​ផ្លែ​ឈើ​​ពេញ​ បើក​ដោយ​បុរស​ម្នាក់​​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​កោះ​កុង ចូល​មក​រាជ​ធានី​ភ្នំពេញ​ដោយ​​បើក​បរ​យ៉ាង​លឿន​តាម​ម​ហា​វិថី​សហព័ន្ធ​រុស្ស៊ី ​ក្នុង​ទិសដៅ​ពី​លិច មក​កើត​មក​ដល់​ចំណុច​កើត​ហេតុ​ រថយន្ត​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រះ​រនាំង​ដែក​ចំនួន​៨​ផ្ទាំងក្នុង​នោះ​៣​ផ្ទាំង​ត្រូវ​បាន​កៀប​ជាប់​និង​រថយន្ត​អូស​ចម្ងាយ​ប្រ​ហែល​៣០​ម៉ែត្រ​ បណ្តាល​ឱ្យ​ស្លាប់​អ្នក​បើក​បរ​រថយន្ត​នៅ​នឹង​កន្លែង​។