ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​សូម៉ាលី​ជិត​3លាន​នាក់​​នឹង​រង​គ្រោះ​​ដល់​ជីវិត​ព្រោះ​​ខ្វះ​ម្ហូប​អាហារ​

9 ឆ្នាំ មុន

​​​​អង្គ​ការ​សម្រាល​​ទុក្ខអន្តរ​ជាតិ​​បញ្ជាក់​កាល​ពី​​ថ្ងៃទី​​២០ កក្កដា​ ​២០១៤ ​ថា ពលរដ្ឋ​​សូម៉ាលី​ ជិត​​​៣លាន​នាក់​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត​​ដោយ​សារ​ខ្វះ​ខាត​ស្បៀង​អាហារ​ ។ ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​​របស់​អង្គ​ការ​សម្រាល​ទុក្ខ​​អន្តរ​ជាតិ​ដឹក​នាំ​​ដោយក្រុម​World Vision ​បញ្ជាក់​​ថា បច្ចុប្បន្ន​​មានកុមារ​សូម៉ា​លី​​ច្រើន​ជាង​​​​៣០០.០០០​នាក់​ ធ្លាក់​ខ្លួន​ឈឺ​​ដោយ​ជំងឺ​​ខ្វះ​​​​​អាហារ​​ ខណៈ​ពេល​ប្រជា​ពលរដ្ឋ​​

​​​​អង្គ​ការ​សម្រាល​​ទុក្ខអន្តរ​ជាតិ​​បញ្ជាក់​កាល​ពី​​ថ្ងៃទី​​២០ កក្កដា​ ​២០១៤ ​ថា ពលរដ្ឋ​​សូម៉ាលី​ ជិត​​​៣លាន​នាក់​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត​​ដោយ​សារ​ខ្វះ​ខាត​ស្បៀង​អាហារ​ ។ ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​​របស់​អង្គ​ការ​សម្រាល​ទុក្ខ​​អន្តរ​ជាតិ​ដឹក​នាំ​​ដោយក្រុម​World  Vision ​បញ្ជាក់​​ថា បច្ចុប្បន្ន​​មានកុមារ​សូម៉ា​លី​​ច្រើន​ជាង​​​​៣០០.០០០​នាក់​ ធ្លាក់​ខ្លួន​ឈឺ​​ដោយ​ជំងឺ​​ខ្វះ​​​​​អាហារ​​ ខណៈ​ពេល​ប្រជា​ពលរដ្ឋ​​ជាង​​២,៩​លាន​នាក់​​ទៀត​កំពុង​​ត្រូវ​ការ​ជំនួយ​​ឧបត្ថម្ភ​​ផ្នែក​ម្ហូប​អាហារ​​ និង​ឱសថ​​ដើម្បី​ព្យា​បាល​បន្ទាន់​​ក្នុង​រយ​ៈ​​ពេល​ពី​​​​៣ទៅ​​៦​ខែ​​ខាងមុខ​ ។​

​អង្គការ​​សហ​ប្រជ​ាជាតិ​​​(UN)​​បាន​ប្រកាស​​អាសន្ន​ក្នុង​អំឡុង​ដើម​ខែ​​កក្កដា​ ថា វិបត្តិ​​កង្វះ​សារ​ធាតុ​​អាហារ​នៅ​ក្នុង​តំបន់ ​ផ្សេង​ៗ​របស់​សូម៉ាលី​​កំពុង​ធ្លាក់​​ក្នុង​ស្ថាន​ភាព​បន្ទាន់ ​​​​រួម​ទាំង​នៅ​ក្នុង​រដ្ឋ​​ធានី​​  ។ គ្រោះ​រាំង​ស្ងួត ម្ហូបអាហារ​​ឡើង​ថ្លៃ​​ខ្ពស់​​ និង​ប្រាក់​ជំនួយ​​ផ្នែក​មនុស្ស​ធម៌​​ធ្លាក់​ចុះ​ រួម​ទាំង​​ទទួល​ការ​គំរាម​​កំហែង​​ពីក្រុម​​ឧទ្ទាម​​គឺជាកត្ដា​​អវិជ្ជមាន​​ផ្នែក​មនុស្ស​ធម៌​​ដ៏​អាក្រក់​​បំផុតនៅ​​ស៊ូម៉ាលី​ ។នៅ​ក្នុង​របាយការណ៍​​បញ្ជាក់​ថា​ ​ប្រាក់​បរិច្ចាគ​​​ពី​អន្តរ​ជាតិ​​ដើម្បីជួយ​ដល់​ប្រជា​ជន​សូម៉ាលី ក្នុង​ផ្នែកមនុស្ស​ធម៌​នៅ​ឆ្នាំនេះមាន​ត្រឹម​តែ​​១២%​ ពីគោល​ដៅ​ប្រាក់​ប​រិច្ចាគ​ដែល​ត្រូវ​ប្រើ​​សរុប​​៩៣៣លាន​ដុល្លារ ។

កាល​ពី​ឆ្នាំ​​​២០១១ ​សូម៉ាលី​ ​​ប្រឈម​មុខ​នឹង​វិបត្តិ​​កង្វះ​ខាត​​ម្ហូបអាហារ​​ដ៏អាក្រក់​​ដែល បណ្ដាលមក​ពីគ្រោះ​រាំង​ស្ងួត​​​បង្ក​ឱ្យ​​ប្រជ​ាពលរដ្ឋ​​ជាង​​១៣​លាន​​នាក់​​ទទួល​​ផល​ប៉ះពាល់​ ​ខណៈ​​ពេល​ជិត​​​២៦០.០០០​​នាក់​ បាន​ស្លាប់​​ដោយ​សារ​អត់​ឃ្លាន ៕ ​