ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាមរី​ឆ្លាម​បើក​លឿន​ដូច​ហោះ​ ជ្រុល​ទៅ​បុក​រះ​​រនាំង​ដែកពុះចែក​ទ្រូង​ផ្លូវ​​បាក់​​អស់​៥​ផ្ទាំង​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បើក​រថយន្ត​កាមរី​ឆ្លាម ពាក់​ស្លាក​សៀមរាប2A-6675 ​ដោយ​ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​មហាវិថី សហព័ន្ធ​រុស្ស៊ី ក្នុង​ទិសដៅ​​កើត​ទៅ​លិច ខណះ​មក​ដល់​ក្បែរ​អាកាស​យាន​ដ្ឋាន​ភ្នំ​ពេញ​អន្តជាតិ រថយន្ត​បាន​រេ​ចង្កូត​ទៅ​បុក​រៈ​រាំង​ដែក​ពុះ​ចែកទ្រូង​ផ្លូវ​ចំនួន ៥​ផ្ទាំង​ ​ហើ​យ​មួយ​ផ្ទាំ​ង​បាន​ខ្ទាត​​ទៅ​ត្រូវ​ម៉ូតូ​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បើក​រថយន្ត​កាមរី​ឆ្លាម ពាក់​ស្លាកលេខ​​សៀមរាប2A-6675  ​ដោយ​ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​មហាវិថី សហព័ន្ធ​រុស្ស៊ី ក្នុង​ទិសដៅ​​ពី​កើត​ទៅ​លិច ខណះ​មក​ដល់​ក្បែរ​អាកាស​យាន​ដ្ឋាន​ភ្នំ​ពេញ​អន្តរ​ជាតិ រថយន្ត​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​រៈ​រនាំង​​ដែក​ពុះ​​ចែកទ្រូ​ង​ផ្លូវ​បាក់​អស់​ចំនួន ៥​ផ្ទាំង​ ​ហើ​យ​មួយ​ផ្ទាំ​ង​បាន​ខ្ទាត​​ទៅ​ត្រូវ​ម៉ូតូ​វ៉េវ​អាល់​ហ្វា​មួយ​គ្រឿង​ទៀត​ ពា​ក់​ស្លាក​លេខ​​​ភ្នំ​ពេញ 1BP- 7340​បើក​ដោយ​បុរស​ម្នាក់​​​ក្នុង​ទិសដៅ​(បញ្រ្ចាស​ទិស​គ្នា) បណ្តាល​ឱ្យ​របួស​ស្រាល ចំណែក​រថយន្ត​បង្ក​រង​ការ​ខូច​ខាតមួយ​កំណាត់មុខ​​ខាង​ឆ្វេង​យ៉ាង​ដំណំ។

ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៦និង​៥០​នាទី​ល្ងាច ចំណុច​ក្បែរ​អាកាស​យាន​ដ្ឋាន​ភ្នំ​ពេញ​អន្តរ​ជា​តិ​ស្ថិ​ត​ក្នុ​ង​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែន​​ជ័យ ។ក្រោយ​ពេល​កើតហេតុ​បុរស​ម្ចាស់​រថយន្ត​បង្ក​បាន​បើក​ទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ទៅ នៅ​សល់​តែ​រថយន្ត​បង្ក​នៅ​នឹង​កន្លែងកើត​ហេតុ​​ ហើយ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ​រង​ចាំ​ម្ចាស់​ចូល​ខ្លួន​មក​ដោះ​ស្រាយ​។