ខេត្តកំពង់ចាម ៖ លោកតាវ័យ៦៥ឆ្នាំប្លាយបានរងរបួសរហូតដល់សន្លប់ នៅក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយ នៅលើស្ពានគីហ្ស៊ូណាខាងកើតប៉ុស្តិ៍យាម ចំងាយ១០០ម៉ែត្រក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៤ កក្កដា ២០១៤ រវាងម៉ូតូនិងម៉ូតូជនរងគ្រោះ ត្រូវបានគេដឹកតាមរថយន្តសាមុយ មកសង្រ្គោះនៅក្លីនិកមួយឈ្មោះកែវ វណ្ណៈ ស្ថិតនៅក្រុងកំពង់ចាម ។
លោកស៊ាម យូសេង ប្រធាននគរបាលចរាចរក្រុងកំពង់ចាម បានប្រាប់ឲ្យដឹងថា នៅពេលមុនកើតហេតុលោកតាឈ្មោះ ហេង បុមក បានជិះម៉ូតូតែម្នាក់ឯងប្រភេទស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1H-1172 ចេញពីទិសដៅខាងកើតមកលិច ក្រោយពីមេឃបានរាំងភ្លៀងបន្តិចក៏ស្រាប់តែជិះមកបុកម៉ូតូ១គ្រឿងទៀតម៉ាកC 125 ពណ៌ពាក់ស្លាកលេខ1AE-5865 ពណ៌ខ្មៅពីខាងក្រោយលាន់ប្រាវក្នុងទិសដៅស្របគ្នា បណ្តាលឲ្យដួលទាំង២ គ្រឿងតែម្តង ។
លោកស៊ាម យូសេង ប្រធាននគរបាលចរាចរក្រុងកំពង់ចាម បានប្រាប់បន្តថា ក្នុងពេលនោះបណ្តាលឲ្យលោកតាបានរងរបួសរហូតសន្លប់ ចំនែកភាគីម៉ូតូ១គ្រឿងទៀតឈ្មោះ ងន់ ហេង ភេទប្រុស អាយុ២២ ឆ្នាំ នៅភូមិជីរោទ៏ទី១ ឃុំជីរោទ៏ទី១ ស្រុកត្បូងឃ្មុំ បានរងរបួសស្រាលផងដែរ ។
ចែករំលែកព័តមាននេះ