ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឺុម៉កម៉ូតូពន្លះ​គ្នាមួយ​​​ម៉ូតូ​មួយ​វីវ៉ា​​មួយ​គ្រឿង​របួសធ្ងន់-ស្រាល​៥នាក់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ករណី​គ្រោះ​ថ្នាក់​ចរាចរ​មួយ​ដែល​បង្ក​ឡើង​រវាង​រឺុម៉ក​ម៉ូតូ​បុក​គ្នា​ជាមួយ​ម៉ូតូ​វីវ៉ា​ស្ស៊ូហ្គុន ពេញ​ទំហឹង​បណ្តាល​ឱ្យ​មនុស្ស​៥​នាក់ រង​របួស​ធ្ងន់ស្រាល ។ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១២ និង​២០​នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៤ កក្ក​ដា ២០១៤ នៅ​ចំណុច​ផ្លូវ​៣២១០ កែង​និង​ផ្លូវ​ ១៧៣ ស្ថិត​ក្នុង​

រាជ​ធានី​ភ្នំ​ពេញ ៖ ករណី​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​មួយ​ដែល​បង្ក​ឡើង​រវាង​រឺុម៉ក​ម៉ូតូ​បុក​គ្នា​ជាមួយ​ម៉ូតូ​វីវ៉ា​ស្ស៊ូហ្គុន ពេញ​ទំហឹង​បណ្តាល​ឱ្យ​មនុស្ស​៥​នាក់ រង​របួស​ធ្ងន់ស្រាល ។ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១២ និង​២០​នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៤ កក្ក​ដា ២០១៤ នៅ​ចំណុច​ផ្លូវ​៣១០ កែង​និង​ផ្លូវ​ ១៧៣ ស្ថិត​ក្នុង​សង្កាត់​អូរ​ឡាំពិក  ខណ្ឌ​ចំការមន ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា ស្ស៊ូហ្គុន មួយ​គ្រឿង​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ 1AQ-4308 ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​ផ្លូវ​៣១០ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​មក​ដល់​ចំណុច​កើត​ហេតុ​ក៏បាន​បុក​គ្នា​ជាមួយ​រឺុម៉ក​ម៉ូតូ មួយ​គ្រឿង​ជិះ​គ្នា​៤នាក់ ពេញ​ទំហឹងបណ្តាល​ឱ្យរឺុម៉ក​ម៉ូតូ ក្រ​ឡាប់កៀប​ជាប់​មនុស្ស​ម្នាក់សរុប​ទៅ​ ​របួស​ធ្ងន់ស្រាល​ចំនួន​៥នាក់ ។

ក្រោយ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ពីរ​នាក់​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះ​នៅមន្ទិី​ពេទ្យ​។ចំណែក​រឺុម​ម៉ក​ម៉ូតូនិង​ម៉ូតូ​ត្រូវ​សមត្ថកិច្ចយក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន រង​ចាំដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់។