ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះលែង​តំណាង​រាស្ត្រនិង​សកម្មជន​បក្សសង្គ្រោះ​ជាតិ អ្នក​គាំទ្រ​រាប់រយ​នាក់លើក​គ្នាទៅ​ទទួល​ដល់ពន្ធនា​គារ​ព្រៃស

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បេក្ខ​ជន​ជាប់​ឆ្នោត​​ជា​តំណាង​រាស្ត្រ​ និង​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៨​នាក់​ ដែល​ត្រូវ​បាន​អាជ្ញា​ធរ​ឃាត់​ខ្លួន​ក្នុង​ពេល​កើត​មាន​អំពើ​ហិ.ង្សា​​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​ កាល​ពី​ពេល​ថ្មី​ៗ​​កន្លង​មក​ និង​បញ្ជូន​ទៅ​ដាក់​នៅ​ពន្ធ​នា​គារ​ព្រៃ​ស​ ពេល​នេះ​ត្រូវ​បាន​អាជ្ញា​ធរ​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​វិញ​ហើយ​ បន្ទាប់​ពី​បាន​ជាប់​ឃុំ​នៅ​ទី​នោះ​អស់​រយៈ​ពេល​១​សប្តាហ៍​គត់​ ។

រាជ​ធានី​ភ្នំពេញ ៖ បេក្ខ​ជន​ជាប់​ឆ្នោត​​ជា​តំណាង​រាស្ត្រ​ និង​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៨​នាក់​ ដែល​ត្រូវ​បាន​អាជ្ញា​ធរ​ឃាត់​ខ្លួន​ក្នុង​ពេល​កើត​មាន​អំពើ​ហិង្សា​​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​ កាល​ពី​ពេល​ថ្មី​ៗ​​កន្លង​មក​ និង​បញ្ជូន​ទៅ​ដាក់​នៅ​ពន្ធ​នា​គារ​ព្រៃ​ស​ ពេល​នេះ​ត្រូវ​បាន​អាជ្ញា​ធរ​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​វិញ​ហើយ​ បន្ទាប់​ពី​បាន​ជាប់​ឃុំ​នៅ​ទី​នោះ​អស់​រយៈ​ពេល​១​សប្តាហ៍​គត់​ ។

ការ​ដោះ​លែង​នោះ​បាន​ធ្វើ​ឡើង​ កាល​ពី​វេលា​ម៉ោង​៤​និង​​៤០​នាទី​​រសៀល​ ថ្ងៃ​ទី​២២​ ខែ​កក្កដា ឆ្នាំ​២០១៤​ ក្រោម​តំណក់​ទឹក​ភ្លៀង​ធ្លាក់​ជោក​ជាំ​ដូច​ជួយ​ប្រោះ​​ព្រំ​ ដោយ​មាន​អ្នក​គាំ​ទ្រ​ទៅ​ទទួល​មាន​ចំនួន​ច្រើន​រយ​នាក់​ ។ អ្នក​ដែល​ទៅ​ទទួល​នោះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​មាន​​ដូចជា​ លោក​ យិន​ ថា​រ៉ូ លោក​ ជា​ ប៉ូច និង​លោក​ ដាំ​ សិទ្ធ ជា​ដើម​ ដែល​ជា​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ។ បេក្ខ​ជន​តំណាង​រាស្ត្រ​ ដែល​ត្រូវ​អាជ្ញា​ធរ​ដោះ​លែង​នោះ​រួម​មាន​ ១-លោក​ ហូ​ វា៉ន់ ២-លោក​ រៀល​ ខេម​រិន្ទ​ ៣-លោក​ ម៉ែន​ សុថាវ​រិន​្ទ​ ៤-លោក​ កែ​ ភិរម្យ​ ៥-លោក​ ឡុង រី​ ៦-លោក​ នុត រំដួល​ និង​៧​-លោក​ អឿ ណារិទ្ធ ជា​សកម្ម​ជន​របស់​គណ​បក្ស ។

អ្នក​ទាំង​៧​នាក់​នេះ​ ត្រូវ​បាន​ដោះ​លែង​ចេញ​តាម​ច្រក​មណ្ឌលកែប្រែ​   ម១ ។ ចំណែក​ទី​៨​ លោក​ស្រី​ មូរ​ សុខហួរ​ ជា​បេក្ខជន​តំណាង​រាស្រ្ដ​ត្រូវ​បាន​ដោះ​លែង​តាម​ច្រក​មណ្ឌល​កែប្រែ​ ម​២​ នៃ​ពន្ធ​នាគារ​ព្រៃ​ស​ ហើយ​ម្នាក់​ៗ​បាន​ទទួល​កម្រង​ផ្កា​ពាក់​គ្រប់​គ្នា​ ជា​ការ​ស្វាគមន៍​ និង​អប​អរ​សាទរ ។​​
អ្នក​គាំ​ទ្រ​ដែល​ទៅ​ទទួល​ បាន​ប្រើ​ពាក្យ​ផ្សេងៗ​ ដូច​ជា​យុត្ដិធម៌​ត្រូវ​តែ​ឈ្នះ​ជា​ដើម​ ។ មិនតែ​ប៉ុណ្ណោះ​ ការ​ដោះ​លែងនោះ​បាន​ធ្វើ​ឡើង​នៅ​ក្រោម​មេឃ​ភ្លៀង​រលឹម​ គ្មាន​អ្នក​ណា​ខ្លាច​ទទឹក​ទេ ។​ ចំណែក​សមត្ថកិច្ច​បាន​ទៅ​ការ​ពារ​សន្ដិសុខ​សុវត្ថិភាព​នៅ​ទី​នោះ​ ។​

ក្រោយ​ពេល​ចាក​ចេញ​ដល់ខាង​ក្រៅ​មាត់​ច្រក​ទ្វារ​មណ្ឌល​កែប្រែ​ ម២​ លោកស្រី​ មូរ​ សុខ​ហួរ​ បាន​ថ្លែង​ថា​ លោកស្រី​មាន​ការ​ត្រេក​អរ​ខ្លាំង​​ណាស់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ដោះ​លែង​រូប​លោក​ស្រី​ និង​បេក្ខជនតំណាង​រាស្រ្ដ​ ព្រម​ទាំង​សកម្ម​ជន​ដទៃ​ទៀត​ដែល​ត្រូវ​ជាប់​ឃុំឱ្យ​មានសេរី​ភាពវិញ​ ស្ថិត​ក្រោម​ក្រសែ​​ភ្នែកអ្នក​គាំទ្រ​ជា​ច្រើន​នាក់​បែប​នេះ​ ។ លោក​ស្រី​ មូរ​ សុខហួរ​ បាន​បន្ដ​ថា​​ «ការ​ចរចា​រវាង​គណបក្ស​ប្រជា​ជន​និង​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ កក្កដា​ បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ជា​ការ​ត្រូវ​រ៉ូវ​គ្នា​ដើម្បី​ប្រទេស​ជាតិ​ និង​ប្រជាពលរដ្ឋ​ ហើយ​លោកស្រី​មាន​ការ​ត្រេក​អរ​ខ្លាំង​ដែល​តំណាង​រាស្រ្ដ​ទាំង​អស់​មានសេរីភាព​ឡើងវិញ​ ហើយ​ការ​សាមគ្គី​គ្នា​អ្វីៗ​ក៏​បាន​ជោគ​ជ័យ​» ។

ទាក់​ទិន​នឹង​ការ​ដោះ​លែង​បេក្ខភាព​តំណាង​រាស្រ្ដ​ និង​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ខាង​លើនេះ​ត្រូវ​បាន​អាជ្ញាធរ​ឱ្យ​ដឹង​ថា​ ធ្វើ​ឡើង​តាម​ដីកា​សម្រេច​របស់​លោក​ កែវ មុនី ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ឱ្យ​ដោះ​លែង​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ទាំង​៨​នាក់ ៕