ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ភ្ញៀវទេសចរ​​ពន្លះ​ជាមួយ​រ៉ឺម៉ក​ដឹកជ្រូក​ស្លា.ប់ម្នាក់ និង​ងាប់ជ្រូក​១ក្បាល​​

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ មនុស្ស​ម្នាក់​ស្លា.ប់​ភ្លាមៗនៅ​នឹង​កន្លែង​ និង​ជ្រូក​មួយ​ក្បាល​ងាប់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​រវាង​រថ​យន្តសាំយ៉ុង​​ដឹកភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​ បុក​ជាមួយ​រ៉ឺម៉ក​ដឹកជ្រូក​ កាលពីវេលាម៉ោង​៨ និង៣០នាទី​ព្រឹកថ្ងៃទី២២ កក្កដា ២០១៤ ស្ថិត​នៅ​ផ្លូវជាតិលេខ៦ ក្នុងភូមិអន្លង់២ ឃុំ​ត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ខេត្តសៀមរាប ៖ មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង​ និង​ជ្រូក​មួយ​ក្បាល​ងាប់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​រវាង​រថ​យន្តសាំយ៉ុង​​ដឹកភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​ បុក​ជាមួយ​រ៉ឺម៉ក​ដឹកជ្រូក​ កាលពីវេលាម៉ោង​៨ និង៣០នាទី​ព្រឹកថ្ងៃទី២២ កក្កដា ២០១៤ ស្ថិត​នៅ​ផ្លូវជាតិលេខ៦ ក្នុងភូមិអន្លង់២ ឃុំ​ត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ប្រភពបានឱ្យ​ដឹងថា ​ជនរងគ្រោះ​ដែលស្លាប់ គឺជា​អ្នក​បើក​រ៉ឺម៉ក​ដឹកជ្រូក​​ឈ្មោះ​ជា សាក់ឡូ អាយុ​៥៣​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​អង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទ​បាគង ខេត្តសៀមរាប ។ ចំណែក​អ្នកបើក​រថយន្ត​ទេសចរណ៍​ត្រូវបានគេចខ្លួនបាត់ បន្ទាប់​ពីកើតហេតុ​ រីឯ​ភ្ញៀវ​ទេសចរ​​ចិន​ចំនួន​១១​នាក់​ ​ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​​យក​រថយន្ត​ផ្សេង​មក​ដឹកបន្ត​ ។

ប្រភព​បន្តថា មុនពេលកើតហេតុ គេ​ឃើញ​​រ៉ឺម៉កដឹកជ្រូក​ធ្វើ​ដំណើរ​​បញ្ច្រាសទិសគ្នា​ជាមួយ​រថយន្ត​ទេសចរណ៍​ខាងលើ។ បើតាម​ការ​វាស់​វែងបង្ហាញថា រ៉ឺម៉កដឹកជ្រូក​បាន​រេ​ចង្កូត​ចូលផ្លូវ​​ខាងរថយន្ត ទើប​មានហេតុការណ៍នេះកើត​ឡើង​តែម្តង ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព