ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន ណ​ត្ស​ឡាញ​ន៍ ពង្រីក​វិសាលភាព​ថ្មី​ប្រកាស​បើក​សាខា​ទី ៣ នៅ​ចោម​ចៅ ឆ្លើយ​តប​ទំនុកចិត្ត​មាតាបិតា

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​តប​ទៅ​នឹង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អាណាព្យាបាល​ដែលមាន​ជីវភាព​កម្រិត​មធ្យម និង​ក្រោម​មធ្យម សាលារៀន ណ​ត្ស​ឡាញ​ន៍ បាន​ប្រកាស​បើក​សាខា​ទី ៣ របស់​ខ្លួន​នៅ​តំបន់​ចោម​ចៅ ដែល​ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​ក្នុង​ការ​ផ្តល់​នូវ សេវាកម្ម​អប់រំ​ចំណេះ​ទូទៅ​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​ចិន ប្រកបដោយ​គុណភាព​ខ្ពស់ ព្រមទាំង​ការ​បណ្តុះបណ្តាល​ភាព​ជា​អ្នកដឹកនាំ​ដល់​សិស្សានុសិស្ស ។

ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន និង​បទ​បង្ហាញ​អំពី​សាលារៀន ណ​ត្ស​ឡាញ​ន៍ សាខា​ទី ៣ ចោម​ចៅ កាលពី​ថ្ង​ថៃ​ទី ១៨ ខែកក្កដា ឆ្នាំ ២០២៦ មកនេះ ឧកញ៉ា​បណ្ឌិត ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប បាន​បង្ហាញ​ថា បច្ចុប្បន្ន​សាលារៀន មាន​ចំនួន ៣​សាខា ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​គ្រឹះស្ថាន​អប់រំ​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​អប់រំ នានា​របស់​បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេស​ឡាញ​អេ​ខ្យូ​ខេ​សិន​គ្រុប​។ សាខា​ទី​១ ស្ថិត​នៅ​ស្ទឹង​មាន​ជ័យ និង​សាខា​ទី​២ នៅ​តំបន់​ចំការ​ដូង​។ គិត​មក​ត្រឹម​ខែកក្កដា ឆ្នាំ ២០២៦ នេះ សាលារៀន​មាន​សិស្ស​ចំនួន​ជាង ១,៥០០​នាក់ និង​បុគ្គលិក​សរុប​ជាង ១៣០​នាក់ ។ បន្ថែម​ពីលើ​នេះ បច្ចុប្បន្ន​សាលា​បាន​បើក សាខា​ទី​៣ ដែល​មា​នទី​តាំងនៅ​ចោម​ចៅ ដែល​នឹង ដំណើរការ​នៅ​ថ្ងៃ​ទី ០៣ ខែសីហា ២០២៦ ខាង​មុខ​នេះ​ផង​ដែរ ។

ឧកញ៉ា​បណ្ឌិត ប៉ិច បូ​ឡែ​ន បន្ថែម​ថា សាលារៀន​មាន​ចក្ខុវិស័យ​នឹង​ក្លាយជា​សាលា រៀន​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​អប់រំ​ចំណេះ​ទូទៅ​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​ចិន ប្រកបដោយ​គុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និង​ភាព​ជា​អ្នកដឹកនាំ ។
ផ្តល់​ការ​អប់រំ​ចំណេះ​ទូទៅ​ខ្មែរ​ពី​កម្រិត​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី ១២ តាម​ប្រព័ន្ធ​គុណភាព អប់រំ​ជាតិ ការ​អប់រំ​ភាសា​ចិន​សម្រាប់ កុមារ​ពី​កម្រិត​១​ដល់​កម្រិត​ទី ១២ ប្រកបដោយ​គុណភាព ខ្ពស់ និង​ផ្តោត​លើ​ការ​ហ្វឹកហាត់​ជំនាញ​ក្នុង​ការ​និយាយ ទំនាក់ទំនង​ទៅ​នឹង​សង្គម និង​វប្បធម៌ និង​ការ​អប់រំ​ភាសា​អង់គ្លេស​ទូទៅ​ពី​កម្រិត​ម​ត្តេ​យ្យ​ដល់​កម្រិត​ខ្ពស់​តាម​បទដ្ឋាន គុណភាព​អប់ រំអា​មេ​រិ​កាំ​ង ដល់​សាធារណៈជន​ទូទៅ​ក្នុង​តម្លៃ​សមរម្យ ។

សាលា​តែង​យកចិត្តទុកដាក់​ក្នុង​ការ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើក ស្ទួយ​វិស័យ​អប់រំ អភិវឌ្ឍ​ធនធានមនុស្ស​លើកកម្ពស់​វិស័យសេដ្ឋកិច្ច​ក្នុង​ទិស​ដៅ​រួមចំណែក កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ។ អនុវត្ត​ជា​គំរូ​គេ​ដល់​ស្ថាប័ន​អប់រំ​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​ផ្តល់​ការ​អប់រំ​ប្រកបដោយ​គុណភាព គុណធម៌ មនុស្ស ធម៌​សុជីវធម៌ និង​ភាព​ជា​អ្នក​ដឹក នាំ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ និង​ពិភពលោក​ទាំងមូល ។

ឧកញ៉ា​បណ្ឌិត ប៉ិច បូ​ឡែ​ន បញ្ជាក់​ថា សម្រាប់​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ការ​ពង្រីក​ខ្លួន​នេះ គឺ​សបញ្ជាក់​អំពី​ការ​ទទួលស្គាល់​គុណភាព សេវាកម្ម​អប់រំ និង​តម្លៃ​សមរម្យ​ពី​សំណាក់​មាតាបិតា​អាណាព្យាបាល ។ ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​មាតាបិតា​អាណាព្យាបាល​ដែល​មាន​កម្រិតជីវភាព​ថ្នាក់​កណ្ដាល និង​ក្រោម​កណ្ដាល​បន្តិច តំបន់​ចោម​ចៅ​នេះ គឺ​ស័ក្ដិសម​បំផុត​សម្រាប់​ការ​ចាប់​បើក​សាខា​ថ្មី ។

នៅ​ក្នុង​កម្មវិធី​សន្និសីទកាសែត ឧកញ៉ា​បណ្ឌិត ប៉ិច បូ​ឡែ​ន បាន​មាន​ប្រសាសន៍​ថា នៅ​ទីនេះ​សាលា​មាន​ផ្តល់​ជូន​ដល់​សិស្ស​ចំនួន ៣​ភាសា គឺ​ខ្មែរ អង់គ្លេស និង​ចិន ដើម្បី​ឱ្យ​កូន​ៗ​មានចំណេះដឹង​សកល ព្រោះថា ថ្ងៃក្រោយ​ពេល​ទៅ​រៀន​នៅ​ក្រៅប្រទេស​ស្ថិត​ក្នុង​មជ្ឈដ្ឋាន​ចម្រុះជាតិ​សាសន៍ ដូច្នេះ​យើង​ផ្តោត​ក្រៅពី​ភាសា​អង់គ្លេស គឺ​ភាសា​ចិន ។ ហេតុ​ដូច្នេះ​ហើយបានជា​សាលា​ឱ្យ​សិស្សចប់​បាក់​ឌុ​ប​ចេះ​ភាសា​អង់គ្លេស​ស្ទាត់ជំនាញ ហើយ​ចេះ​ចិន​ខ្លះ​ថែម​ទៀត​ ដើម្បី​ប្រា​ស័​យ​ទាក់ទង​គ្នា​បាន ។ ក្រៅពី​នេះ​កា​អប់រំ​អារម្មណ៍​ផ្លូវចិត្ត​ដល់​សិស្ស គឺជា​រឿង​សំខាន់​ណាស់​ដែលសាលា​ផ្តល់​ជូន ដើម្បី​ឱ្យ​សិ​ស្សមានភាព​អំណត់​អត់ធ្មត់ ​។

សូម​រំលឹក​ថា សាលារៀន​ណ​ត្ស​ឡាញ​ន៍ បាន​បង្កើត​ឡើង​ក្នុង​ខែកក្កដា ឆ្នាំ ២០០៨ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ។ បច្ចុប្បន្ន​សាលារៀន​មាន​ចំនួន ៣ សាខា ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​គ្រឹះស្ថាន​អប់រំ​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​អប់រំ​នានា​របស់ បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេស​ឡាញ​អេ​ល្យូ​ខេ​សិន​គ្រុប ។ សាខា​ទី ១ ស្ទឹង​មាន​ជ័យ សាខា​ទី ២ ចំការ​ដូង គិត​មក​ត្រឹម ខែកក្កដា ឆ្នាំ ២០២៦ នេះ សាលារៀន​មាន​សិស្ស ចំនួន​ជាង ១,៥០០​នាក់ និង​បុគ្គលិក​សរុប​ជាង ១៣០​នាក់ ។ ហើយ​បច្ចុប្បន្ន​នេះ​សាលា​បាន​បើក សាខា​ទី ៣ ដែល​មា​នទី​តាំងនៅ​ចោម​ចៅ ដែល​ដំណើរការ​នៅ​ថ្ងៃ​ទី ០៣ ខែសីហា ២០២៦ ។

សាលារៀន​មាន​ចក្ខុវិស័យ នឹង​ក្លាយជា​សាលារៀន​ឈានមុខ​គេ ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម អប់រំ​ចំណេះ​ទូទៅ​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​ចិន ប្រកបដោយ​គុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និង​ភាព​ជា​អ្នកដឹកនាំ ។ ផ្ដល់​ការ​អប់រំ​ចំណេះ​ទូទៅ​ខ្មែរ​ពី​កម្រិត​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី ១២ តាម​ប្រព័ន្ធ​គុណភាព​អប់រំ ជាតិ ការ​អប់រំ​ភាសា​ចិន​សម្រាប់​កុមារ​ពី​កម្រិត ១ ដល់​កម្រិត​ទី ១២ ប្រកបដោយ​គុណភាព​ខ្ពស់ និង​ផ្ដោត​លើ​ការ​ហ្វឹកហាត់​ជំនាញ​ក្នុង​ការ​និយាយ ទំនាក់ទំនង​ទៅ​នឹង​សង្គម និង​វប្បធម៌ និង​ការ អប់រំ​ភាសា​អង់គ្លេស​ទូទៅ​ពី​កម្រិត​ម​ត្តេ​យ្យ​ដល់​កម្រិត​ខ្ពស់​តាម​បទដ្ឋាន គុណភាព​អប់​រំអា​មេ​រិ កាំ​ង ដល់​សាធារណៈជន​ទូទៅ​ក្នុង​តម្លៃ​សមរម្យ ។

កម្មវិធី​សិក្សា​គោល គឺ​មាន​ថ្នាក់​ថែទាំ និង​អប់រំ​កុមារ​តូច (​អាយុ ១៨​ខែ – ក្រោម ៣​ឆ្នាំ ) ពាក់កណ្តាល​ថ្ងៃ និង​ពេញ​មួយ​ថ្ងៃ ។ កម្មវិធី​ម​ត្តេ​យ្យ​ភាសា​អង់គ្លេស និង​ម​ត្តេ​យ្យ​ភាសា​ខ្មែរ (​អាយុ ៣​ឆ្នាំ – ៥​ឆ្នាំ​) ។ កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ (​អាយុ ៦​ឆ្នាំ – ១២​ឆ្នាំ​) ។ កម្មវិធី​ភាសា ចិន (​អាយុ ៦​ឆ្នាំ – ១៨​ឆ្នាំ​) ។ កម្មវិធី​ភាសា​អង់គ្លេស​ពេញ​ម៉ោង និង​ក្រៅ​ម៉ោង និង​កម្មវិធី​ចំណេះ ទូទៅ​ខ្មែរ (​ថ្នាក់​ទី​១ ដល់ ទី​១២) ។

កម្មវិធី​សិក្សា​អម មាន​ដូច​ជា ៖ ការ​អភិវឌ្ឍភាព​ជា​អ្នកដឹកនាំ និង​ចរិយា​សម្បទា ។ ចំណេះដឹង​សេដ្ឋកិច្ច ចំណេះដឹង​ហិរញ្ញវត្ថុ និង​សហគ្រិនភាព ។ បំ​ណិ​ន​កុំព្យូទ័រ បច្ចេកវិទ្យា និង​ឌី​ជី​ថ​ល កម្មវិធី​សិក្សា​គាំទ្រ​បន្ថែម ជា​ច្រើន​ទៀត​។ សាលារៀន​ណ​ត្ស​ឡាញ​ន៍ ប្តេជ្ញា​ផ្តល់​ការ​អប់រំ​ប្រកបដោយ​គុណភាព ដើម្បី​អភិវឌ្ឍ សិស្សានុសិស្ស​ឱ្យ​មានចំណេះ​ដឹង ជំនាញ និង​គុណ​តម្លៃ​សម្រាប់​ភាព​ជោគជ័យ​ក្នុង​អនាគត ។ កម្មវិធី​សិក្សា​គោល​គុណភាព​ខ្ពស់ រួម​ជាមួយ​កម្មវិធី​សិក្សា​អម និង​កម្មវិធី​សិក្សា​បន្ថែម​យ៉ាង សម្បូរ​បែប មាន​បង្រៀន​បំ​ណិ​ន​សម្បទា អប់រំ​សុខភាព និង​ប្រឹក្សា​យោបល់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កម្មវិធី​សន្និសីទកាសែត មានការ​ចូលរួម​ពី​អាណាព្យាបាល ដៃគូ​អាជីវកម្ម អាជ្ញាធរ​ក្នុង​តំបន់ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​សិន​គ្រុប ប្រមាណ​ជាង ១០០​នាក់​។ ក្នុង​នោះ អ្នក​អាណាព្យាបាល​បាន​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​អគារ សិក្សា​ថ្មី សម្ភារ​បរិក្ខា សិក្សា ព្រមទាំង​ចុះ​ឈ្មោះ​កូន​ៗ​ចូល​រៀន​ផង​ដែរ ៕ អត្ថបទសហការ