ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំងឺទឹកនោមផ្អែម ត្រឹមតែរបួសតូចតាច តែអាចរាលដាលដល់ឆ្អឹង !

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ សម្រាប់អ្នកជំងឺទឹកនោមផ្អែម របួសបន្តិចបន្តួចដូចជាការមុតក្រចក ឬរលាត់ស្បែកជើង មិនមែនជារឿងដែលត្រូវមើលរំលងឡើយ ។ ប្រសិនបើខ្វះការយកចិត្តទុកដាក់ របួសតូចតាចទាំងនេះអាចវិវត្តទៅជាដំបៅរលួយ ជ្រៀតចូលយ៉ាងលឿនពីស្រទាប់ស្បែកទៅដល់សាច់ដុំ និងរាលដាលចូលដល់ឆ្អឹង ដែលជាដំណាក់កាលគ្រោះថ្នាក់បំផុត និងអាចឈានទៅដល់ការកាត់អវយវៈចោល ។ មូលហេតុចម្បង គឺដោយសារអ្នកជំងឺទឹកនោមផ្អែម មានការថយចុះប្រព័ន្ធប្រសាទទទួលដឹង (មិនសូវដឹងឈឺ) រួមផ្សំនឹងចរន្តឈាមរត់មិនល្អ និងប្រព័ន្ធការពាររាងកាយខ្សោយ ធ្វើឱ្យមុខរបួសងាយឆ្លងមេរោគ និងពិបាកជានៅខ្លួនឯង ។

សញ្ញាអាសន្ន ៖ មុខរបួសយូរជាសះស្បើយ ហើមក្រហមខ្លាំង ធុំក្លិនស្អុយ ឬមានហូរខ្ទុះ ។ ដើម្បីឆ្លើយតបនឹងក្តីបារម្ភនេះ មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានសេចក្តីសោមនស្សក្នុងការផ្តល់ជូននូវសេវាកម្មពិនិត្យ និងព្យាបាលរបួសរ៉ាំរ៉ៃ រួមទាំងរបួសដែលប៉ះពាល់ដល់ឆ្អឹង ដោយក្រុមវេជ្ជបណ្ឌិតជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំ ។

ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការសង្គ្រោះជូនដល់អ្នកជំងឺ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបំពាក់នូវ ៖
• បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ៖ ជួយវិនិច្ឆ័យកម្រិតនៃការស៊ីរាលដាលដល់ឆ្អឹងបានច្បាស់លាស់ ។
• វិធីសាស្ត្រព្យាបាលស្តង់ដារ ៖ ការសម្អាតមុខរបួស និងឆ្អឹងដែលខូចខាត (Debridement) រួមទាំងការប្រើប្រាស់ថ្នាំផ្សះចំគោលដៅ ដើម្បីទប់ស្កាត់ការរាលដាល និងជួយឱ្យរបួសឆាប់ជាសះស្បើយ ។

កុំទុកឱ្យរបួសតូចតាច ក្លាយជាវិប្បដិសារី ! ប្រសិនបើលោកអ្នក ឬសមាជិកគ្រួសារមានជំងឺទឹកនោមផ្អែម ហើយមានរបួស សូមមកទទួលការពិគ្រោះ និងព្យាបាលឱ្យបានទាន់ពេលវេលាជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា ។

សូមទាក់ទងមកមន្ទីរពេទ្យអន្តរជាតិ អរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម ៖
សាខាដួងងៀប៖ Facebook Page: Orienda International Hospital
081 811 789 / 078 233 789 / 096 6233 789
Telegram: 078 233 789
ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប ២ ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕ អត្ថបទសហការ