រាជធានីភ្នំពេញ, ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦ ៖ ក្រុមហ៊ុនអេឡិចត្រូនិកឈានមុខគេបង្កើតឡើងដោយកូនខ្មែរ SCE Cambodia បានដាក់សម្ពោធផលិតផលអេឡិចត្រូនិកថ្មីៗ ច្រើនមុខស្តង់ដាសិង្ហបុរី ទទួលស្គាល់ដោយវិញ្ញាបនបត្រ CE (ទទួលស្គាល់ដោយសហគមន៍អឺរ៉ុប) ISO 9001 និង ISO 14001 សន្សំភ្លើងរហូតដល់ ៥០% ជាមួយបច្ចេកវិទ្យាចុងក្រោយ Digital Inverter Technology, ECO Friendly ប្រើហ្គាសដែលមិនប៉ះពាល់ដល់បរិស្ថាន អមដោយការធានាជួសជុលគ្រឿងបន្លាស់រហូតដល់ ៥ ឆ្នាំ ផ្ទុះគាំទ្រភ្លូកទឹកភ្លូកដី ។

ព្រឹត្តិការណ៍ដ៏អធិកអធមនេះ បានបង្ហាញពីរបត់ថ្មីមួយនៃឧស្សាហកម្មគ្រឿងអេឡិចត្រូនិកក្នុងស្រុក ក្រោមស្មារតីជាតិនិយមដ៏រឹងមាំ ដាស់តឿនពលរដ្ឋខ្មែរឱ្យ «ឈប់ប្រើទំនិញផ្ទះលេខពីរ ហើយងាកមកគាំទ្រផលិតផលក្រុមហ៊ុនកូនខ្មែរ ស្តង់ដាសិង្ហបុរី» ដើម្បីរួមគ្នាកសាងសេដ្ឋកិច្ចជាតិ ។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះ លោក ឡុង ណារ៉ា ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន SCE Cambodia បានថ្លែងទៅកាន់ដៃគូពាណិជ្ជកម្ម តំណាងចែកចាយ ដែលបានអញ្ជើញមកពី ២៥ ខេត្ត-ក្រុង យ៉ាងដូច្នេះថា ៖ «ដើមចមដែលខ្ញុំសម្រេចចិត្តនាំយកផលិតផលអេឡិចត្រូនិកស្តង់ដាសិង្ហបុរី ម៉ាក SCE មកកាន់ទីផ្សារនេះ គឺដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងបង្កើតរបត់ថ្មីមួយក្នុងការពហិការទំនិញផ្ទះលេខពីរ ។ យើងចង់បណ្តុះស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរអាចធ្វើបាន» តាមរយៈការផ្តល់ជូននូវផលិតផលដែលមានគុណភាពស្តង់ដាអន្តរជាតិពិតប្រាកដ ។ ក្រោមមនសិកាស្នេហាជាតិមាតុភូមិ យើងចង់ឱ្យកូនខ្មែរគ្រប់រូបទទួលបានបទពិសោធន៍រស់នៅដ៏អស្ចារ្យ ចំណាយតិច ចំណេញច្រើន និងមានផាសុកភាពខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ» ។


ស្តង់ដាកម្រិតអន្តរជាតិ គុណភាព សុវត្ថិភាព និងការសន្សំសំចៃខ្ពស់ រាល់ផលិតផលរបស់ SCE Cambodia ទាំងអស់ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ដោយទទួលបានវិញ្ញាបនបត្រទទួលស្គាល់កម្រិតអន្តរជាតិរួមមាន CE (ទទួលស្គាល់ដោយសហគមន៍អឺរ៉ុប), ISO 9001 និង ISO 14001 ។ អ្វីដែលជាចំណុចលេចធ្លោបំផុតនោះគឺ សន្សំសំចៃអគ្គិសនីខ្ពស់ បំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ Digital Inverter Technology ជួយសន្សំសំចៃថាមពលរហូតដល់ ៥០% អមដោយបច្ចេកវិទ្យា ECO Friendly ប្រើប្រាស់ហ្គាសដែលមិនបំផ្លាញស្រទាប់អូហ្សូន និងរួមចំណែកការពារបរិស្ថាន ។


នៅក្នុងព្រឹត្តិការណ៍នោះដែរ ក្រុមហ៊ុនបានដាក់បង្ហាញនូវស្រឡាយផលិតផលទំនើបៗជាច្រើនមុខ ដូចជា ៖ ទូទឹកកក, ទូក្លាស្សេ ទ្វារកញ្ចក់ (ទ្វារ ១ ទ្វារ ២ និងទ្វារ ៣), ទូក្លាស្សេ (កកម្ខាងត្រជាក់ម្ខាង និងកកសុទ្ធ) រក្សាភាពស្រស់ និងអនាម័យខ្ពស់ សន្សំភ្លើងរហូតដល់ ៥០%, ម៉ាស៊ីនត្រជាក់, កង្ហារត្រជាក់, ឆ្នាំងបំពងស្ងួត (Air Fryer) និងម៉ាស៊ីនផលិតទឹកកក (ICE Maker) ។

ជាពិសេស ម៉ាស៊ីនចម្រោះទឹកស្អាត (ក្តៅ-ធម្មតា-ត្រជាក់) របស់ SCE Cambodia គឺទទួលបានការទទួលស្គាល់ និងបញ្ជាក់គុណភាពជាផ្លូវការពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធានាសុវត្ថិភាពជូនអ្នកប្រើប្រាស់បាន ១០០% ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបង្ហាញ ម៉ាស៊ីនបោកខោអាវទំនើបចុងក្រោយ (ខ្នាត៨គីឡូ ១០គីឡូ ១២គីឡូ ១៥គីឡូ និង ១៨គីឡូ) ដែលមានមុខងារឆ្លាតវៃ (Dynamic Wash) ជាច្រើនដូចជា ៖ តម្រងចាប់សរសៃក្រណាត់ (Magic Cleaning Filter), ប្រព័ន្ធសន្សំសំចៃភ្លើង និងទឹក, មុខងារបោកនិងសម្ងួត (Wash & Spin), ប្រព័ន្ធទ្វារបិទយឺតៗដោយស្វ័យប្រវត្ត (Soft-Closing Door) និងបោកស្ងាត់លឿនរហ័សទាន់ចិត្ត (Quick & Quiet Wash) ។

សូមរំលឹកជូនផងដែរ រាល់ផលិតផលក្រុមហ៊ុន SCE Cambodia មានការធានាជួសជុល និងគ្រឿងបន្លាស់រហូតដល់ ៥ឆ្នាំ ព្រមទាំងមានសេវាកម្មថែទាំលឿនរហ័សទាន់ចិត្ត ប្រកបដោយទំនួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់ ។ ដោយផ្អែកលើគុណសម្បត្តិ ទាំងបច្ចេកវិទ្យា គុណភាព និងការធានាជូនពី SCE Cambodia ស្តង់ដាសិង្ហបុរី បានជំរុញឱ្យភ្ញៀវកិត្តិយស ដៃគូរសហការ តំណាងចែកចាយ ២៥ ខេត្តក្រុងដែលបានស្ថិតនៅក្នុងកម្មវិធីសម្ពោធទាំងមូល ដណ្តើមគ្នាបញ្ជាទិញភ្លូកទឹកភ្លូកដី ដោយមិនរង់ចាំដល់ថ្ងៃស្អែកឡើយ ។
នេះជាសក្ខីកម្មដ៏ច្បាស់លាស់ដែលបង្ហាញពី «កម្លាំងចលករជាធ្លុងមួយ» ក្នុងការប្តេជ្ញាចិត្តរួមគ្នា ងាកមកលើកស្ទួយផលិតផលSCE ដែលមានគុណភាពខ្ពស់ និងរួមគ្នាបោះបង់ចោលការលក់ ឬប្រើប្រាស់ទំនិញ ផ្ទះលេខពីរ ។ កម្មវិធីដ៏ជោគជ័យនេះ ត្រូវបានបញ្ចប់ទៅក្រោមបរិយាកាសដ៏ស្និទ្ធស្នាល និងអធិកអធម តាមរយៈ ការថតរូបអនុស្សាវរីយ៍ ការប្រគល់រង្វាន់ជូនដល់តំណាងចែកចាយឆ្នើម និងការពិសារអាហារសាមគ្គីជុំគ្នា ៕ អត្ថបទសហការ
SCE Cambodia ផលិតផលកូនខ្មែរ ស្តង់ដារសិង្ហបុរី គុណភាព សុវត្ថិភាព និងសន្សំសំចៃ !
ព័ត៌មានទំនាក់ទំនង និងបញ្ជាទិញ ៖
សេវាកម្មជួសជុល & ថែទាំ ៖ 096 2909 118 | 017 909 118
ទំនាក់ទំនងបោះដុំ និងលក់រាយ ៖ 017 989 555 (telegram)
www.scecambodia.com
https://www.facebook.com/scecambodia168















ចែករំលែកព័តមាននេះ