រាជធានីភ្នំពេញ ៖ រាល់ការវះកាត់ជោគជ័យ មិនមែនជាលទ្ធផលនៃជំនាញរបស់វេជ្ជបណ្ឌិតតែម្នាក់នោះទេ ប៉ុន្តែជាការរួមបញ្ចូលគ្នារវាងក្រុមវេជ្ជបណ្ឌិតឯកទេស បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងប្រព័ន្ធថែទាំដែលមានស្តង់ដារ។ នេះគឺជាមូលដ្ឋានដ៏រឹងមាំ ដែលធ្វើឱ្យមន្ទីរពេទ្យអន្តរជាតិ អរៀនដា អាចសម្រេចការវះកាត់ធំៗ និងករណីស្មុគស្មាញជាច្រើនប្រកបដោយជោគជ័យ ។

ដោយមានបន្ទប់វះកាត់ទំនើប ឧបករណ៍វេជ្ជសាស្ត្រដែលមានភាពជាក់លាក់ខ្ពស់ និងក្រុមគ្រូពេទ្យពហុជំនាញ មន្ទីរពេទ្យអន្តរជាតិ អរៀនដា អាចផ្តល់ការព្យាបាលចាប់ពីករណីសង្គ្រោះបន្ទាន់ រហូតដល់ការវះកាត់ដែលត្រូវការបច្ចេកទេសស្មុគស្មាញ ដោយផ្តោតលើសុវត្ថិភាព ប្រសិទ្ធភាព និងលទ្ធផលព្យាបាលដ៏ល្អបំផុតសម្រាប់អ្នកជំងឺ។
ផ្នែកវះកាត់របស់មន្ទីរពេទ្យអន្តរជាតិ អរៀនដា ផ្តល់ជូននូវសេវាវះកាត់ឯកទេសសំខាន់ៗ រួមមាន៖

ផ្នែកវះកាត់ប្រព័ន្ធប្រសាទ សម្រាប់ព្យាបាលជំងឺ និងរបួសដែលពាក់ព័ន្ធនឹងខួរក្បាល រួមមានការវះកាត់ឈាមកកក្នុងខួរក្បាល ដុំសាច់ក្នុងខួរក្បាល ការដាច់សរសៃឈាមខួរក្បាល ព្រមទាំងអ្នកជំងឺដែលមានបញ្ហាស្ត្រូក (Stroke)…។ល។

ផ្នែកវះកាត់បាក់បែកឆ្អឹង របួស និងសន្លាក់ សម្រាប់ព្យាបាលការសម្រាប់អ្នកជំងឺដែលមានបញ្ហាបាក់បែកឆ្អឹងដោយការគ្រោះថ្នាក់ ការវះកាត់ឆ្អឹងត្រកៀក ឆ្អឹងដងកំបិត ឆ្អឹងជង្គង់…។ល។

ផ្នែកវះកាត់ទូទៅ មាន គ្រួសក្នុងថង់ទឹកប្រមាត់ ការវះកាត់ដុំសាច់នៅបំពង់ក ការវះកាត់ពោះវៀនដុះខែ្នង និងការវះកាត់ផ្សេងៗជាច្រើនទៀត ដែលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

អ្វីដែលធ្វើឱ្យមន្ទីរពេទ្យអន្តរជាតិ អរៀនដា ខុសប្លែក គឺការធ្វើការជាក្រុមរវាងវេជ្ជបណ្ឌិតឯកទេសផ្នែកនិមួយៗ ធ្វើការរួមគ្នារាប់ចាប់ពីការធ្វើរោគវិនិច្ឆ័យ ការរៀបចំផែនការវះកាត់ ការវះកាត់ រហូតដល់ការថែទាំក្រោយវះកាត់ ដើម្បីធានាថាអ្នកជំងឺទទួលបានលទ្ធផលព្យាបាលល្អបំផុត ដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅប្រទេស។

សូមទាក់ទងមកមន្ទីរពេទ្យអន្តរជាតិ អរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖
សាខាដួងងៀប៖
Facebook Page: Orienda International Hospital
081 811 789 / 078 233 789 / 096 6233 789
Telegram: 078 233 789
ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

ចែករំលែកព័តមាននេះ