ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលាអន្តរជាតិ វើលដ៏ កម្ពុជា ប្រគល់សញ្ញាបត្រ និងបណ្ណសរសើរជូនសិស្សឆ្នើមទាំង ៣សាខា សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នៅ​ពេល​ដែល​ឆ្នាំ​សិក្សា​ជោគជ័យ​មួយទៀត​បាន​មក​ដល់ យើងខ្ញុំ​ជា​ថ្នាក់ដឹកនាំ​សាលា សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​លះបង់ ភាព​ជា​ដៃគូ និង​ការ​សហការ​ល្អ​របស់​អ្នក​ពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ បុគ្គលិក មាតាបិតា ។ រាល់​ព្រឹត្តិការណ៍​របស់​សាលា និង​សមិទ្ធផល​ពេញ​មួយ​ឆ្នាំ គឺ​អាច​កើតឡើង​បាន​ដោយសារ​តែ​ការ​គាំទ្រ និង​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​លោក​អ្នក ។

សាលា​អន្តរជាតិ វើ​ល​ដ៏ កម្ពុជា (World International School Cambodia) ដែល​ជា​សាលា​ដ៏​ល្បីឈ្មោះ​មួយ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​សៅរ៍ ទី​ ១១ ខែកក្កដា ឆ្នាំ ​២០២៦ នៅ​អគារ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ អគារ A2 បាន​រៀបចំ​ពិធី​ប្រគល់​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​សិស្ស​ថ្នាក់​ទី​ ៩ ថ្នាក់​ទី ​១២ ព្រមទាំង​ផ្នែក​ភាសា​អង់គ្លេស​ថ្នាក់ K2, P6, S4, S6 និង​បណ្ណ​សរសើរ​ជូន​សិស្ស​ឆ្នើម ប្រចាំឆ្នាំ​សិក្សា ២០២៥-២០២៦ ទាំង​ ៣​សាខា​គឺ ៖ សាខា​ទឹកល្អក់ សាខា​ទួល​គោក និង​សាខា​ព្រី​មៀម​ច្បារ​អំពៅ ។

ពិធី​ដ៏​ឱឡារិក​អធិកអធម​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវឧកញ៉ា សាយ សោភា ​នាយក​សាលា​អន្តរជាតិ វើ​ល​ដ៏ កម្ពុជា ព្រមទាំង​គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និង​អាណាព្យាបាល យ៉ាងច្រើន​កុះករ​ផង​ដែរ ។ បរិយាកាស​នៅ​ក្នុង​កម្មវិធី​ទាំងមូល​ត្រូវ​បាន​គ្របដណ្តប់​ទៅ​ដោយ​ភាព​រំភើប រីករាយ និង​ក្តី​រំជួល​ចិត្តជា​ពន់ពេក ជា​ពិសេស​នៅ​ពេល​ដែល​ឈ្មោះ​សិស្ស​ម្នាក់​ៗ​ត្រូវ​បាន​ប្រកាស​ឡើង​ដើម្បី​ទទួល​សញ្ញាបត្រ បណ្ណ​សរសើរ​ផ្ទាល់​ពី​គណៈអធិបតី ។ ទឹកមុខ​ញញឹម​ស្រស់ស្រាយ លាយឡំ​នឹង​ទឹកភ្នែក​នៃ​ក្តី​រំភើប​របស់​អាណាព្យាបាល នៅ​ពេល​បានឃើញ​កូន​ៗ​ឈរ​នៅ​លើ​ឆាក​ក្នុង​ឈុត​អាវ​ទទួល​សញ្ញាបត្រ បាន​ធ្វើ​ឱ្យ​កម្មវិធី​ទាំងមូល​កាន់តែ​មាន​អត្ថន័យ និង​ចង​ចាំ​មិន​ភ្លេច ។

ពិធី​ប្រគល់​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា និង​បណ្ណ​សរសើរ ជូន​សិស្សានុសិស្ស​នៅ​ពេល​នេះ មិន​ត្រឹមតែ​ជា​ការ​អបអរសាទរ​ចំពោះ​ភាព​ជោគជ័យ​ផ្នែក​ការ​សិក្សា​របស់​សិស្សានុសិស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​សក្ខីភាព​មួយ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​សាលា​អន្តរជាតិ វើ​ល​ដ៏ កម្ពុជា (World International School Cambodia) ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ប្រកបដោយ​គុណភាព និង​ស្តង់ដារ​អន្តរជាតិ ។

ទន្ទឹម​នឹង​នេះ គណៈ​គ្រប់គ្រង​សាលា​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​មាតាបិតា និង​អាណាព្យាបាល​ទាំងអស់ ដែល​តែងតែ​ផ្តល់​ទំនុកចិត្ត និង​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សាលា ក្នុង​ការ​ជ្រោមជ្រែង​បុត្រ​ធីតា​ឱ្យ​ដើរ​លើ​វិ​ថី​អប់រំ​ដ៏​ត្រឹមត្រូវ ។
គណៈ​គ្រប់គ្រង​នៃ​សាលា​អន្តរជាតិ វើ​ល​ដ៏ កម្ពុជា (World International School Cambodia) សូម​កោតសរសើរ​យ៉ាង​ក្រៃ​លែង​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​តស៊ូ​ព្យាយាម​របស់​ប្អូន​ៗ​សិស្សានុសិស្ស​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ទទួល​បាន​ជោគជ័យ​នា​ថ្ងៃនេះ ។ សូម​ជូនពរ​ប្អូន​ៗ​ទាំងអស់​ឱ្យ​កាន់តែ​ទទួល​បាន​ជោគជ័យ និង​ការ​សិក្សា​បន្ត​ទៅ​មុខ​ទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍ​សង្គម​ជាតិ​ទាំងមូល ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សាលា​អន្តរជាតិ វើ​ល​ដ៏ កម្ពុជា (World International School Cambodia) តែងតែ​ឈរជើង​ជា​គ្រឹះស្ថាន​អប់រំ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​មិន​ត្រឹមតែ​ផ្តោត​លើ​ចំណេះដឹង​ទូទៅ​តាម​កម្មវិធី​សិក្សា​ជាតិ និង​អន្តរជាតិ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​មាន​ជំនាញ​ទន់ គំនិត​ច្នៃប្រឌិត និង​សីលធម៌​រស់នៅ​ល្អ ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ និង​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​រឹង​មាំ​សម្រាប់​អភិវឌ្ឍ​សង្គម​ជាតិ​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ ។

កម្មវិធី​សិក្សា​អន្តរជាតិ សិង្ហ​បុរី និង Cambridge
ទទួលស្គាល់​ដោយ Cambridge ពី​ចក្រភព​អង់គ្លេស
សិក្សា​ ៣​ភាសា ៖ ភាសា​ខ្មែរ អង់គ្លេស និង​ភាសា​ចិន
ថ្នាក់មធ្យមសិក្សា​កម្ម​វី​ធី​សិក្សា Cambridge IGCSE AS / A Level
សញ្ញាបត្រ​ថ្នាក់​ទី ​១២​អន្តរជាតិ មាន​តម្លៃ​សម​មូល​នឹង​សញ្ញាបត្រ​ទុតិយភូមិ​ជាតិ​(​ថ្នាក់​ទី​ ១២)
ទទួល​សិស្ស​ចូល​រៀន​ចាប់ពី​អាយុ ១​ឆ្នាំ ៨​ខែ ៕ អត្ថបទសហការ