ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ណា​ហ្គា​វើ​ល​ដ៍ ទទួល​បានការ​ទទួលស្គាល់​ជា​កន្លែងធ្វើការ​ដ៏​អស្ចារ្យ​ក្នុង​ឆ្នាំ ​២០២៦ (Great Place To Work® Certification™) ជាមួយ​ពិន្ទុ​ល្អ​ប្រសើរ (Trust Index™) ៩៧%

15 ម៉ោង មុន

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី ​២១ ខែសីហា ឆ្នាំ ​២០២៦ ៖ ណា​ហ្គា​ខ​ប លី​មី​ធី​ត (“​ណា​ហ្គា​ខ​ប​” ឬ “​ក្រុមហ៊ុន​” លេខ​កូដ​ផ្សា​រមូល​ប​ត្រ​ហុងកុង ៣៩១៨) រួម​ជាមួយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ណា​ហ្គា​វើ​ល​ដ៍ដែល​ជា​មណ្ឌល​កម្សាន្ត​ឈានមុខ​គេ​មួយ​ក្នុង​តំបន់​ទន្លេមេគង្គ មាន​មោទនភាព​សូម​ប្រកាស​អំពី​ការ​ទទួលស្គាល់​ជា​ថ្មី​ម្តងទៀត​ជា​កន្លែងធ្វើការ​ដ៏​អស្ចារ្យ​ពីរ​ឆ្នាំ​ជាប់​ៗ​គ្នា​ដែល​ទទួលស្គាល់​ដោយ Great Place To Work® Certification™ ជា​ស្ថាប័ន​ជំនាញ​សកល​ផ្នែក​វាយតម្លៃ​វប្បធម៌​ការងារ និង​បទ​ពិសោធន៍​បុគ្គលិក​។ ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ ទទួល​បាន​ពិន្ទុ​ស​ន្ទ​ស្សន៍​ទំនុកចិត្ត Trust Index™ ដ៏​ខ្ពស់​រហូត​ដល់ ៩៧% ដែល​មានការ​កើនឡើង​ពី ៩៥% កាលពី​ឆ្នាំ​មុន និង​ខ្ពស់​ជាង​ស្តង់ដារ​ឧស្សាហកម្ម​ដែល​មាន​ត្រឹមតែ ៦៥%​។ លទ្ធផល​កាន់តែ​ប្រសើរ​នេះ ឆ្លុះ​បញ្ចាំង​ពី​បរិយាកាស​ការងារ​ដែល​ត្រូវ​បាន​កសាង​ឡើង​នៅ​លើ​ទំនុកចិត្ត ការ​គោរព និង​ការ​ចូលរួម​យ៉ាង​ពិតប្រាកដ​ពី​សំណាក់​បុគ្គលិក​ដែល​ជា​គុណ​តម្លៃ​ដ៏​មាន​សារសំខាន់​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច ជាទី​ដែល​បទ​ពិសោធន៍​របស់​បុគ្គលិក​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​បទ​ពិសោធន៍​របស់​ភ្ញៀវ និង​លទ្ធផល​អាជីវកម្ម​។ ការ​ទទួលស្គាល់​នេះ ទទួល​បាន​តាម​រយៈ​សំឡេង​របស់​បុគ្គលិក​ទាំងអស់ ហើយ​ត្រូវ​បាន​តម្រង់​ទិស​ដោយ​គុណ​តម្លៃ (CARES) របស់​ក្រុមហ៊ុន រួម​មាន​៖ កិច្ច​សហប្រតិបត្តិការ (Collaboration) គណនេយ្យ​ភាព (Accountability) ការ​គោរព (Respect) ឧត្តមភាព (Excellence) និង​និរន្តរភាព (Sustainability) ដែល​បន្ត​ជា​គ្រឹះ​ទ្រទ្រង់​វប្បធម៌​កន្លែងធ្វើការ​ប្រកបដោយ​ការ​ផ្តល់​តម្លៃ​លើ​ភាព​ចម្រុះ​នៃ​បុគ្គលិក និង​ទស្សនវិស័យ​ព្រមទាំង​លើកកម្ពស់​ឱកាស​ស្មើភាព​គ្នា​ជា​គោលការណ៍​គ្រឹះ​។

ក្រុមហ៊ុន​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​វិនិយោគ​លើ​បុគ្គលិក​តាម​រយៈ​ឱកាស​រៀនសូត្រ ការ​អភិវឌ្ឍ​អាជីព និង​ភាព​ជា​អ្នកដឹកនាំ​។ មតិ​ត្រឡប់​របស់​បុគ្គលិក មិន​ត្រឹមតែ​ត្រូវ​បាន​វាស់វែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ជាក់ស្តែង​ដែល​ជួយ​ពង្រឹង​ជំហរ​របស់​ក្រុមហ៊ុន​ក្នុង​នាម​ជា​ជម្រើស​និយោជក​ឆ្នើម​សម្រាប់​អ្នក​ដែល​ស្វែងរក​ការ​កសាង​អាជីព​យូរអង្វែង​។ ក្នុង​ខណៈ​ដែល​ការ​ទទួលស្គាល់​នេះ​ជា​សមិទ្ធផល​គួរ​ជាទី​មោ​ទ​នៈ ក្រុមហ៊ុន​ចាត់​ទុក​សមិទ្ធផល​នេះ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ឥត​ឈប់​ឈរ​ឆ្ពោះទៅ​រក​កន្លែងធ្វើការ​ដែល​កាន់តែ​ប្រសើរ ជា​របស់​បុគ្គលិក​គ្រប់​រូប​ដែល​មាន​ឆន្ទៈ កិច្ច​សហប្រតិបត្តិការ និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឱ្យ​អង្គភាព​ទាំងមូល​ទទួល​បាន​ភាព​លេចធ្លោ និង​អស្ចារ្យ​។

លោក Chen Yiy Fon អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ណា​ហ្គា​ខ​ប បានឱ្យ​ដឹង​ថា “​ការ​រីក​ចម្រើន​នៃ​វប្បធម៌​ការងារ និង​ឧត្តមភាព​របស់​ណា​ហ្គា​វើ​ល​ដ៍ ត្រូវ​បាន​ស្តែង​ចេញ​យ៉ាង​ច្បាស់​តាម​រយៈ​សមាជិកគ្រួសារ​ណា​ហ្គា​របស់​យើង​ផ្ទាល់​ដែល​បាន​មក​បំពេញការងារ​រៀងរាល់ថ្ងៃ​ដោយ​ភាព​ម៉ឺងម៉ាត់​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន និង​មាន​ភាព​ស្មោះត្រង់​ចេញពី​បេះដូង​ក្នុង​ការ​អនុវត្ត​បដិសណ្ឋារកិច្ច​បែប​ខ្មែរ និង​វប្បធម៌​ក្នុង​សេវាកម្ម​របស់​យើង​”​។ លោក​បាន​បន្ថែម​ទៀត​ថា “​ខ្ញុំ​មាន​មោទនភាព​ចំពោះ​សមាជិក​គ្រប់​ៗ​រូប​របស់​យើង ហើយ​សូម​អបអរសាទរ​ចំពោះ​អ្នក​ទាំងអស់​គ្នា​ដែល​សម្រេច​បានការ​ទទួលស្គាល់​ដោយ​ស្ថាប័ន Great Place To Work® Certification™ សម្រាប់​ឆ្នាំ​ទី​២​។ វប្បធម៌​ការងារ​របស់​ក្រុមហ៊ុន​យើង គឺជា​វប្បធម៌​ដែល​អ្នក​រាល់គ្នា​បាន​ជួយ​កសាង​ជាមួយនឹង​ទំនុកចិត្ត និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ជាង​ការ​ផ្តោត​តែ​លើ​សមិទ្ធផល​តែ​មួយ​មុខ​។ ពួក​យើង​ក៏​សូម​ថ្លែងអំណរគុណ​ផង​ដែរ​ដល់​ស្ថាប័ន Great Place To Work® ដែល​ទទួលស្គាល់ និង​បង្ហាញ​ពី​ការ​រីក​ចម្រើន​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​ពេល​ដែល​ណា​ហ្គា​វើ​ល​ដ៍​បន្ត​អភិវឌ្ឍ និង​រីក​ចម្រើន​ទៅ​មុខ ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​ជាមួយ​បុគ្គលិក​គ្រប់​រូប នឹង​មិន​មានការ​ប្រែប្រួល​ឡើយ​។ យើង​នឹង​បន្ត​វិនិយោគ​លើ​ការ​អនុវត្ត​ល្អ​បំផុត​ផ្នែក​ធនធានមនុស្ស បន្ត​ស្តាប់​រាល់​មតិយោបល់ និង​បន្ត​កសាង​កន្លែងធ្វើការ​ដែល​ប្រកបដោយ​ឧត្តមភាព និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​កត្តា​នេះ​ជា​គ្រឹះ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​យើង​ឱ្យ​បង្កើត​ការ​ផ្លាស់​ប្តូរ​វិជ្ជមាន​ក្នុង​សហគមន៍​ដែល​យើង​កំពុង​ប្រតិបត្តិការ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នេះ​”​។

សមិទ្ធផល​នេះ រឹតតែ​គូសបញ្ជាក់​ពី​ជោគជ័យ​នៃ​គំនិត​ផ្តួចផ្តើម​ផ្នែក​និរន្តរភាព និង​ទំនួល​ខុស​ត្រូវ​សង្គម (SCSR) របស់​ក្រុមហ៊ុន​ដោយ​ធានា​ថា បុគ្គលិក​មិន​ត្រឹមតែ​ទទួល​បាន​នូវ​ការ​ជំរុញ​លើកទឹកចិត្ត និង​ការ​ផ្តល់​រង្វាន់​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែម​ទាំង​ជា​តួអង្គ​យ៉ាង​សកម្ម​ក្នុង​ការ​បង្កើត​ផល​វិជ្ជមាន​ដល់​សហគមន៍​ទាំងមូល​ផង​ដែរ​។ ដើម្បី​ពង្រឹង​វឌ្ឍនភាព​ជា​បន្តបន្ទាប់​ក្នុង​នាម​ជា​អ្នកដឹកនាំ​ផ្នែក​និរន្តរភាព ការ​ត្រូវ​បាន​រួម​បញ្ចូល​ជា​លើក​ដំបូង​របស់​ណា​ហ្គា​ខ​ប​នៅ​ក្នុង FTSE4Good Index Series បញ្ជាក់​អំពី​សមិទ្ធផល​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ដំណើរ​នៃ​ផ្នែក​បរិស្ថាន សង្គម និង​អភិបាលកិច្ច (ESG) របស់​ខ្លួន​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ការ​អនុវត្ត​ការងារ ESG កាន់តែ​ប្រសើរ ការ​ពង្រឹង​អភិបាលកិច្ច​និរន្តរភាព និង​ការ​បញ្ចូល​ការ​គិតគូរ​ពី​អាជីវកម្ម​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ទៅ​ក្នុង​ប្រតិបត្តិការ​ទាំងមូល​។ រួម​ជាមួយ​គ្នា សមិទ្ធផល​ទាំងនេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ណា​ហ្គា​ខ​ប​ក្នុង​ការ​លើកកម្ពស់​គោលដៅ SCSR របស់​ខ្លួន និង​ការ​ផ្តល់​ជូន​នូវ​តម្លៃ​ពិតប្រាកដ​ប្រកបដោយ​និរន្តរភាព​សម្រាប់​បុគ្គលិក សហគមន៍ និង​បរិស្ថាន​។

សមិទ្ធផល​សំខាន់​ៗ​ផ្នែក​និរន្តរភាព និង​ទំនួល​ខុស​ត្រូវ​សង្គម (SCSR) ដែល​ជំរុញ​ឱ្យ​ទទួល​បាន​ពិន្ទុ​នៃ​ការ​ទទួលស្គាល់​កាន់តែ​ខ្ពស់ និង​បង្ហាញ​ពី​វឌ្ឍនភាព​ជា​បន្តបន្ទាប់​សម្រាប់​ឆ្នាំ​នេះ រួម​មាន ៖

•​ ​ការ​ប្រែក្លាយ​ចំណេះដឹង​ទៅ​ជា​សកម្មភាព​ដើម្បី​ប្រទេស​កម្ពុជា​កាន់តែ​ស្អាត និង​បៃតង ៖ លើកកម្ពស់​ចីរភាព​បរិស្ថាន និង​ការ​អប់រំ​សហគមន៍​តាម​រយៈ​ពិព័រណ៍ “​មហាសមុទ្រ​នៃ​សំណល់​ប្លា​ស្ទិ​ក​” កម្មវិធី​សាលារៀន​ស្អាត និង​បរិស្ថាន​បៃតង​” និង​កម្មវិធី​ដាំ​កូន​ឈើ​នៃ​យុទ្ធនាការ​កម្ពុជា​បៃតង​ដែល​មានការ​ចូលរួម​ពី​សាលារៀន​ចំនួន ៧៩ រៀបចំ​សិក្ខាសាលា​អប់រំ​បរិស្ថាន​ចំនួន ៤០ លើក ប្រមូល​សំរាម​ប្លា​ស្ទិ​ក​ចំនួន ៥ តោន​ដើម្បី​យក​ទៅ​កែ​ច្នៃ​ឡើង​វិញ និង​លើកកម្ពស់​ស្តង់ដារ​អនាម័យ​សាលារៀន​ពី ៥៥% រហូត​ដល់ ៩៦%​។ ចាប់តាំងពី​ឆ្នាំ​២០១៤ កូន​ឈើ​ជាង ៣២.០០០ ដើម​ត្រូវ​បាន​ដាំ ខណៈ​កូន​ឈើ​ចំនួន ៦២.៥០០ ដើម​ត្រូវ​បាន​ចែក​ជូន​នៅ​ក្នុង​ឆ្នាំ​២០២៦ នេះ​។

•​ ​ការ​ជំរុញ​លើកទឹកចិត្ត​បុគ្គលិក និង​បង្កើត​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​សហគមន៍ ៖ កម្មវិធី​ផ្តួចផ្តើម​ដោយ​បុគ្គលិក​ស្ម័គ្រចិត្ត លើកទឹកចិត្ត​ឱ្យ​បុគ្គលិក​ដឹកនាំ​គំនិត​ផ្តួចផ្តើម​សហគមន៍​ដែល​គ្របដណ្តប់​លើ​វិស័យ​អប់រំ សុខុមាលភាព​សិស្សានុសិស្ស ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន និង​ចីរភាព​រាប់​ចាប់ពី​អក្ខរកម្ម​ឌី​ជី​ថ​ល និង​កម្មវិធី​ពង្រឹងសមត្ថភាព​រហូត​ដល់​ការ​ផ្តល់​សម្ភារ​សិក្សា ការ​កែ​លម្អ​បរិស្ថាន​សិក្សា និង​ការ​បង្កើត​សួន​បន្លែ​សហគមន៍​។ កម្មវិធី​ទាំងនេះ​បាន​ប្រែក្លាយ​គំនិត​ផ្តួចផ្តើម​ដែល​ដឹកនាំ​ដោយ​បុគ្គលិក​ទៅ​ជា​ផល​វិជ្ជមាន​ជាក់ស្តែង​ព្រមទាំង​ពង្រឹងសមត្ថភាព​ភាព​ជា​អ្នកដឹកនាំ​ផង​ដែរ​។

•​ ​សុខុមាលភាព និង​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​បុគ្គលិក ៖ សុខុមាលភាព​បុគ្គលិក ត្រូវ​បាន​គាំទ្រ​យ៉ាង​យកចិត្តទុកដាក់​តាម​រយៈ​សកម្មភាព​លំ​ហាត់ប្រាណ សុខភាព និង​ព្រឹត្តិការណ៍​សហគមន៍ រួម​មានការ​កើនឡើង​នៃ​ចំនួន​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​ស្ត្រី ១០ គីឡូម៉ែត្រ និង​ទិវា​រត់ប្រណាំង​ភ្នំពេញ​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង ព្រមទាំង​ព្រឹត្តិការណ៍​រត់ប្រណាំង NagaRun និង កម្មវិធី​រត់ប្រណាំង​កម្សាន្ត ៥ គីឡូ​ម៉ែត្រដើម្បី​អបអរ​ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ផ្ទាល់​។ ការ​ពង្រីក​បន្ថែម​នៃ​ផ្សារ​ណា​ហ្គា​ម៉ាត (NagaMart) រួម​ជាមួយ​កម្មវិធី​បង្ហាញ​ការ​ធ្វើ​ម្ហូប​ផ្ទាល់​ដើម្បី​លើកកម្ពស់​ការ​បរិភោគ​ប្រកបដោយ​សុខភាព​ល្អ បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​សុខុមាលភាព​ប្រចាំ​ថ្ងៃ​របស់​បុគ្គលិក​។

•​ ​ការ​លើកកម្ពស់​ភាព​ចម្រុះ​នៃ​កម្លាំង​ពលកម្ម សមភាព និង​បរិ​យា​បន្ន ៖ ក្រុមហ៊ុន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​បង្កើត​បរិយាកាស​ការងារ​ដែល​មាន​ភាព​រស់​រវើក និង​បរិ​យា​បន្ន​ដោយ​ផ្អែក​លើ​ការ​ផ្តល់​ឱកាស​ស្មើ​ៗ​គ្នា និង​ភាព​យុត្តិធម៌ ព្រមទាំង​ខិតខំ​បណ្តុះបណ្តាល​សមត្ថភាព​ធនធានមនុស្ស​ក្នុងស្រុក និង​ការ​លើកកម្ពស់​ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី​។ បច្ចុប្បន្ន ស្ត្រី​មាន​ចំនួន ៤៩,៩% នៃ​កម្លាំង​ពលកម្ម​សរុប និង ៣៣% នៃ​តំណែង​គ្រប់គ្រង​ដែល​ឆ្លុះ​បញ្ចាំង​ពី​វឌ្ឍនភាព​ជា​បន្តបន្ទាប់​ឆ្ពោះទៅ​រក​អង្គភាព​មួយ​ដែល​មាន​តុល្យភាព និង​បរិ​យា​បន្ន​។

ក្រុមហ៊ុន​ណា​ហ្គា​ខ​ប នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ធ្វើ​សមាហ​រណកម្ម​នៃ​ការ​អនុវត្ត​ការងារ​ផ្នែក​និរន្តរភាព និង​ការ​អនុវត្ត​អាជីវកម្ម​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ទៅ​ក្នុង​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​ខ្លួន​ដោយ​ទទួលស្គាល់​ថា ដំណើរការ​អាជីវកម្ម​ដែល​មាន​និរន្តរភាព កើត​ចេញពី​អភិបាលកិច្ច​ដ៏​រឹង​មាំ ការ​ចូលរួម​យ៉ាង​សកម្ម​របស់​បុគ្គលិក និង​ការ​បង្កើត​ផល​វិជ្ជមាន​ពិតប្រាកដ​សម្រាប់​សហគមន៍​។ សមិទ្ធផល​ទាំងនេះ​រួម​បញ្ចូល​គ្នា បាន​ពង្រឹង​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ “​កសាង​ថ្ងៃស្អែក​ជាមួយ​គ្នា​” និង​ការ​ផ្តល់​ជូន​នូវ​តម្លៃ​យូរអង្វែង​ប្រកបដោយ​និរន្តរភាព​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ៕ អត្ថបទសហការ