ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

VCAT និង Xero ចុះកិច្ចសហការជាដៃគូ ដើម្បីជំរុញបរិវត្តកម្មឌីជីថលផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ គណនេយ្យ និងពន្ធ សម្រាប់ SMEs នៅកម្ពុជា (English Below)

4 ថ្ងៃ មុន

ទីក្រុងអូក្លិន ៖ ក្រុមហ៊ុន VCAT Professional Consultant Co., Ltd របស់ប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនគណនេយ្យទទួលបានអាជ្ញាបណ្ណពីនិយ័តគណនេយ្យ និងសវនកម្ម (ACAR) និងអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ និងទទួលបានអនុលោមភាពកម្រិតមាស (Gold Tax Compliance) ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) តំណាងដោយលោក វណ្ណឌី សុវិទូរ្យ៍ ទីប្រឹក្សាជាន់ខ្ពស់ បានចុះកិច្ចសហការជាដៃគូជាមួយ Xero ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាគណនេយ្យលើប្រព័ន្ធអនឡាញ (Cloud-Based Accounting) មានប្រភពពីប្រទេសនូវែលសេឡង់ ក្នុងគោលបំណងពាំនាំការប្រើប្រាស់បច្ចេកវិទ្យា និងដំណោះស្រាយគណនេយ្យឌីជីថលរបស់ Xero មកគាំទ្រដល់ទីផ្សារកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) ។

មុនឈានដល់កិច្ចសហការនេះ VCAT បានចំណាយពេលប្រមាណជិតមួយឆ្នាំក្នុងការសិក្សា សាកល្បង និងរៀបចំផែនការអនុវត្ត រួមទាំងការបណ្តុះបណ្តាលក្រុមការងារជំនាញលើការប្រើប្រាស់ប្រព័ន្ធ Cloud-Based Accounting និងការសិក្សាអំពីបច្ចេកវិទ្យា និងមុខងារ AI ដែលត្រូវបានបញ្ចូលក្នុងប្រព័ន្ធ Xero និងធ្វើការពិភាក្សា និងប្រជុំជាទៀងទាត់ជាមួយក្រុមការងារ Xero សាខានៅប្រទេសសិង្ហបុរីដែលគ្រប់គ្រងតំបន់អាស៊ីអាគ្នេយ៍។

កិច្ចសហការរវាង VCAT និង Xero ត្រូវបានរំពឹងថា នឹងចូលរួមចំណែកក្នុងការជំរុញបរិវត្តកម្មឌីជីថលផ្នែកគណនេយ្យ និងហិរញ្ញវត្ថុរបស់ SMEs នៅកម្ពុជា និងជួយឱ្យអាជីវកម្មមានប្រព័ន្ធកត់ត្រា និងគ្រប់គ្រងទិន្នន័យហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព ដើម្បីគាំទ្រដល់ការអនុវត្តកាតព្វកិច្ចរបាយការណ៍ហិរញ្ញវត្ថុ និងកាតព្វកិច្ចសារពើពន្ធ។

លោក វណ្ណឌី សុវិទូរ្យ៍ បានលើកឡើងថា៖ «តាមរយៈកិច្ចសហការរវាង VCAT និង Xero យើងចង់ជួយឱ្យម្ចាស់អាជីវកម្ម SMEs នៅកម្ពុជា អាចផ្លាស់ប្តូរពីការគ្រប់គ្រងហិរញ្ញវត្ថុបែបប្រពៃណី ទៅរកការគ្រប់គ្រងបែបឌីជីថល ដែលមានភាពងាយស្រួល រហ័ស និងអាចទទួលបានព័ត៌មានហិរញ្ញវត្ថុសម្រាប់ការសម្រេចចិត្តបានកាន់តែទាន់ពេលវេលា»។

លោកបានបន្តថា SMEs មួយចំនួននៅកម្ពុជានៅតែប្រឈមនឹងបញ្ហាសំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដូចជា ការមិនអាចកំណត់ថ្លៃដើមបានច្បាស់លាស់ ការមិនដឹងពីប្រាក់ចំណេញ ឬខាតជាក់ស្តែង ការគ្រប់គ្រងស្តុកមិនបានត្រឹមត្រូវ ការកត់ត្រាប្រាក់បៀវត្សរ៍បុគ្គលិក ការគ្រប់គ្រងចំណាយ និងការទូទាត់ផ្សេងៗ ព្រមទាំងការប្រមូលឯកសារ និងទិន្នន័យនៅពេលត្រូវរៀបចំរបាយការណ៍ ឬឆ្លើយតបទៅនឹងតម្រូវការអនុលោមតាមច្បាប់។

បញ្ហាទាំងនេះកាន់តែបង្ហាញច្បាស់ ជាពិសេសនៅពេល អគ្គនាយកដ្ឋានពន្ធដារ (GDT) ជូនដំណឹងស្តីពីការចុះធ្វើសវនកម្មពន្ធដារ ឬនៅពេល និយ័តករគណនេយ្យ និងសវនកម្ម (ACAR) ជូនដំណឹងអំពីកាតព្វកិច្ចដាក់បញ្ចូនរបាយការណ៍ហិរញ្ញវត្ថុ។ ក្នុងករណីខ្លះ ម្ចាស់អាជីវកម្មមិនទាន់មានរបាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំតាមស្តង់ដារ មានទិន្នន័យគ្រប់គ្រាន់ និងអាចផ្ទៀងផ្ទាត់បាន ដើម្បីឆ្លើយតបទៅនឹងកាតព្វកិច្ចទាំងនោះឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ។

ក្នុងអាជីវកម្មមួយចំនួន ការស្នើសុំចំណាយ ការអនុម័តការទូទាត់ និងការផ្ញើឯកសារនៅតែធ្វើឡើងតាមរយៈកម្មវិធីទំនាក់ទំនងដូចជា Telegram ឬ Messenger ដែលអាចបង្កការលំបាកក្នុងការតាមដានប្រតិបត្តិការ និងការរក្សាទុកឯកសារជាប្រព័ន្ធនៅពេលអាជីវកម្មរីកធំឡើង។ ការប្រើប្រាស់ប្រព័ន្ធគណនេយ្យលើ Cloud Online អាចជួយប្រមូលផ្តុំទិន្នន័យគណនេយ្យ និងហិរញ្ញវត្ថុនៅលើប្រព័ន្ធតែមួយ អនុញ្ញាតឱ្យម្ចាស់អាជីវកម្ម និងក្រុមការងារដែលមានសិទ្ធិ អាចតាមដានព័ត៌មាន និងរបាយការណ៍បានតាមប្រព័ន្ធអនឡាញ និងឧបករណ៍ចល័ត។

លោក វណ្ណឌី សុវិទូរ្យ៍ បានលើកយកបទពិសោធន៍នៅប្រទេសនូវែលសេឡង់ និងសិង្ហបុរីជាឧទាហរណ៍ ដែលការប្រើប្រាស់ប្រព័ន្ធ Cloud Accounting បានក្លាយជាផ្នែកសំខាន់មួយនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងការអនុវត្តកាតព្វកិច្ចរបស់អាជីវកម្ម។ ជាឧទាហរណ៍ នៅប្រទេសនូវែលសេឡង់ អាជីវកម្មអាចប្រើប្រាស់ប្រព័ន្ធគណនេយ្យឌីជីថល ដើម្បីគាំទ្រដល់ការរៀបចំ និងបញ្ចូនព័ត៌មានពាក់ព័ន្ធនឹងកាតព្វកិច្ច GST (អាករលើទំនិញនិងសេវា ឬហៅថា VAT) និង PAYE (ពន្ធលើចំណូលបុគ្គល) ទៅកាន់ Inland Revenue Department (IRD) ហើយប្រព័ន្ធក៏អាចផ្តល់សិទ្ធិចូលប្រើប្រាស់ជូនគណនេយ្យករ ទីប្រឹក្សាពន្ធ ឬសវនករ ដើម្បីពិនិត្យ និងធ្វើការលើទិន្នន័យ និងរបាយការណ៍ហិរញ្ញវត្ថុទាំងនោះតែម្តង។

លោកបានបន្តថា លទ្ធភាពនៃការភ្ជាប់ប្រព័ន្ធតាមរយៈ API ក៏ជាចំណុចសំខាន់មួយ ដែលអនុញ្ញាតឱ្យ Xero អាចធ្វើសមាហរណកម្មជាមួយកម្មវិធី និងប្រព័ន្ធផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។ បទពិសោធន៍ទាំងនេះអាចក្លាយជាករណីសិក្សាដ៏មានប្រយោជន៍សម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុឌីជីថល ដែលអាចជួយសម្រួលដល់ការគ្រប់គ្រងអាជីវកម្ម ការរៀបចំរបាយការណ៍ និងការអនុវត្តកាតព្វកិច្ចតាមបទប្បញ្ញត្តិឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។

លោកបានបន្ថែមថា៖ «ប្រសិនបើយើងចង់បង្កើតវប្បធម៌នៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការអនុវត្តកាតព្វកិច្ចសារពើពន្ធឱ្យកាន់តែទូលំទូលាយនៅក្នុងវិស័យ SMEs នោះការអនុវត្តកាតព្វកិច្ចទាំងនេះគួរតែមានភាពងាយស្រួល ឌីជីថល និងអាចប្រើប្រាស់បានសម្រាប់ម្ចាស់អាជីវកម្មគ្រប់កម្រិត»។ លោកបានចាត់ទុកការធ្វើបរិវត្តកម្មគណនេយ្យ និងហិរញ្ញវត្ថុទៅជាឌីជីថលថា មិនត្រឹមតែជាការផ្លាស់ប្តូរបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃការពង្រឹងអភិបាលកិច្ចអាជីវកម្ម តម្លាភាពហិរញ្ញវត្ថុ និងសមត្ថភាពរបស់ SMEs ក្នុងការរីកចម្រើនប្រកបដោយចីរភាព។ តាមរយៈកិច្ចសហការនេះ VCAT មានគោលដៅបន្តការបណ្តុះបណ្តាលក្រុមការងារ ផ្សព្វផ្សាយចំណេះដឹងអំពី Cloud Accounting និងគាំទ្រដល់ការអនុវត្ត Xero សម្រាប់អាជីវកម្មនៅកម្ពុជា ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាឱ្យសមស្របនឹងតម្រូវការជាក់ស្តែងរបស់អាជីវកម្មកម្ពុជា ៕ អត្ថបទសហការ

VCAT and Xero Enter into Partnership to Advance Digital Transformation in Financial Management, Accounting and Tax for Cambodian SMEs

Auckland: Cambodia-based VCAT Professional Consultant Co., Ltd, a licensed accounting firm authorised by the Accounting and Auditing Regulator (ACAR), and also licensed as a tax service agent with Gold Tax Compliance status granted by the General Department of Taxation (GDT), represented by Mr. Sovitou Vandy, Senior Advisory, has entered into a partnership with Xero, a New Zealand-founded cloud-based accounting technology company. The partnership aims to introduce and expand the use of Xero’s digital accounting technologies and solutions in the Cambodian market, particularly for small and medium-sized enterprises (SMEs).

Prior to entering into this partnership, VCAT spent nearly one year studying, testing and preparing an implementation plan. This included training its professional team in the use of cloud-based accounting systems, studying the technology and AI-enabled features incorporated into Xero, and holding regular discussions and meetings with Xero’s Singapore-based team responsible for the Southeast Asian region.

The partnership between VCAT and Xero is expected to contribute to the digital transformation of accounting and financial management among Cambodian SMEs, helping businesses establish more effective systems for recording and managing financial information while supporting their financial reporting and tax compliance obligations.

Mr. Sovitou Vandy said: “Through the partnership between VCAT and Xero, we want to help Cambodian SME owners transition from traditional financial management practices to a more digital approach that is easier, faster and capable of providing timely financial information to support better business decision-making.”

He added that some SMEs in Cambodia continue to face significant financial management challenges, including difficulty in accurately determining costs, understanding their actual profit or loss, properly managing inventory, recording employee payroll, managing expenses and payments, and collecting the necessary documents and information when preparing reports or responding to legal and regulatory compliance requirements.

These challenges can become particularly evident when the General Department of Taxation (GDT) issues a notification for a tax audit, or when the Accounting and Auditing Regulator (ACAR) notifies businesses of their obligations to submit financial statements. In some cases, business owners may not yet have financial statements prepared in accordance with applicable standards, supported by sufficient and verifiable information, to respond to those obligations accurately and within the required timeframe.

In some businesses, expense requests, payment approvals and supporting documents are still managed through communication platforms such as Telegram or Messenger. As businesses grow, this can make it increasingly difficult to track transactions and maintain records in a systematic manner.

The use of online cloud-based accounting systems can help centralise accounting and financial information within a single platform, allowing authorised business owners and team members to access and monitor financial information and reports online, including through mobile devices.

Mr. Sovitou cited the experiences of New Zealand and Singapore as examples where cloud accounting systems have become an important part of financial management and business compliance.

In New Zealand, for example, businesses can use digital accounting systems to support the preparation and submission of information relating to GST (Goods and Services Tax, broadly comparable to VAT) and PAYE (Pay As You Earn tax) obligations to Inland Revenue (IRD). Such systems can also provide controlled access to accountants, tax advisers or auditors, allowing them to review and work directly with the relevant financial data and reports.

He further noted that the ability to integrate systems through APIs (Application Programming Interfaces) is another important advantage, enabling Xero to connect efficiently with various applications and technology platforms. These experiences may serve as useful case studies for Cambodia as it continues developing its digital financial ecosystem, with the potential to simplify business management, financial reporting and regulatory compliance.

Mr. Sovitou added: “If we want to build a stronger and more widespread culture of financial reporting and tax compliance among SMEs, fulfilling these obligations should become easier, more digital and more accessible to business owners at every level.”

He described the digital transformation of accounting and financial management as more than simply the adoption of new technology. It is also part of strengthening corporate governance, improving financial transparency and enhancing the capacity of SMEs to achieve sustainable growth.

Through this partnership, VCAT aims to continue strengthening the capabilities of its professional team, promoting greater awareness and understanding of cloud accounting, and supporting the implementation of Xero for businesses in Cambodia, with a focus on applying the technology in ways that are appropriate to the practical needs of Cambodian businesses.