ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

«​វើក​» រៀបចំ Gala Dinner យ៉ាង​អធិកអធម ស្វាគមន៍​ក្រុម​បាល់ទះ​ជម្រើសជាតិ​ទាំង ៤​ក្រុម មុន​បើក​ឆាក​ប្រកួត​ពានរង្វាន់ ​«​សម្តេច​ធិ​បតី​» រដូវ​កាល​ទី ​២

1 ថ្ងៃ មុន

រាំជធានីភ្នំពេញ​ ៖ វើក ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​ពានរង្វាន់ «​សម្ដេច​ធិ​បតី​» រដូវ​កាល​ទី​២ បាន​រៀបចំ​កម្មវិធី Gala Dinner ព្រម​ជាមួយ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​គណៈប្រតិភូ និង​ក្រុម​បាល់ទះ​ជម្រើសជាតិ​មក​ពី ៤ ប្រទេស ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​, អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​, និង​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​សហព័ន្ធ និង​ប្រតិភូ​ជា​ច្រើន​រូប​ទៀត ​។

រាត្រី​ដ៏​ពិសេស​នេះ គឺជា​ឱកាស​ដ៏​មាន​អត្ថន័យ​ក្នុង​ការ​បង្កើត​មិត្តភាព ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កីឡា​ក្នុង​តំបន់​អាស៊ាន មុន​ពេល​ឈាន​ចូល​ដល់​ការ​ប្រកួតប្រជែង​លើ​ទីលាន​។ លើស​ពី​ការ​ប្រកួត​យកជ័យ​លា​ភី​ជាមួយ​ក្រុម​ជម្រើសជាតិ​វៀតណាម និង​ម៉ា​ឡេ​ស៊ី កម្ពុជា​ត្រូវ​ប្រកួត​លក្ខណៈ​មិត្តភាព​ជាមួយ​ក្រុម​បាល់ទះ​ជម្រើសជាតិ​ឥណ្ឌូ​នេ​ស៊ី​នៅ​ថ្ងៃ​ទី​ ១៩ និង​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​ ២០២៦ ផង​ដែរ​ ។

ក្រោម​ការ​សហការ​ឧបត្ថម្ភ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ម្ចាស់​ជ័យ​លា​ភី​លេខ ​១ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ៤០​លាន​រៀល​, ជ័យ​លា​ភី​លេខ ​២ ទទួល​បាន ២០​លាន​រៀល​, និង​ជ័យ​លា​ភី​លេខ​៣ ទទួល​បាន ១២​លាន​រៀល ​។ ប្រសិនបើ​ក្នុង​លក្ខខណ្ឌ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទទួល​បាន​លេខ​ ១ វើក​នឹង​ឧបត្ថម្ភ​ប្រាក់​រង្វាន់​ដល់​ទៅ ១០០​លាន​រៀល សម្រាប់​ជ័យ​ជំនះ​របស់​កម្ពុជា ​។

ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ចាប់ដៃ​សហការ​គ្នា​យ៉ាង​រឹង​មាំ ដើម្បី​សម្រេច​គោលដៅ​រួម​ក្នុង​ការ​អភិវឌ្ឍ វិស័យ​កីឡា​មួយ​នេះ​ឱ្យ​កាន់​មាន​សក្ដានុពល​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់ «​សម្តេច​ធិ​បតី​» រដូវ​កាល​ទី​២ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ចាប់ពី​ថ្ងៃ​ទី ១៩ ដល់ ២៣ ខែសីហា ឆ្នាំ ​២០២៦ នេះ​ ៕ អត្ថបទសហការ

ផឹក វើក បង្កើន​កម្លាំង ទះ​បាល់​បាន​កាន់តែ​ខ្លាំង ​និង​យូរ​ជាង​មុន​ !