ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ! អរៀនដា​ ទទួលបានការជឿទុកចិត្តពីអ្នកជំងឺ ១០ម៉ឺននាក់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អបអរសាទរ​! មន្ទីរពេទ្យ​អន្តរជាតិ អ​រៀន​ដា ទទួល​បានការ​ជឿ​ទុកចិត្ត​ពី​អ្នកជំងឺ​រហូត​ដល់ ១០​ម៉ឺន​នាក់ ដែល​ការ​គាំទ្រ និង​ទំនុកចិត្ត​នេះ គឺជា​កម្លាំង​ជំរុញ​ឱ្យ​មន្ទីរពេទ្យ​បន្ត​លើកកម្ពស់​គុណភាព​សេវា​វេជ្ជសាស្ត្រ និង​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​ការ​ព្យាបាល​ករណី​ស្មុគស្មាញ​ជា​បន្តបន្ទាប់​។

បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​វះកាត់​ករណី​ដ៏​ស្មុគស្មាញ​ជា​ច្រើន​នា​ពេល​កន្លង​មក អ​រៀន​ដា បន្ត​សម្រេច​បាន​នូវ​ករណី​វះកាត់​ប្រព័ន្ធ​ប្រសាទ និង​ខួរក្បាល​ជោគជ័យ​ជា​បន្តបន្ទាប់ ដែល​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព​របស់​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ ស្តង់ដារ​ព្យាបាល និង​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើប​។

ភាព​ជោគជ័យ​ទាំងនេះ មិនមែន​ជា​ករណី​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​ជា​លទ្ធផល​នៃ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ប្រកបដោយ​ភាព​ជាក់លាក់ ការ​រៀបចំ​ផែនការ​វះកាត់​យ៉ាង​ល្អិតល្អន់ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប និង​ការ​សហការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ប្រព័ន្ធ​ប្រសាទ វេជ្ជបណ្ឌិត​ថ្នាំ​សន្លប់ គិលានុបដ្ឋាក និង​អ្នកជំងឺ​។

ការ​វះកាត់​ប្រព័ន្ធ​ប្រសាទ គឺជា​នីតិវិធី​ដែល​ទាមទារ​ភាព​ជំនាញ និង​ភាព​ជាក់លាក់​ខ្ពស់ ព្រោះ​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ គឺជា​សរីរាង្គ​ដ៏​សំខាន់​ដែល​គ្រប់គ្រង មុខងារ​សំខាន់​ៗ​របស់​រាង​កាយ​។ ដូច្នេះ រាល់​ការ​វះកាត់​ត្រូវ​បាន​អនុវត្ត​ក្រោម​ស្តង់ដារ​យ៉ាង​ម៉ត់ចត់ ដើម្បី​កាត់​បន្ថយ​ហានិភ័យ និង​បង្កើន​ឱកាស​នៃ​ការ​ជា​សះស្បើយ​។

ការ​សម្រេច​បាន​នូវ​ករណី​វះកាត់​ខួរក្បាល​ជោគជ័យ​ជា​បន្តបន្ទាប់ គួប​ផ្សំ​នឹង​ការ​ទទួល​បានការ​ជឿ​ទុកចិត្ត​ពី​អ្នកជំងឺ​រហូត​ដល់ ១០​ម៉ឺន​នាក់ គឺជា​សក្ខីភាព​បញ្ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា អាច​ទទួល​បាន​សេវា​វះកាត់​ប្រព័ន្ធ​ប្រសាទ​ដែល​មានគុណ​ភាព​ខ្ពស់​នៅ​ក្នុង​ប្រទេស ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​ទៀត​ទេ​។
សូម​ទាក់ទង​មក​មន្ទីរពេទ្យ​អន្តរជាតិ អ​រៀន​ដា តាម​រយៈ​ទូរ​សព្ទ ឬ​ផេ​ក​ផ្លូវការ​ក្នុង​បណ្តាញ​សង្គម​៖

សាខា​ដួង​ងៀប​៖
Facebook Page: Orienda International Hospital
081 811 789 / 078 233 789 / 096 6233 789
Telegram: 078 233 789
ទីតាំង​នៅ​អគារ​លេខ 66 ផ្លូវ ដួង​ងៀប​២ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ