ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មហាឧបាសិកា ខៀវ ស៊ីណា ជា ចាន់តូ និងបណ្ឌិត ជាសិរី អគ្គទេសាភិបាល ធនាគារជាតិនាំទៀនវស្សា និងទេយ្យទានប្រគេនដល់វត្ត៦៦ ស្ថិតក្នុងស្រុកសន្ទុក

1 ថ្ងៃ មុន

ស្រុក​ស​ន្ទុ​ក​ ៖ មហា​ឧបាសិកា ខៀវ ស៊ី​ណា ជា ចាន់​តូ និង​លោក​ជំទាវ​បណ្ឌិត ជា​សិរី សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ស​ន្ទុ​ក ​កាលពី​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០២៦ ​បាន​នាំ​យក​ទៀន​ព្រះ​វស្សា ទេយ្យទៀន និងព្រមទាំង​បច្ច័យ​ដែល​ជា​ទឹកចិត្ត​ប្រកបដោយ​សុទ្ធា​ជ្រះថ្លា​របស់​លោក​ជំទាវ​បណ្ឌិត និង​មហា​ឧបាសិកា ខៀវ ស៊ី​ណា ជា ចាន់​តូ និង​ទៅ​ប្រគេនព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​ដល់​វត្ត​ចំនួន៦៦ ​វត្ត​ស្ថិត​ក្នុងស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។

សូម​បញ្ជាក់​ថា​៖ ​ពិធី​ចូល​ព្រះ​វស្សា​នេះ​ត្រូវ​បាន​ប្រជាជន​កម្ពុជា​គោរព​ប្រតិបត្តិ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា ​។​ ហើយ​សម្រាប់​ឆ្នាំ​២០២៦​នេះ ​ពិធី​ចូល​ព្រះ​វស្សា​ គឺ​ប្រព្រឹត្តិ​ចំ​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ​ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព​.​ស​. ២៥៧០ ត្រូវ​នឹង ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៦​។

នៅ​ក្នុង​ឱកាស​អញ្ជើញ​ប្រគេន​ទៀន​ព្រះ​វស្សា ទេ​យ្យ​ទាន និង បច្ច័យ​ទៅ​ប្រគេន​ដល់​វត្ត​ចំនួន​៦៦​ក្នុងស្រុក​ស​ន្ទុ​ក ខេត្ត​កំពង់ធំ នា​ឱកាស​នោះ​លោក​ជំទាវ​បណ្ឌិត ជា​សិរី បាន​ជម្រាប​ពី​ការ​ផ្ដាំផ្ញើរ​សាកសួ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន​សែន សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា ណែ​ត ​ប្រគេន​ដល់​ព្រះសង្ឃ​គ្រប់​ៗ​ព្រះ​អង្គ​ក៏​ដូច លោកយាយ​លោកតា​ចាស់ព្រឹទ្ធាចារ្យ​តាម​អា​រម​ទូ​ទាំង​ស្រុក​ដោយ​សេចក្ដី​គោរព​និង​នឹករលឹក​បំផុត​។

លោក​ជំទាវ​បណ្ឌិត ជា សិរី ក៏​បញ្ជាក់ ដែរ​ថា​ ៖ ​តាម​រយៈ​បុណ្យ​កុសល​នា​ពេល​នេះ ​លោក​ជំទាវ​បណ្ឌិត​សូម​ឧទ្ទិស​ជូន​ដល់​ជីដូន ជីតា​មាតា បិតា និង​ញ្ញាត្តិ​តិ​ការ​ទាំង​៧ ​សណ្ដាន​បាន​ចែក​ឋាន​កាន់​លោក​ខាង​មុខ​នោះ ​និង​មួយ​ចំណែក​ទៀត​ ក៏​បាប​ឧទ្ទិស​ជូន​ចំពោះ​ដល់​វិញ្ញាណ​នៃ​វិ​រៈ​យុទ្ធ​ជន យុទ្ធ​នារី ស្នេហា​ជាតិ​គ្រប់​ៗ​ជំនាន់ ដែល​បាន​បូជា​អាយុ ជីវិត​ដើម្បី​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ និង ប្រជា​ជាន​កម្ពុជា ដែល​ស្លាប់​បាត់បង់​ជីវិត​ក្នុង​បរប​ប្រល័យ​ពូជ​សាស​ន៏ ប៉ុ​ល ពត នោះ​ផង​ដែរ ។​

ជាមួយ​រយះ​បុណ្យ​នេះ​ដែរ​លោក​ជំទាវ​នូ​ប​បាន​បូ​ង​សួង​ដល់​វត្ថុ​ស​ក្កិ​សិទ្ធិ​ក្នុង​លោក​សូម​ជួយ​តាម​ឃុំគ្រង​ការពារ​ដល់​វ​រះ​យុទ្ធ​ជន​ការពារ​ព្រំដែន​ទាំងអស់​ឲ្យ​មាន​សេចក្ដីសុខ​ និង​ឈ្នះ​អស់​មាស​ត្រូវ​គ្រប់​ទិស​ទី​ដែរ ។ ទៀន​ព្រះ​វស្សា ទេយ្យទៀន និង​បច្ច័យ​មាន ត​ដែល​បាន​វេ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​អស់​កាល​ត្រីមាស​សម្រាប់​វត្ត​ទាំង​៦៦​ក្នុងស្រុក​ស​ន្ទុ​ក​នា​ពេល​នោះ​រួម​មាន​ បច្ច័យ​ចំនួន​១៨​លាន​រៀល​ និង​ទៀនវស្សា​ចំនួន​១២២​គូ​,​អង្ក​១៧៩​បាវ​ទឹកបរិសុទ្ធ​ចំនួន​១៣២​កេស​,,​ទឹកក្រូច​ចំនួន​១៣២​កេស​,​មី​ជាតិ​១៣២
កេស​,​ត្រីខ​ចំនួន​១៣២​យួ​,​ទឹក​ស៊ី​អី​វ​ចំនួន​១៣២ យួ​,​ទឹកត្រី​ចំនួន​១៣២​យួ​, អំបិល​១៣១០​គីឡូក្រាម ,​ស្គរ​ស​ចំនួន​១២៥​បាវ , ទឹកដោះគោ​ខាប់ ចំនួន​៧៣​កេស​, ស្លា​ដក
៦៦ ៕