ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មូលនិធិ​កំពង់​ដេ​វ៉ា (KDF) ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​សាងសង់​គម្រោង​អណ្តូងទឹក​ស្អាត និង​បន្ទប់ទឹកអនាម័យ នៅ​ភូមិ​អុង

1 ថ្ងៃ មុន

ភូមិ​អុង ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​ ៣១ ខែឧសភា ឆ្នាំ​ ២០២៦ កំពង់​ដេ​វ៉ា រី​សត បាន​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​សាងសង់​នូវ​គម្រោង​អណ្តូងទឹក​ស្អាត…

ភូមិ​អុង ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​ ៣១ ខែឧសភា ឆ្នាំ​ ២០២៦ កំពង់​ដេ​វ៉ា រី​សត បាន​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​សាងសង់​នូវ​គម្រោង​អណ្តូងទឹក​ស្អាត និង​បន្ទប់ទឹក​អនាម័យ ដែល​ជា​មូលនិធិ​កំពង់​ដេ​វ៉ា ផ្ដល់​ជូន ភូមិ​អុង​ ។ នេះ​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​ក្រុមហ៊ុន​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​ ។ គម្រោង​នេះ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្តជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន​ក្នុង​ការ​លើកកម្ពស់​គុណភាព ជីវភាព​រស់នៅ​របស់​ប្រជាជន ក៏​ដូច​ជា​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​គាំទ្រ​សុខុមាលភាព​រយៈពេល​វែង​របស់​ប្រជាជន​នៅ​ក្នុង​សហគមន៍​ ។

ការ​អបអរសាទរ​នៃ​ភាព​ជា​ដៃគូ និង​ការ​អភិវឌ្ឍ​សហគមន៍

ពិធី​នេះ អញ្ជើញ​ចូលរួម​ដោយ ថ្នាក់ដឹកនាំ​ភូមិ ព្រះសង្ឃ តំណាង​ភាគី​ពាក់ព័ន្ធ​ក្នុង​តំបន់ ម្ចាស់ផ្ទះ​ទាំង​បួន​ទីតាំង ដៃគូ​ម៉ៅ​ការ​សាងសង់ និងថ្នាក់ដឹកនាំ​និង​សមាជិក​ក្រុមការងារ កំពង់​ដេ​វ៉ា​រី​ហ្សត នៅ​ក្នុង​ជំនួប​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​នៃ​កិច្ចសហការ ការ​ទទួលខុសត្រូវ​រួម​គ្នា និង​វឌ្ឍនភាព​សហគមន៍​ ។ ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ចាប់ផ្តើម​តាំងពី​ព្រឹក​ព្រលឹម ដោយ​ក្រុមការងារ​កំពង់​ដេ​វ៉ា សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​តំណាង​ភូមិ ដើម្បី​ធានា​ឱ្យ​ការ​រៀបចំ​ទីតាំង និង​សកម្មភាព​ពិធីការ​នានា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ​ ។ ភ្ញៀវ​កិត្តិយស​ត្រូវ​បាន​ទទួល​ស្វាគមន៍​នៅ​ក្នុង​បរិវេណ​ដែល​បាន​រៀបចំ​យ៉ាង​ប្រណីត និង​ប្រកបដោយ​ការ​យកចិត្តទុកដាក់ ដែល​ជា​កន្លែង​សម្រាប់​ថ្ងៃ​ដ៏​មាន​អត្ថន័យ​មួយ​នៃ​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត និង​ទស្សនវិស័យ​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ដរភាព​ ។

កម្មវិធី​នេះ ត្រូវ​បាន​ចាប់ផ្តើម​ដោយ​ពិធីសូត្រមន្ត​ដោយ​ព្រះសង្ឃ តាម​បែប​ប្រពៃណី​ព្រះពុទ្ធ​សាសនា ​។ តាម​រយៈ​ការសូត្រ​មន្ត បួងសួង ព្រះសង្ឃ​បាន​ប្រសិទ្ធពរ​ជ័យ​សិរី​សួស្ដី ដល់​គម្រោង​សាងសង់​អណ្ដូងទឹក​ស្អាត និង​បន្ទប់ទឹក​អនាម័យ​នេះ​ឲ្យ​ប្រ​ពឹត្ត​ទៅ​ដោយ​រលូន និង​ជោគជ័យ ក៏​ដូច​ជា​សហ​គម​ន៏​ទាំងមូល​ប្រកបដោយ សុខុមាលភាព និង​ភាព​រីក​ចម្រើន និង​បន្ត​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹង​មាំ​រវាង កំពង់​ដេ​វ៉ា​រី​ហ្សត និង​ប្រជាជន​នៅ​ក្នុងភូមិ​អុង ​។ ពិធី​នេះបាន​ឆ្លុះ​បញ្ចាំង​ពី​ក្តី​សង្ឃឹម សាមគ្គីភាព និង​ការ​ចាប់ផ្តើម​ជា​វិជ្ជមាន​សម្រាប់​គម្រោង​មួយ​ដែល​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​នូវ​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត និង​ហេដ្ឋារចនាសម្ព័ន្ធ​អនាម័យ​ប្រកបដោយ​គុណភាព សម្រាប់​គ្រួសារ​ទាំងអស់​នៅ​ក្នុង​សហគមន៍​ភូមិ​អុង ​។

បន្ទាប់​ពី​ពិធីសូត្រមន្ត​បញ្ចប់ សមាជិក​សហគមន៍ និង​ភ្ញៀវ​កិត្តិយស​បាន​ជួបជុំ​គ្នា​ទទួលទាន​អាហារ​សម្រន់ និង​ចូលរួម​ក្នុង​បរិយាកាស​នៃ​មិត្តភាព និង​សាមគ្គីភាព ដែល​បាន​បង្កើត​ឱកាស​សម្រាប់​ការ​ផ្លាស់​ប្តូរ​យោបល់ និង​ការ​សន្ទនា​ប្រកបដោយ​អត្ថន័យ​រវាង​តំណាង​ភូមិ ម្ចាស់​ដី អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមការងារ​កំពង់​ដេ​វ៉ា​ ។

ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ផល​វិជ្ជមាន​ប្រកបដោយ​និរន្ដរភាព

កម្មវិធី​ជា​ផ្លូវការ បាន​ចាប់ផ្តើម​បើក​ដោយ​មតិ​ស្វាគមន៍​ពី​លោក ឱ ភ​ន មេ​ភូមិ​អុង សម្តែង​នូវ​ការ​ដឹងគុណ និង​ថ្លែងអំណរគុណ​ចំពោះ​មូ​និ​ធិ និង​កិច្ចសហការ​ដែល ក្រុមហ៊ុន​កំពង់​ដេ​វ៉ា រី​ហ្សត បាន​ផ្តល់​ជូន​ដល់​សហគមន៍​របស់​លោក ​។ តំណាង​ឱ្យ​អគ្គនាយក​ប្រតិបត្តិ លោក Paulus Hermawan, អ្នកស្រី Angioline Villanueva នាយក​ប្រតិបត្តិ​ផ្នែក​ធនធានមនុស្ស (Chief Human Resources Officer) បាន​ថ្លែង​សារ​ដោយ​សង្កត់ធ្ងន់​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់ កំពង់​ដេ​វ៉ា​រី​ហ្សត ក្នុង​ការ​បង្កើត​ផល​ប៉ះពាល់​ជា​វិជ្ជមាន​ប្រកបដោយ​និរន្តរភាព និង​មាន​អត្ថន័យ​តាម​រយៈ​គំនិត​ផ្តួចផ្តើម​នានា​ដែល​ផ្តោត​លើ​សហគមន៍​ជា​ចម្បង​ ។

អ្នកស្រី​ក៏​បាន​លើក​ឡើង​អំពី​គោលបំណង និង​អត្ថប្រយោជន៍​ដែល​រំពឹង​ទុក​ពី​គម្រោង​សាងសង់ អណ្តូងទឹក​ស្អាត និង​បន្ទប់ទឹក​អនាម័យ​នេះ រួម​ទាំង​ការ​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត និង​ហេដ្ឋារចនាសម្ព័ន្ធ​អនាម័យ​សម​ស្រប​សម្រាប់​ប្រជាជន​ក្នុង​មូលដ្ឋាន​ភូមិ​អុង​ទាំងមូល ​។ ជាមួយ​គ្នា​នេះ​ដែរ អ្នកស្រី​ក៏​បាន​ចែករំលែក​អំពី​ផែនការ​អនុវត្ត​គម្រោង កាលវិភាគ​សាងសង់ និង​គោលដៅ​បញ្ចប់​ការងារ​សាងសង់​នេះ ​។

អ្នកស្រី Villanueva ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ចូលរួម​ដ៏​មាន​តម្លៃ​របស់​អាជ្ញាធរ​មូលដ្ឋាន ថ្នាក់ដឹកនាំ​សហគមន៍ ម្ចាស់ផ្ទះ​ទាំង​បួន​ទីតាំង ដៃគូ​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់ និង​សមាជិក​ក្រុមការងារ កំពង់​ដេ​វ៉ា ដែល​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ និង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​ឱ្យ​គម្រោង​នេះ​កើតឡើង​ក្លាយជា​ការ​ពិត ​។ ចំណុច​សំខាន់​មួយ​នៃ​ព្រឹត្តិការណ៍​នេះ គឺ​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​ជា​និមិត្តរូប ដែល​ដឹកនាំ​ដោយ​លោក Nuvianto Widyatmoko ប្រធាន​ផ្នែក​វិស្វកម្ម​សាជីវកម្ម រួម​ជាមួយ​តំណាង​ភូមិ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ម្ចាស់​ដី និង​ភាគី​ពាក់ព័ន្ធ​នៃ​គម្រោង ​។ អ្នកចូលរួម​ទាំងអស់​បាន​ចូលរួម​ក្នុង​ពិធី​ជីក​កាយ​អណ្តូង​ជា​និមិត្តរូប ដើម្បី​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​ចាប់ផ្តើម​ការ​សាងសង់ និង​ការ​ចាប់ផ្តើម​គម្រោង​ដែល​មាន​គោលបំណង​ផ្តល់​អត្ថប្រយោជន៍​យូរអង្វែង​ដល់​សហគមន៍ ​។

រួម​គ្នា​កសាង​អនាគត​កាន់តែ​ប្រសើរ

តាម​រយៈ​គម្រោង​នានា ដូច​ជា​គម្រោង​អណ្តូងទឹក​ស្អាត និង​បន្ទប់ទឹក​អនាម័យ មូលនិធិ កំពង់​ដេ​វ៉ា បន្ត​អនុវត្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ការ​ទទួលខុសត្រូវ​ចំពោះ​បរិស្ថាន និង​ការ​ចូលរួម​ប្រកបដោយ​អត្ថន័យ​ជាមួយ​សហគមន៍ ​។ គម្រោង​នេះ​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​របស់​ក្រុមហ៊ុន​ថា ការ​រីក​ចម្រើន​ប្រកបដោយ​ទំនួល​ខុស​ត្រូវ មិន​ត្រឹមតែ​សម្រេច​បាន​តាម​រយៈ​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​តាម​រយៈ​ការ​វិនិយោគ​ដែល​ជួយ​លើកកម្ពស់​គុណភាព​ជីវិត និង​បង្កើត​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន និង​យូរអង្វែង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ ​។

អំពី មូ​និ​ធី​កំពង់​ដេ​វ៉ា

មូ​និ​ធិ​កំពង់​ដេ​វ៉ា គឺ​ផ្នែក​ការងារ​ទំនួល​ខុស​ត្រូវ​សង្គម របស់ មជ្ឈមណ្ឌល​កំសាន្ត​សំបូរ​បែប​កំពង់​ដេ​វ៉ា​ ។ មូលនិធិ​នេះ​អនុវត្ត​តាម​ក្រប​ខណ្ឌ Panca Krida (​សសរស្តម្ភ​ទាំង​ប្រាំ​) ដែល​ជា​សសរស្តម្ភ​យុទ្ធសាស្ត្រ​ចម្បង​ចំនួន​ប្រាំ​សម្រាប់​ការ​អនុវត្ត​សកម្មភាព​ ។ គោលបំណង​របស់​វា​គឺ​ភ្ជាប់​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម​ជាមួយ​ការងារ​ទំនួល​ខុស​ត្រូវ​សង្គម ដើម្បី​ធានា​ថា រាល់​ការ​សម្រេចចិត្ត​ទាំងអស់ គាំទ្រ​ដល់​គោលដៅ​រួម​តែ​មួយ គឺ​ការ​បង្កើត​សុភមង្គល​សម្រាប់​ភ្ញៀវ បុគ្គលិក ម្ចាស់​អាជីវកម្ម និង​សហគមន៍​មូលដ្ឋាន​ ។

អំពី កំពង់​ដេ​វ៉ា សីហ​នុ

កំពង់​ដេ​វ៉ា​រី​ហ្សត សីហ​នុ គឺជា​គោលដៅ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​បែប​រួម​បញ្ចូល​គ្នា ដែល​ផ្តល់​ជូន​នូវ​សេវាកម្ម​ស្នាក់​នៅ​ប្រណីត ការ​កម្សាន្ត ការ​សម្រាក​លំហែកាយ និង​បទ​ពិសោធន៍​អាជីវកម្ម នៅ​ក្នុង​បរិយាកាស​ឆ្នេរសមុទ្រ​ដ៏​សម្បូរ​បែប និង​ទំនើប​។ គម្រោង​នេះ​ត្រូវ​បាន​រៀបចំ​ឡើងជា​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​សម​ស្រប​មួយ ដែល​រួម​បញ្ចូល​សេវាកម្ម​បដិសណ្ឋារកិច្ច និង​របៀប​រស់នៅ​ផ្សេង​ៗ ដើម្បី​រួមចំណែក​លើកកម្ពស់​ការ​អភិវឌ្ឍ​ក្រុងព្រះសីហនុ​ឱ្យ​ក្លាយជា​គោលដៅ​អន្តរជាតិ​ថ្មី​មួយ​របស់​កម្ពុជា​ ។

ស្ថិត​នៅ​ទីតាំង​យុទ្ធសាស្ត្រ​ក្នុង​ក្រុងព្រះសីហនុ កំពង់​ដេ​វ៉ា​រី​ហ្សត ផ្តល់​ជូន​នូវ​បណ្តុំ​សេវាកម្ម​បដិសណ្ឋារកិច្ច និង​របៀប​រស់នៅ​ចម្រុះ ដែល​បំពេញតម្រូវការ​ទាំង​ភ្ញៀវ​ទេសចរ និង​អ្នក​ធ្វើ​ដំណើរ​ផ្នែក​អាជីវកម្ម ​។ គោលដៅ​រួម​បញ្ចូល​នេះ​មាន​ដូច​ជា Arjuna Solitaire Hotel, Herloom Hotel and Residence, និង Khayangan Beach Club ​។ គម្រោង​ដែល​នឹង​ដំណើរការ​នា​ពេល​ខាង​មុខ​រួម​មាន Bima Hotel and Convention, Shopping Gallery ដែល​បាន​ជ្រើសរើស​យ៉ាង​ផ្ចិតផ្ចង់​, Nirvana Executive Club សម្រាប់​សមាជិក​ឯកជន​, Theme Park សម្រាប់​ការ​កម្សាន្ត​គ្រួសារ និង Kompong Dewa Arena ដែល​ត្រូវ​បាន​រៀបចំ​សម្រាប់​កីឡដ្ឋាន​បាល់ទាត់ និង​សកម្មភាព​កីឡា​ប្រយុទ្ធ​ចម្រុះ (MMA)​ ៕ អត្ថបទសហការ