
ក្រសួងការងារ នាំយកឱកាសការងារជាង ៥ពាន់កន្លែងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តក្រចេះ
ខេត្តក្រចេះ ៖ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការ និងឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ…
ខេត្តក្រចេះ ៖ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការ និងឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ…
ខេត្តក្រចេះ ៖ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការ និងឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្រ្តីក្រោមឱវាទក្រសួង និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចូលរួមសំណេះសំណាល និងបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅនៅឃុំស្រែចារ និងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥ នេះ ។
ការបើកវេទិកាការងារនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ។
ក្នុងឱកាសនោះ មន្រ្តីរបស់ក្រសួងក៏បានផ្សព្វផ្សាយអំពីឱកាសការងារ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់អ្នកចូលរួមចំនួនប្រមាណ ៣៧០នាក់ ខណៈដែលបងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរប្រមាណ ៧០នាក់ ទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗដែលមានតម្រូវការកម្លាំងពលកម្មសរុបប្រមាណជាង ៥ពាន់កន្លែង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ