រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៣១ ខែកក្កដា មកនេះ ដើម្បីចូលរួមចំណែកចែករំលែក និងរួមសាមគ្គីជាមួយប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព ព្រមទាំងក្នុងនាមឈាមជ័រជាខ្មែរតែមួយ ក្នុងបុព្វហេតុមនុស្សធម៌ ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានចូលរួមផ្តល់ជំនួយជាសម្ភារសំខាន់ៗ ជាច្រើនដើម្បីជួយសម្រាលបន្ទុកដល់បងប្អូនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ ជិតបន្ទាត់ព្រំដែន ។
ការផ្ដល់ជូនជាអំណោយជូនដល់ ១៥០០ គ្រួសារ រួមមានសម្ភារដូចជា ៖ ប្រេងរឹត, ប្រេងកូឡា, សាប៊ូ, កន្សែងពោះគោ, ក្រមារ, ថ្នាំពេទ្យ ពិលបំភ្លឺដោយប្រើថាមពលព្រះអាទិត្យ, អាវភ្លៀង, តង់, កន្ទេល, ធូបមួស, សាច់ជ្រូកផាត់, ឆាយប៉ូវ, ត្រីងៀត, សាច់ក្រក និងសម្ភារផ្សេងៗទៀត រួមជាមួយទឹកពិសា ហាយ-ធិច ២០០០ កេស ដែលសុទ្ធសឹងតែជាផលិតផលខ្មែរក្នុងស្រុកទាំងអស់ ។
នេះមិនមែនជាលើកទី ១ ទេដែលក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានចូលរួមចំណែកក្នុងការឧបត្ថម្ភ កន្លងមកទឹកពិសា ហាយ-ធិច បានបរិច្ចាគស្បៀងអាហារ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ដែលចាំបាច់ និងទឹកពិសា ហាយ-ធិច ប្រមាណជាង ១០,០០០ កេះ ដល់វីរជនកងទ័ពជួរមុខ និងប្រជាជនដែលកំពុងភៀសសឹកសង្គ្រាមរួចមកហើយ ។
ទឹកពិសា ហាយ ធិច ជាផលិតផលកូនខ្មែរសុទ្ធសាធ និងមានមោទកភាពដែលបានផលិតទឹកបរិសុទ្ធមានគុណភាព ស្តង់ដាអន្តរជាតិ ជូនប្រជាជនកម្ពុជា ៕ អត្ថបទសហការ
#ទឹកពិសាហាយធិច #ខមែរដើម្បីខ្មែរ #មោទនភាពជាតិខ្មែរ #មោទនភាពផលិតផលខ្មែរ #Hitech #Dtinkingwater
ចែករំលែកព័តមាននេះ