ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រោយ​មាន​បទ​ឈប់​បា.ញ់​រវាង​កម្ពុជា​-​ថៃ សហគមន៍​ខ្មែរ​នៅ​កូរ៉េ ជប៉ុន និង​ម៉ា​ឡេ​ស៊ី​ប្រមាណ ៥០០​នាក់ ប្រមូលផ្តុំ​គ្នា​អរគុណ​ប្រធានាធិបតី​អាម៉េរិក

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ សហគមន៍​ខ្មែរ​នៅ​កូរ៉េ ជប៉ុន និង​ម៉ា​ឡេ​ស៊ី ប្រមាណ ៥០០​នាក់​ដែល​មាន​ក្មេង ចាស់ ប្រុស ស្រី…

រាជធានីភ្នំពេញ ៖ សហគមន៍​ខ្មែរ​នៅ​កូរ៉េ ជប៉ុន និង​ម៉ា​ឡេ​ស៊ី ប្រមាណ ៥០០​នាក់​ដែល​មាន​ក្មេង ចាស់ ប្រុស ស្រី នៅ​ថ្ងៃ​ទី ​៣១ ខែកក្កដា ឆ្នាំ​ ២០២៥ បាន​ប្រមូលផ្តុំ​គ្នា​សម្តែង​មតិ​ថ្លែងអំណរគុណ លោក​ប្រធានាធិបតី​អាម៉េរិក ដែល​បាន​ជួយ​ឱ្យ​មាន​បទ​ឈប់​បា.ញ់​គ្នា​រវាង​កងទ័ព​កម្ពុជា និង​ថៃ​ក្រោយ​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ​មក​លើ​កម្ពុជា​ ។

ក្នុង​ដៃ​កាត់​បដា និង​មេក្រូ​ ក្រុម​អ្នក​ប្រមូលផ្តុំ​បាន​ស្រែ​កថា «​ថ្លែងអំណរគុណ លោក​ប្រធានាធិបតី ដូ​ណា​ល់ ​ត្រាំ ដែល​បាន​ជួយ​ឱ្យ​មាន​បទ​ឈប់​បា.ញ់ និង​សន្តិភាព​នៅ​កម្ពុជា​!”» ។ ការ​ជួបជុំ​របស់​សហគមន៍​ខ្មែរ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ប្រទេស​ជប៉ុន និង​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​ថ្លែងអំណរគុណ​ដល់​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់​ ត្រាំ ដែល​បាន​គាំទ្រ​ឱ្យ​មាន​បទ​ឈប់​បា.ញ់​រវាង​កម្ពុជា​-​ថៃ ក្រោយ​យោធា​កម្ពុជា​រង​ការ​វាយប្រហារ​ដោយ​យោធា​ថៃ កាលពី​ថ្ងៃ​ទី ​២៤ ខែកក្កដា ឆ្នាំ​២០២៥ ដែល​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​រាប់​សិប​នាក់ និង​ខូចខាត​ទ្រព្យសម្បត្តិ​ជា​ច្រើន​ ។ ក្រុម​អ្នក​ប្រមូលផ្តុំ​បាន​ស្រែក​ដូច​គ្នា​ថា បទ​ឈប់​បា.ញ់​នេះ​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ពី​សេចក្តីស្លា.ប់​ដោយសារ​គ្រាប់កាំភ្លើង​ដែល​ជា​មហន្តរាយ​ដែល​ពលរដ្ឋ​ខ្មែរ​មិន​ចង់​ឃើញ​នោះ​ឡើយ​ ។

គួរ​រំលឹក​ថា ​ក្នុង​ពេល​ប្រមូលផ្តុំ ក្រុម​សហគមន៍​ខ្មែរ​ទាំង​បី​ប្រទេស បាន​ច្រៀង​បទ​នគររាជ និង​បទ​ពង្សាវតារ​ខ្មែរ និង​បទ​គន់​មើលទៅ​មេឃ រួម​ទាំង​រំលឹក​គុណ​ដល់​វី​រៈ​កងទ័ព​ទាំងអស់​ដែល​បាន​ពលី​ក្នុង​សមរភូមិ​ប្រឆាំង​ការ​ឈ្លានពាន ​។

សូម​បញ្ជាក់​ថា ដើម្បី​ប្រឆាំង​ការ​ឈ្លានពាន​ពី​យោធា​ថៃ​មក​លើ​អធិបតីភាព​របស់​កម្ពុជា ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​រាប់​ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ចេញ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ថៃ​ដែល​បាន​សម្លា.ប់​ជីវិត​ពលរដ្ឋ​ស្លូតត្រង់ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រាង្គ​ប្រាសាទខ្មែរ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក រួម​ទាំង​បង្កើត​ឱ្យ​មាន​ជនភៀសសឹក​រាប់​សិប​ម៉ឺន​នាក់​ ៕ អត្ថបទសហការ