
ធនាគារ ហត្ថា រៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ «បរិច្ចាគឈាម សង្គ្រោះជីវិត»
រាជធានីភ្នំពេញ, ថ្ងៃទី ១៨ ខែកក្ដដា ឆ្នាំ ២០២៥ ៖ បុគ្គលិក និងគណៈគ្រប់គ្រងរបស់ ធនាគារ…
រាជធានីភ្នំពេញ, ថ្ងៃទី ១៨ ខែកក្ដដា ឆ្នាំ ២០២៥ ៖ បុគ្គលិក និងគណៈគ្រប់គ្រងរបស់ ធនាគារ…
រាជធានីភ្នំពេញ, ថ្ងៃទី ១៨ ខែកក្ដដា ឆ្នាំ ២០២៥ ៖ បុគ្គលិក និងគណៈគ្រប់គ្រងរបស់ ធនាគារ ហត្ថា បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រៀបចំកម្មវីធីបរិច្ចាគឈាមក្រោមប្រធានបទ “បរិច្ចាគឈាម សង្គ្រោះជីវិត” សម្រាប់ជួយដល់បងប្អូនប្រជាជនខ្មែរដែលកំពុងត្រូវការឈាមជាចាំបាច់ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យនៅទូទាំងប្រទេស។ កម្មវិធីនេះបានប្រព្រឹត្តិទៅនៅអគារធនាគារ ហត្ថា ដែលស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុនសែន សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ព្រមទាំងសហការី និងលោក មិន សុផា ប្រធាននាយកប្រតិបត្តិ ធនាគារ ហត្ថា ព្រមទាំងថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃធនាគារ ហត្ថា ប្រមាណជិត ១៥០នាក់ ។
ការបរិច្ចាគឈាមរបស់បុគ្គលិក ធនាគារ ហត្ថា ក្នុងថ្ងៃនេះបានសបញ្ជាក់យ៉ាងច្បាស់អំពីការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គមជាមួយនឹងការយកចិត្តទុកដាក់ ការស្រលាញ់ និងចូលរួមដើម្បីជាប្រយោជន៍ដល់សហគមន៍ និងសង្គមជាតិ ។ យើងទាំងអស់គ្នាពិតជាមានមោទនភាព និងសប្បាយចិត្តក្នុងការចូលរួមចំណែកជួយដល់សង្គមកម្ពុជា ក៏ដូចជាផ្ដល់នូវក្ដីស្រលាញ់ចំពោះសហគមន៍របស់យើង ។
លោក មិន សុផា ប្រធាននាយកប្រតិបត្តិ ធនាគារ ហត្ថា បានមានប្រសាសន៍ថា“ នេះមិនមែនជាលើកទី ១ របស់ធនាគារ ហត្ថា ទេ ដែលរៀបចំកម្មវិធីបរិច្ចាគឈាមនេះឡើង ហើយកម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ។ លោកបានបន្តថា “ ខ្ញុំសូមលើកទឹកចិត្តអោយបុគ្គលិកធនាគារ ហត្ថា ទាំងអស់បន្តធ្វើការបរិច្ចាគឈាមនេះ អោយបានទៀតទាត់ដើម្បីលើកកំពស់សុខភាពផ្ទាល់ខ្លួន និងសង្គ្រោះអាយុជីវិតជនរងគ្រោះ” ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានមានប្រសាសន៍ថា ៖ “សម្រាប់យុទ្ធនាការបរិច្ចាគឈាមនៅថ្ងៃនេះ ក្នុងនាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងសហការីទាំងអស់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ជាពិសេសសូមថ្លែងអំណរគុណជូនលោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ដោយក្តីសប្បុរស និងចិត្តអនុគ្រោះធម៌ ។
ការចូលរួមដ៏សកម្មរបស់លោកអ្នក មិនត្រឹមតែជាការរូមចំណែកជួយសង្ក្រោះជីវិតជនរងគ្រោះទេ ប៉ុន្តែជាការលើកកម្ពស់ការយល់ដឹងពីការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ ជាពិសេសគឺផ្សារភ្ចាប់សក្មភាពនៃការបរិច្ចាគ ដោយស្ម័គ្រចិត្ត។ លោកបន្ថែមទៀតថា “ ខ្ញុំសូមអំពាវនាវឲ្យបន្តការគាំទ្រដល់យុទ្ធនាការបរិច្ចាគឈាមនៅពេលអនាគត តាមរយៈការចូលរួមដោយស្ម័គ្រចិត្តតាមគ្រប់រូបភាពក្នុងយុទ្ធនាការផ្សេងៗ ដើម្បីរួមចំណែកសង្គ្រោះជីវិតមនុស្សបន្ថែមទៀត ។”
អំពី ធនាគារ ហត្ថា ៖
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាអាជីវកម្មធំៗជាច្រើនទៀត ។ ធនាគារ ហត្ថា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលមានតាមបណ្ដាញសាខាយ៉ាងទូលំទូលាយរហូតដល់ ១៥៦ សាខា គ្របដណ្តប់ទូទាំងប្រទេស ។ ធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល ០៧ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា ។
ជាងនេះទៅទៀត ធនាគារ ហត្ថា មានមូលធនគ្រប់គ្រាន់ ស្ថិរភាពផ្នែកហិរញ្ញវត្ថុខ្ពស់ ព្រមទាំងមានសាច់ប្រាក់បង្វិលគ្រប់គ្រាន់ ដែលអាចធានាបាននូវការបន្តប្រតិបត្តិការអាជីវកម្មដោយរលូន ។ ភាពរឹងមាំផ្នែកហិរញ្ញវត្ថុនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីធនាគារអាណាព្យាបាល គឺ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំមួយ ដែលមានសាខាប្រហែល ២000 ទីតាំង ស្ថិតនៅក្នុងទីផ្សារជាង ៤០ ក្នុងពិភពលោក ។ សម្ព័ន្ធក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ MUFG បានការចុះបញ្ជីនៅលើផ្សារហ៊ុន (Tokyo Stock Exchange), ណាហ្គូយ៉ា (Nagoya Stock Exchange) និងញូយ៉ក (New York Stock Exchange) ដោយមានតម្លៃទីផ្សារ និងមានតម្លៃទីផ្សាររហូតដល់ ២៤.២៧ កោដិយាន់ និងប្រាក់ចំណេញសុទ្ធចំនួន ១.៥៩១,១ ពាន់លានយាន់ នៅត្រឹមចុងខែមីនា ឆ្នាំ ២០២៥ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ