ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បុរី ប៉េង ហួត និង ធនាគារ មេ​យ​ប៊ែ​ង ចុះ MOU ដើម្បី​ឱ្យ​អតិថិជន​ អាច​ទិញ​ផ្ទះ​ក្នុង​ក្ដី​ស្រមៃ​បាន​កាន់តែ​លឿន

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ទិដ្ឋភាព​ដ៏​អ៊ូអរ​ក្នុង​កា​រិ​យាយ​លក់​ផ្ទះ​គម្រោង ភូមិ​មរកត នៃ​បុរី ប៉េង ហួត នា​ព្រឹក​ថ្ងៃ​ទី 18 ខែកក្កដា ឆ្នាំ…

រាជធានីភ្នំពេញ៖ ទិដ្ឋភាព​ដ៏​អ៊ូអរ​ក្នុង​កា​រិ​យាយ​លក់​ផ្ទះ​គម្រោង ភូមិ​មរកត នៃ​បុរី ប៉េង ហួត នា​ព្រឹក​ថ្ងៃ​ទី 18 ខែកក្កដា ឆ្នាំ 2025 គឺជា​កម្មវិធី​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​រវាង បុរី ប៉េង ហួត និង ធនាគារ មេ​យ​ប៊ែ​ង ដើម្បី​ឱ្យ​អតិថិជន​អាច​ទិញ​ផ្ទះ​ក្នុង​ក្ដី​ស្រមៃ​បាន​កាន់តែ​លឿន ​។

លោក ឌុ​ក សា​រ៉ា​ក់ នាយក នៃ​នាយ​ដ្ឋា​ន សេវា​ហិរញ្ញវត្ថុ​សហគមន៍ បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖ កិច្ច​សហប្រតិបត្តិការ​នេះ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង​របស់ ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា ចំពោះ​ប្រទេសកម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់ ​ដូច​ជា​បុរី ប៉េង ហួត ហើយ​ក៏​ដើម្បី​បម្រើ​ជូន​តាម​តម្រូវកា​ស្រប​តាម​ការ​កើនឡើង​របស់​អតិថិជន​នៃ​ដៃគូ​ទាំង​ពីរ ​។

កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​ផ្ដល់​ជូន​នូវ​អត្ថប្រយោជន៍ ​ដ៏​ពិសេស​ដូច​ជា​៖
•​ ​អត្រា​ការ​ប្រាក់​មាន​ភាព​ទាក់ទាញ និង​ប្រកួតប្រជែង​ត្រឹមតែ​៦.៩៩%​ក្នុង​មួយ​ឆ្នាំ
•​ ​ទំហំ​ឥណទាន​រហូត​ដល់ ៩០% នៃ​តម្លៃ​ផ្ទះ
•​ ​លក្ខខណ្ឌ​នៃ​ការ​សង​ត្រឡប់​មក​វិញ​មាន​ភាព​បត់បែន​និង​រយៈពេល​កម្ចី​រហូត​ដល់ ២៥​ឆ្នាំ ​។

បន្ថែម​ពី​នោះ លោកស្រី ទេព ក​ន្និ​ដា នាយិកា​រង​ផ្នែក​លក់ នៃក្រុមហ៊ុន បុរី ប៉េង ហួត បាន​ប្រាប់​ឱ្យ​ដឹង​ថា ៖ កិច្ច​សហប្រតិបត្តិការ​ណ៍រ​វាង​ធនាគារ MayBank ជាមួយ បុរី ប៉េង ហួត មិនមែន​ទើបតែ​ចាប់ផ្តើម​នៅ​ថ្ងៃនេះ​ទេ គឺ​មានការ​សហការ​រវាង​ក្រុមហ៊ុន​ទាំង 2 តាំងពី ឆ្នាំ​2015 មក​ម្ល៉េះ ​។ ដោយឡែក​ការ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ក្នុងថ្ងៃនេះ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្ដល់​នូវ​លក្ខខណ្ឌ​ឱ្យ​កាន់តែ​ពិសេស ដល់​អតិថិជន​កាន់តែ​ឆាប់​ ទទួល​បាន​ផ្ទះ​ក្នុង​ក្ដី​ស្រមៃ ​។

សូម​បញ្ជាក់​បន្ថែម​ទៀត​ផង​ដែរ​ថា នៅ​ក្នុង​ការិយាល័យ​លក់​ផ្ទះ​គម្រោង ភូមិ​មរកត នេះ មិន​ត្រឹមតែ​មានកម្ម​វិធី​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​រវាង បុរី ប៉េង ហួត និង ធនាគារ មេ​យ​ប៊ែ​ង ប៉ុណ្ណោះ​ទេ គឺ​មានកម្ម​វិធី​បើក​លក់​ម៉ូត​ផ្ទះ​អាជីវកម្ម​ថ្មី​គឺ វីឡា រ៉ូ​ហ្សា​ណា ម៉ូ​ដឺ​ន និង វីឡា រ៉ូ​ហ្សា​ណា ម៉ូ​ដឺ​ន អេ រយៈពេល 3 ថ្ងៃ​បន្ត​ទៀត ក្នុង​ថ្ងៃ​ទី 18-19-20 ខែ​ក​ក្ដ​ដា ឆ្នាំ 2025 នេះ ចាប់ពី​ម៉ោង 9 ព្រឹក ដល់ ម៉ោង 6 ល្ងាច ​។

ដូចនេះ​សូមកុំ​ឱ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ទៅ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី សូម​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ 016/017 59 6789​ ៕ អត្ថបសហការ