ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភ​ទឹក​ពិសា​ប្រណីត វី​-​អាក​ទីវ និង​ភេសជ្ជៈ​កីឡា វី​-​អាក​ទីវ រាប់​ម៉ឺន​ដប​/​កំប៉ុង សម្រាប់​ព្រឹត្តិការណ៍ «​ច្រៀង​ចម្រៀង​ជាតិ​»

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ សាធារណជន​រាប់​ម៉ឺន​នាក់​នឹង​ប្រមូលផ្តុំ​គ្នា​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ «​ច្រៀង​ចម្រៀង​ជាតិ​» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​ ១៩ ខែកក្កដា ឆ្នាំ ​២០២៥…

រាជធានីភ្នំពេញ ៖ សាធារណជន​រាប់​ម៉ឺន​នាក់​នឹង​ប្រមូលផ្តុំ​គ្នា​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ «​ច្រៀង​ចម្រៀង​ជាតិ​» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​ ១៩ ខែកក្កដា ឆ្នាំ ​២០២៥ ខាង​មុខ​នេះ​ ។ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព និង​គាំទ្រ ដើម្បី​ជា​កម្លាំងចិត្ត​ដល់​វីរ​កងទ័ព​ជួរ​មុខ ដែល​កំពុង​ឈរជើង​យ៉ាង​អង់អាច​ក្លាហាន​ក្នុង​បុព្វហេតុ​ការពារ​ជាតិ បូរណភាព​ទឹកដី និង​អធិបតេយ្យភាព ​។

ដើម្បី​រួមចំណែក​ក្នុង​ព្រឹត្តិការណ៍​នេះ និង​បង្ហាញ​ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​កងកម្លាំង​ជួរ​មុខ ក្រុមហ៊ុន វឌ្ឍនៈ បាន​ឧបត្ថម្ភ​ទឹក​ពិសា​ប្រណីត វី​-​អាក​ទីវ និង​ភេសជ្ជៈ​កីឡា វី​-​អាក​ទីវ រាប់​មឺ​ុ​ន​ដប​/​កំប៉ុង​។ អ្នកចូលរួម​ទាំងអស់​នឹង​ទទួល​បាន​ទឹក​ពិសា​នេះ​ដោយ​ឥត​គិតថ្លៃ​ ។

ការ​ឧបត្ថម្ភ​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ឈប់​ឈរ​របស់​ក្រុមហ៊ុន វឌ្ឍនៈ ក្នុង​នាម​ជា​គំរូ​នៃ​ស្មារតី «​ខ្មែរ​តែ​មួយ​» ​។ ក្រុមហ៊ុន​តែងតែ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​មនុស្សធម៌ ការ​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ និង​ការ​អភិវឌ្ឍ​សង្គម​ ។ ជា​ពិសេស ក្រុមហ៊ុន វឌ្ឍនៈ គឺជា​អ្នកគាំទ្រ​ដ៏​ធំ​នៃ​វិស័យ​កីឡា ដោយ​បាន​ជ្រោមជ្រែង​ព្រឹត្តិការណ៍​ជា​ច្រើន​នៅ​គ្រប់​កម្រិត ចាប់ពី​ថ្នាក់​ក្រោម​ជាតិ រហូត​ដល់​កម្រិត​ជាតិ និង​អន្តរជាតិ​ ។

ត​ស់ ​! រួម​គ្នា​បង្ហាញ​ពី​ស្មារតី​ខ្មែរ​តែ​ ១ តាម​រយៈ​ការ​ចូលរួម​ច្រៀង​ចម្រៀង​ជាតិ​នៅ​ថ្ងៃស្អែក​នេះ ដើម្បី​គាំទ្រ​ផ្តល់​កម្លាំងចិត្ត​ដល់​វីរ​កងទ័ព​ជួរ​មុខ​របស់​យើង​ទាំងអស់​គ្នា​ ៕ អត្ថបទសហការ