ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កុំ​ធ្វើ​រឿង ៥ នេះ បើ​មិន​អ៊ីចឹង​ទេ​កូនស្រី​អ្នក​នឹង​លែង​និយាយ​រក​អ្នក​ទៀត​ហើយ !

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​ជា​ច្រើន​ចាត់​ទុក​ខ្លួនឯង​ថា ជា​មនុស្ស​ម្នាក់​ដែល​ងាយស្រួល​និយាយ​ជាមួយ ហើយ​កូន​នឹងរ​ត់ទៅ​រក​ឪពុក​ម្តាយ​នៅ​ពេល​ពួក​គេ​ត្រូវការ ។ ប៉ុន្តែ​សូម​ប្រាកដ​ថា អ្នកដឹង​ទាំងស្រុង​ទេ ? កូន​មាន​លាក់បាំង…

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​ជា​ច្រើន​ចាត់​ទុក​ខ្លួនឯង​ថា ជា​មនុស្ស​ម្នាក់​ដែល​ងាយស្រួល​និយាយ​ជាមួយ ហើយ​កូន​នឹងរ​ត់ទៅ​រក​ឪពុក​ម្តាយ​នៅ​ពេល​ពួក​គេ​ត្រូវការ ។ ប៉ុន្តែ​សូម​ប្រាកដ​ថា អ្នកដឹង​ទាំងស្រុង​ទេ ? កូន​មាន​លាក់បាំង ឬ​មិន​ចង់​និយាយ​ជាមួយ​អ្នក​ទេ ? ឬ​មួយ​កូន​របស់​អ្នក​ទៅ​រក​អ្នក​ផ្សេង​ទៅ​វិញ ? ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន​អាកប្បកិរិយា​របស់​អ្នក ព្រោះ​សកម្មភាព​មួយ​ចំនួន​អាច​រុញច្រាន និង​ធ្វើ​ឱ្យ​កូន​របស់​អ្នក​លែង​ជឿជាក់​អ្នក លែង​ជជែក​ជាមួយ​អ្នក ឬ​លែង​ប្រាប់​អ្នក​ពី​អ្វី​ទាំងអស់ ហើយ​រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ គឺ ៖

១. ហៅ​កូន​ថា ជា​មនុស្ស​ដ្រា​ម៉ា ៖ កូន​ជំទង់​ងាយ​នឹង​មាន​អារម្មណ៍​កើនឡើង​ខ្ពស់ ។ ដូច្នេះ​សូម​ចាប់អារម្មណ៍ ហើយ​យកចិត្តទុកដាក់ និង​ឆ្លើយ​តប​ទៅ​នឹង​អារម្មណ៍​របស់​ពួក​គេ ។ ដោយសារ​អារម្មណ៍​របស់​ពួក​គេ​ងាយ​នឹង​រសើប ឬ​ពេល​ខ្លះ​មិន​សម​ស្រប​ចំពោះ​នាង ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា វា​មិន​ត្រឹមត្រូវ​នោះ​ទេ ។ ប្រសិនបើ​អ្នក​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា កូន​របស់​អ្នក​នឹង​មក​រក​អ្នក​ទៀត សូម​ទទួលស្គាល់​អារម្មណ៍​របស់​ពួក​គេ ហើយ​កុំ​ដាក់​ស្លាក​ឈ្មោះ​ឱ្យ​កូន​ថា ពួក​គេ​ជា​មនុស្ស​គិត​ច្រើន ឬ​ដ្រា​ម៉ា​ច្រើន​ឱ្យ​សោះ ។

២. សើច​ចំពោះ​បញ្ហា​របស់​ពួក​គេ ៖ បើ​អ្នក​ចង់ឱ្យ​កូន​ជឿជាក់​លើ​អ្នក ហើយ​មក​រក​អ្នក ពេល​ពួក​គេ​មាន​បញ្ហា សូមកុំ​សើច​នឹង​បញ្ហា​របស់​ពួក​គេ​ឱ្យ​សោះ ។ កូន​របស់​អ្នក​ត្រូវ​រៀនសូត្រ​ដើម្បី​ដោះស្រាយ​បញ្ហា​លំបាក ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​សើច​ដាក់​បញ្ហា​របស់​កូន វា​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា បញ្ហា​របស់​ពួក​គេ​មិន​សំខាន់ ហើយ​អ្នក​ហាក់ដូចជា​មិន​យកចិត្តទុកដាក់​លើ​ពួក​គេ ។

៣. កុំ​រវល់​ពេក ៖ ការ​រវល់​ពេក​នឹង​ធ្វើ​ឱ្យ​កូន​លែង​ហ៊ាន​មក​ជិត​អ្នក និងនិយាយ​រក​អ្នក ។ ត្រឡប់​មក​ពី​ធ្វើការ​យឺត បន្ត​ធ្វើការ​នៅផ្ទះ ឬ​ចុច​ទូរ​សព្ទ​លេង ទាំងនេះ​គឺជា​រឿង​ដែល​ធ្វើ​ឱ្យ​កូន​លែង​មក​ជិត​អ្នក ។ គ្មាន​ទំនាក់ទំនង គ្មាន​ការ​សន្ទនា​ទេ ។ បើ​ចង់ឱ្យ​កូន​លែង​និយាយ​រក​អ្នក សូម​បន្ត​ការ​រវល់​របស់​អ្នក​បន្ថែម​ទៀត​ចុះ ។

៤. កុំ​ខឹង​កូន ៖ ចង់​ដឹង​ទេ​ថា អ្វី​ទៅ​ងាយ​ធ្វើ​ឱ្យ​កូន​ងាយ​រង​គ្រោះ ? គឺ​កំហឹង​របស់​ឪពុក​ម្តាយ ។ អ្នក​មិន​ត្រូវ​ខឹង​នឹង​កូន​របស់​អ្នក​ទេ ព្រោះ​អ្នក​ប្រហែលជា​នឹង​ធ្វើ​ឱ្យ​ពួក​គេ​ឈឺចាប់ ។ អ្នក​ប្រហែលជា​គិត​ថា កំហឹង​របស់​អ្នក​បង្ហាញ​ថា អ្នក​យកចិត្តទុកដាក់​ពួក​គេ ប៉ុន្តែ​តាម​ពិត​ទៅ វា​ធ្វើ​ឱ្យ​កូន​មិន​អាច​ចូល​ទៅ​ជិត​អ្នក​បាន ។

៥. កុំ​ព្យាយាម​ជួសជុល ឬ​ដោះស្រាយ​គ្រប់​បញ្ហា​ទាំងអស់ ៖ កូន​របស់​អ្នក​មក​រក​អ្នក មិនមែន​ឱ្យ​ដោះស្រាយ​ឱ្យ​ពួក​គេ​រហូត​នោះ​ទេ ។ ពេល​ខ្លះ​ពួក​គេ​គ្រាន់តែ​ចង់បាន​យោបល់ ឬ​ទាមទារ​ការ​ចូលរួម​របស់​អ្នក​ប៉ុណ្ណោះ ។ កូន​របស់​អ្នក​ចង់​បានការ​យកចិត្តទុកដាក់ និង​សេចក្តី​ស្រឡាញ់​របស់​អ្នក មិនមែន​យុទ្ធសាស្ត្រ​របស់​អ្នក​ទេ ៕ ប្រភព ៖ allprodad

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ ដើម្បី​អបអរ​ការ​បើក​ដំណើរការ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឫស្សី​កែវ និង​សាខា​ពោធិ៍​ចិន​តុង​ពីរ​ដំណាលគ្នា សាលា​ផ្តល់​អាហារូបករណ៍​ពិសេស ៥០% គ្រប់​កម្មវិធី​សិក្សា សម្រាប់​សិស្ស ១០០ នាក់​ដំបូង ចំពោះ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣០ ខែមិថុនា ខាង​មុខ​នេះ ។ សាលារៀន​ទទួល​ចុះ​ឈ្មោះ​កុមារ​ចាប់ពី​អាយុ ២ ឆ្នាំ​កន្លះ​ឡើង សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឫស្សី​កែវ​ស្ថិត​នៅ​ផ្លូវ ៥៩៨ ទល់មុខ​បុរី​វិមាន​ភ្នំពេញ និង​នៅ​ជាប់​អគារ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា សាខា​ពោធិ៍​ចិន​តុង​ស្ថិត​នៅ​ផ្លូវ ២០០៤ ទល់មុខ​កងពលតូច​ដឹក​ជញ្ជូន​លេខ ៩៩ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង 092 888 499 | 087 458 282 ៕