រាជធានីភ្នំពេញ ៖ ការជួយក្មេងជំទង់ឱ្យទន្ទេញចងចាំកិច្ចការសាលារបស់ពួកគេ ជារឿយៗវាជាបញ្ហាប្រឈមមួយ ។ ការប្រឡងជាប្រចាំវគ្គសិក្សាដ៏វែង និងការធ្វើលំហាត់ដដែលៗអាចជួយឱ្យពួកគេមានការលើកទឹកចិត្តកាន់តែល្អប្រសើរ ។ ការសិក្សាជាច្រើនបង្ហាញថា តាមរយៈការធ្វើការផ្លាស់ប្តូរបន្តិចបន្តួច ក្មេងជំទង់អាចបង្កើតភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះសមត្ថភាពចងចាំការងារនៅសាលារបស់ពួកគេ ។
១. លាយបញ្ចូលគ្នា ហើយធ្វើការផ្លាស់ប្តូរ ៖ យើងច្រើនតែគិតពីភាពស៊ីសង្វាក់គ្នាសម្រាប់ការសិក្សា ដូចជាការប្រើប្រាស់តុតែមួយ សិក្សានៅពេលតែមួយ ឬសូម្បីតែប្រើប៊ិចដូចគ្នា ។ ទោះជាយ៉ាងណាក៏ដោយ រាល់ពេលដែលយើងធ្វើអ្វីដែលប្លែកពីគេ (សិក្សានៅខាងក្រៅ និយាយអំពីការងាររបស់យើងជាមួយមិត្តភ័ក្តិ សរសេរកំណត់ត្រា) ធ្វើឱ្យការចងចាំកាន់តែសម្បូរបែប និងងាយស្រួលក្នុងការចងចាំនៅពេលអនាគត ។ យើងអាចលើកទឹកចិត្តក្មេងជំទង់ឱ្យធ្វើដូចនេះបាន ដោយអនុញ្ញាតឱ្យពួកគេស្តាប់តន្ត្រីក្នុងម៉ោងសិក្សា ឬហៅមិត្តភក្តិរបស់ពួកគេឱ្យមករៀនជាមួយគ្នានៅផ្ទះជាដើម ។ ការផ្លាស់ប្តូរតូចតាចមានអត្ថប្រយោជន៍យ៉ាងធំធេងចំពោះការរៀនសូត្រ ។
២. សម្រាក ៖ ជាការពិត ខួរក្បាលរបស់កុមារអាចដំណើរការបានប្រសើរជាងពេលយើងសម្រាក និងគិតរឿងផ្សេងមួយសន្ទុះ ។ ប្រសិនបើកូនប្រុស ឬកូនស្រីរបស់អ្នកពិបាកធ្វើលំហាត់ សូមលើកទឹកចិត្តពួកគេឱ្យសម្រាកសិន ។ សកម្មភាពដែលពួកគេធ្វើនៅពេលសម្រាក គឺមិនសំខាន់ទេ ដូច្នេះពួកគេអាចជជែកជាមួយមិត្តភក្តិ លេងកីឡា អង្គុយញ៉ាំអាហារ ឬធ្វើអ្វីៗដែលពួកគេចង់បាន ។ នៅពេលដែលពួកគេចាប់ផ្តើមរៀនម្តងទៀត ពួកគេគួរតែមានគំនិតច្បាស់លាស់ជាងមុនអំពីរបៀបដោះស្រាយបញ្ហារបស់ពួកគេ ។
៣. រៀនសារឡើងវិញទាំងអស់ មិនមែនត្រឹមតែមេរៀនដែលពិបាកប៉ុណ្ណោះទេ ៖ លើកទឹកចិត្តកូនឱ្យរៀន ឱ្យរំលឹកឡើងវិញនូវមេរៀន និងការងារក្នុងថ្នាក់របស់ពួកគេពីរ ឬបីសប្តាហ៍ក្រោយមក សូម្បីតែមុខវិជ្ជាដែលពួកគេគិតថា ងាយស្រួល ឬពួកគេបានបញ្ចប់វាហើយ ដើម្បីឱ្យពួកគេមើលឃើញថាពួកគេមានចន្លោះប្រហោង ឬឆ្ងល់កន្លែងណាទៀត ។
៤. អំណាចនៃការធ្វើតេស្ត ៖ ជារឿយៗយើងគិតអំពីការអាន និងធ្វើកំណត់ចំណាំជាមធ្យោបាយដ៏ល្អបំផុតក្នុងការរៀន ប៉ុន្តែឥឡូវនេះអ្នកចិត្តសាស្ត្រជឿថា ការធ្វើតេស្ត ការប្រឡងពិតជាជួយឱ្យកុមារមានការចងចាំល្អប្រសើរ ។ ការប្រឡងទាមទារថាមពលខួរក្បាលច្រើនជាងការទន្ទេញ ហើយនេះធ្វើឱ្យការចងចាំកាន់តែរឹងមាំ ។ មានគេហទំព័រជាច្រើនដែលអាចឱ្យកូនរបស់អ្នកធ្វើតេស្តតាមអនឡាញបានដោយឥតគិតថ្លៃ ៕ ប្រភព ៖ britishcouncil
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ ដើម្បីអបអរការបើកដំណើរការសាលារៀនវ៉េស្ទឡាញន៍ សាខាឫស្សីកែវ និងសាខាពោធិ៍ចិនតុងពីរដំណាលគ្នា សាលាផ្តល់អាហារូបករណ៍ពិសេស ៥០% គ្រប់កម្មវិធីសិក្សា សម្រាប់សិស្ស ១០០ នាក់ដំបូង ចំពោះការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣០ ខែមិថុនា ខាងមុខនេះ ។ សាលារៀនទទួលចុះឈ្មោះកុមារចាប់ពីអាយុ ២ ឆ្នាំកន្លះឡើង សម្រាប់កម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សាលារៀនវ៉េស្ទឡាញន៍ សាខាឫស្សីកែវស្ថិតនៅផ្លូវ ៥៩៨ ទល់មុខបុរីវិមានភ្នំពេញ និងនៅជាប់អគារគណៈកម្មការមូលបត្រកម្ពុជា សាខាពោធិ៍ចិនតុងស្ថិតនៅផ្លូវ ២០០៤ ទល់មុខកងពលតូចដឹកជញ្ជូនលេខ ៩៩ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 092 888 499 | 087 458 282 ៕
ចែករំលែកព័តមាននេះ