ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​នាំ​យក​ឱកាស​ការងារ​ជិត​ ១​ម៉ឺន​ កន្លែង​សម្រាប់​ប្រជាពលរដ្ឋ និង​ពលករ​ ក្នុង​ខេត្តព្រៃវែង​ ដែល​ទើប​ត្រឡប់​មក​ពី​ ប្រទេស​ថៃ

3 ថ្ងៃ មុន

ខេត្តព្រៃវែង​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២៥…

ខេត្តព្រៃវែង​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២៥ អម​ដោយ​ឯកឧត្តម សួន សុ​ម៉ា​លី​ន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង និង​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​ការងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​អញ្ជើញ​បើក «​វេទិកា​ការងារ​» របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​កំចាយមារ ខេត្តព្រៃវែង​ដើម្បី​ផ្តល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ជា​ពិសេស​បងប្អូន​ពលករ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ឱ្យ​ទទួល​បានការ​ងារ​ភ្លាម​ៗ​ពី​ក្រុមហ៊ុន​ធំ​ៗ​ចំនួន ៨ ដែល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ប្រមាណ​ជិត ១​ម៉ឺន​កន្លែង​ ៕ អត្ថបទសហការ