រាជធានីភ្នំពេញ ៖ DRSB Express ដែលជាក្រុមហ៊ុនដឹកជញ្ជូនទំនិញរបស់ខ្មែរ ១០០% ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៦ ជាមួយនឹងចក្ខុវិស័យដ៏មុតស្រួលដោយផ្តោតសំខាន់ទៅលើសេវាកម្មចំនួនពីរធំៗរួមមាន សេវាជួយទិញទំនិញ និងសេវាដឹកជញ្ជូនទំនិញ ។ អស់រយៈពេលជាង ៨ឆ្នាំ នៅក្នុងវិស័យជួយទិញ និងដឹកជញ្ជូនទំនិញ DRSB Express តែងតែរិះរកនូវគ្រប់មធ្យោបាយ ដើម្បីផ្តល់នូវបទពិសោធន៍ប្រើសេវាកម្មដ៏ទំនើបរហ័សឈានមុខគេ ដែលជាទីទុកចិត្តបំផុតសម្រាប់អ្នកលក់ដូរ ម្ចាស់អាជីវកម្មតូច/ធំនានា និងពេញនិយមបំផុតសម្រាប់ជាពលរដ្ខខ្មែររាប់សែននាក់ ។
យើងមានមោទនភាពជាខ្លាំង ដោយក្រុមហ៊ុនមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការទទួលស្គាល់ DRSB Express App ដែលមានអ្នកប្រើប្រាស់ជិត ៥០ ម៉ឺននាក់ ជាប់ចំណាត់ថ្នាក់លេខ ១ ទាំងនៅក្នុង App Store និង Play Store ។ DRSB Express App របស់យើងកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយមាន influencers ល្បីៗ និងអ្នកបង្កើតមាតិកាជាច្រើនបានប្រើប្រាស់ DRSB Express ដើម្បីបញ្ជាទិញទំនិញ ។ ភាពជោគជ័យនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវបទពិសោធន៍ទិញទំនិញដ៏ល្អឥតខ្ចោះ និងអាចទុកចិត្តបាន ដែលបានក្លាយជាប្រភពនៃមោទនភាពសម្រាប់ប្រជាជនកម្ពុជា ។
តាមរយៈ DRSB Express App ប្រជាជនខ្មែរគ្រប់រូបអាចចូលមើលទំនិញជាង ៦០ លានមុខបានយ៉ាងងាយស្រួលពី App ចិនល្បីៗដូចជា ៖ Taobao, T-mall និង 1688 ហើយអ្វីដែលពិសេសនោះ គឺអ្នកអាចទិញទំនិញទាំងនេះក្នុងតម្លៃដើមពីរោងចក្រផ្ទាល់ ដោយក្រុមហ៊ុនយើងខ្ញុំមិនគិតថ្លៃបន្ថែមលើតម្លៃទំនិញឡើយ ។ សេវាកម្មនេះបានលុបបំបាត់តម្រូវការសម្រាប់ឈ្មួញកណ្តាល ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាទិញទំនិញដោយផ្ទាល់ពីរោងចក្រក្នុងប្រទេសចិន និងសន្សំសំចៃបានច្រើន ។
ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះឧត្តមភាព DRSB Express
ផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ដើម្បីធានាថាទំនិញរបស់លោកអ្នកទៅដល់ទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព ។ យើងមានឃ្លាំងផ្ទុកទំនិញផ្ទាល់ខ្លួនដ៏ធំទូលាយរាប់ពាន់ម៉ែត្រគូប ទាំងនៅក្នុងប្រទេសចិន និងកម្ពុជា ។ បច្ចុប្បន្ន យើងមានសាខាចំនួន ៣០ កន្លែងនៅក្នុងស្រុក ហើយយើងនឹងបន្តពង្រីកបណ្តាញរបស់យើងនៅទូទាំងប្រទេសកម្ពុជា ។
លើសពីនេះ យើងផ្តល់ជូនសេវាកម្មបម្រើអតិថិជន ២៤ ម៉ោង លើសពីក្រុមហ៊ុនដទៃទៀត ដើម្បីធានាថា រាល់ចម្ងល់របស់អ្នកត្រូវបានដោះស្រាយភ្លាមៗ ។ ទាំងអស់នេះបង្ហាញពីមោទនភាពរបស់យើងក្នុងការផ្តល់សេវាកម្មល្អបំផុតដល់ប្រជាជនកម្ពុជា ។
DRSB Express មានមោទនភាពដែលបានរួមចំណែកដល់ការរីកចម្រើនផ្នែកពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងផ្តល់អំណាចដល់ប្រជាជនកម្ពុជាក្នុងការចូលទៅកាន់ទីផ្សារពិភពលោក ។ យើងប្តេជ្ញាបន្តផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ និងបន្តធ្វើជាប្រភពនៃមោទនភាពសម្រាប់ប្រទេសជាតិរបស់យើង ៕ អត្ថបទសហការ
សូមទាញយក App DRSB Express តាមរយៈ Link នេះ ៖ https://drsbexpress.com/download
សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងមកកាន់ ៖
ចែករំលែកព័តមាននេះ