ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពលករ​ខ្មែរ​ដែល​មក​ពី​ប្រទេស​ថៃ​ សប្បាយចិត្ត​ព្រោះ​រាជរដ្ឋាភិបាល ​បាន​ជួយ​ផ្តល់​ឱកាស​ការងារ និង​ការ​បណ្តុះបណ្តាល ​ជំនាញ​បច្ចេកទេស ​និង​វិជ្ជាជីវៈ

23 ម៉ោង មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥ នៅ​មណ្ឌល​សំចត​ប៉ោយ​ប៉ែ​ត ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​បាន​បង្ហាញ​នូវ​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ព្រោះ​រដ្ឋាភិបាល​បាន​គិតគូរ​ផ្តល់​ឱកាស​ការងារ និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដល់​ពួក​គាត់​។ លោកស្រី ឆ​ន…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥ នៅ​មណ្ឌល​សំចត​ប៉ោយ​ប៉ែ​ត ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​បាន​បង្ហាញ​នូវ​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ព្រោះ​រដ្ឋាភិបាល​បាន​គិតគូរ​ផ្តល់​ឱកាស​ការងារ និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដល់​ពួក​គាត់​។

លោកស្រី ឆ​ន ឆែម ពលករ​ខ្មែរ​ដែល​មក​ពី​ប្រទេស​ថៃ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង បាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយ​ត្រេកអរ​ក្រៃ​លែង ដែល​រដ្ឋាភិបាល​បាន​ជួយ​គិតគូរ​ផ្តល់​ទាំង​ឱកាស​ការងារ ទាំង​ការ​បណ្តុះបណ្តាល​ជំនាញ​ឥត​គិតថ្លៃ និង​បាន​ជួយ​សម្រួល​ដំណើរការ​នៃ​ការ​បង់​ធនាគារ​ដល់​បងប្អូន​ពលករ​ខ្មែរ​ ។

លោកស្រី​និយាយ​ថា​៖ «​ខ្ញុំ​ចង់​ធ្វើ​ការងារ​អ្វី ខាង​ក្រសួង​ការងារ​រក​ឱ្យ ចង់​រៀន​គេ​បញ្ចុះតម្លៃ​ឱ្យ ពិតជា​ល្អ​ណាស់ ខ្ញុំ​សប្បាយចិត្ត​ត្រេកអរ​ពន់ពេក​ដែល​រដ្ឋាភិបាល​បាន​ជួយ​គិតគូរ​ផ្តល់​ទាំង​ឱកាស​ការងារ ផ្តល់​ទាំង​ការ​បណ្តុះបណ្តាល​ជំនាញ​ឥត​គិតថ្លៃ និង​បាន​ជួយ​សម្រួល​នៃ​ការ​បង់​ធនាគារ​ដល់​បងប្អូន​ពលករ​ខ្មែរ​ទៀត​ផង ហើយ​ទាំង​អស់នេះ​គឺ​ល្អ​រក​លេខ​ដាក់​មិន​បាន​ទេ ល្អ​ដែល​ខំ​ជួយ​ប្រជាជន ជួយ​ស្វះស្វែង​ជួយ​ប្រជាជន​ល្អ​ខ្លាំង​ណាស់​» ​។

ជាមួយ​គ្នា​នេះ កញ្ញា តាំង ស្រី​នាង ជា​ពលករ​មក​ពី​ប្រទេស​ថៃ​ម្នាក់​ទៀត​មានស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់ ប្រាប់​ថា​៖ «​មក​ដល់​ភ្លាម​ក្រសួង​ការងារ​បាន​ប្រាប់​ពី​ឱកាស​ការងារ​ជា​ច្រើន និង​មានកា​បណ្តុះបណ្តាល​ជំនាញ​ដោយ​ឥត​គិតថ្លៃ​ថែម​ទៀត សម្រាប់​ខ្ញុំ ខ្ញុំ​ចង់​ធ្វើការ​បន្ត​ព្រោះ​ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​។ ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​មក​ធ្វើការ​ក្នុង​ប្រទេស​របស់​ខ្លួន ហើយ​ការងារ​ក្នុងស្រុក​គឺ​នៅ​ក្បែរ​ផ្ទះ​ងាយស្រួល​សម្រាប់​ខ្ញុំ​ផង​ដែរ​» ​។

បន្ថែម​លើ​នេះ កញ្ញា​បាន​អរគុណ​ដល់​រដ្ឋាភិបាល​ដែល​បាន​ជួយ​ដល់​បងប្អូន​ពលករ​ខ្មែរ​នៅ​ថៃ​ដែល​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ទទួល​បានការ​ងារ​ធ្វើ និង​អាច​ជួយ​ផ្គត់ផ្គង់​គ្រួ​សារបាន ​។

ពលករ​ដែល​មក​ពី​ប្រទេស​ថៃ បាន​អំពាវនាវ​ដល់​បងប្អូន​ពលករ និង​ប្រជាពលរដ្ឋ​ដែល​ធ្វើការ​និង​រស់នៅ​ប្រទេស​ថៃ ទាំងអស់​កុំ​មានការ​ភិតភ័យ​សូម​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ព្រោះ​ប្រទេស​កម្ពុជា​មានការ​ងារ​ជា​ច្រើន​កំពុង​រង​ចាំ​បងប្អូន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ ៕ អត្ថបទសហការ