ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួ​ង ស្រេង និង​ឯកឧត្តម ម៉ប់ សា​រិ​ន ផ្ញើ​សារលិខិត​ថ្វាយព្រះពរ សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​ឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​គម្រប់ ៨៩ ព្រះ​វស្សា យាង​ចូល ៩០ ព្រះ​វស្សា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ នា​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស និង​ជា​មង្គល​ដ៏​បវរ​មហាប្រសើរ​ថ្លៃថ្លា​បំផុត ទូលព្រះបង្គំជាខ្ញុំ ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ភរិយា និង​ទូលព្រះបង្គំជាខ្ញុំ…

រាជធានី​ភ្នំពេញ​៖ នា​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស និង​ជា​មង្គល​ដ៏​បវរ​មហាប្រសើរ​ថ្លៃថ្លា​បំផុត ទូលព្រះបង្គំជាខ្ញុំ ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ភរិយា និង​ទូលព្រះបង្គំជាខ្ញុំ ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ភរិយា ព្រមទាំង​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ សូម​ក្រាប​បង្គំ​អភិវន្ទ​សម្តែង​ថ្វាយ​នូវ​អំណរ​សាទរ ឥត​ឧបមា ក្នុង​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ គម្រប់​ព្រះ​ជន្ម ៨៩ ព្រះ​វស្សា យាង​ចូល ៩០ ព្រះ​វស្សា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ពុធ ៨​រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥ នេះ​។

ស្ថិត​ក្នុង​ព្រះ​បរម​វរោកាស​ដ៏​មហា​ជ័យ​ម​ង្គ​លា​ភិ​រម្យ​ថ្លៃថ្លា​នេះ ទូលព្រះបង្គំ យើងខ្ញុំ​ទាំងអស់​គ្នា សូម​អភិវន្ទ​លំឱនកាយវាចា​ចិត្ត ក្រាប​បង្គំ​សម្តែង​នូវ​កត្តញ្ញូ​កត​វ​ទិ​តា​ធម៌​ដ៏​ជ្រាលជ្រៅ ថ្វាយ​ចំពោះ សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ដែល​ជា​និច្ចកាល ព្រះ​អង្គ​បាន​លះបង់​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ បំពេញ​ព្រះរាជ​សកម្មភាព​ដ៏​វិសេសវិសាល​បំផុត ជា​ពិសេស​ព្រះរាជកិច្ច​ដ៏​ឧត្តុង្គឧត្តម ក្នុង​ព្រះរាជ​តួនាទី​ជា “​ព្រះប្រធាន​កិត្តិយស​កាកបាទក្រហមកម្ពុជា និង​ជា​ព្រះប្រធាន​កិត្តិយស នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​” ដែល បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ខ្មែរ​។ បន្ថែម​លើ​នេះ ព្រះ​អង្គ​តែងតែបាន​បរិច្ចាគ​ព្រះរាជ​ទ្រព្យ​ទ្រទ្រង់​សកម្មភាព មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា ជា​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ជួយ​ដល់​ប្រជារាស្ត្រ​កម្ពុជា ជន​ងាយ​រង​គ្រោះ និង​ជន​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ផ្សេង​ៗ ជា​ពិសេស នា​ពេល​ថ្មី​ៗ​នេះ ព្រះ​អង្គ​បាន​ប្រោស​ព្រះ​រាជូបត្ថម្ភ​ដល់​កងទ័ព​កម្ពុជា​ដែល​ឈរជើង​នៅ​តាម បណ្ដោយ​ព្រំដែន ថែម​ទៀត​ផង​។

ទូលព្រះបង្គំ យើងខ្ញុំ​ទាំងអស់​គ្នា សូម​លំឱនកាយវាចា​ចិត្ត លើក​ហត្ថ​ប្រណម្យ បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំង​បី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្ញ​ទ្ធិ​បារមី​ទេវតា​ថែរក្សា​ព្រះ​មហា​ស្វេតច្ឆត្រ និង​បុណ្យ បារមី​នៃ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ​-​ព្រះ​មហាក្សត្រី​យា​នី​ខ្មែរ​គ្រប់​ព្រះ​អង្គ សូម​ជួយ​បីបាច់​ថែរក្សា​អភិបាល​ប្រោះព្រំ ព្រះ​សព្ទសាធុការពរ​ជ័យ​គ្រប់​ប្រការ ថ្វាយ​ជូន សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ សូម​បាន​សមប្រកប​ដោយ​ព្រះពុទ្ធ​ពរ បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ ជា​និច្ច​និរន្តរ៍​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

សូម សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់​ព្រះ​មេត្តា​ទ​ទូល​នូវ​ភក្ដីភាព ដ៏​ស្មោះស្ម័គ្រ និង​អភិវន្ទន​កិច្ច​ដ៏​ខ្ពង់ខ្ពស់​បំផុត ពី​ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់​គ្នា​ ៕ អត្ថបទសហការ