
១០ វិធីដ៏ស័ក្តិសមសម្រាប់ឪពុកម្តាយក្នុងការចិញ្ចឹមបីបាច់កូន !
រាជធានីភ្នំពេញ ៖ តើឪពុកម្តាយគួរប្រព្រឹត្តចំពោះកូនតាមរបៀបណា ? ឪពុកម្តាយគួរប្រព្រឹត្តចំពោះកូនដោយសេចក្តីស្រឡាញ់ ស្ងប់ស្ងាត់ ទន់ភ្លន់ ការណែនាំ និងការគោរព ។…
រាជធានីភ្នំពេញ ៖ តើឪពុកម្តាយគួរប្រព្រឹត្តចំពោះកូនតាមរបៀបណា ? ឪពុកម្តាយគួរប្រព្រឹត្តចំពោះកូនដោយសេចក្តីស្រឡាញ់ ស្ងប់ស្ងាត់ ទន់ភ្លន់ ការណែនាំ និងការគោរព ។…
រាជធានីភ្នំពេញ ៖ តើឪពុកម្តាយគួរប្រព្រឹត្តចំពោះកូនតាមរបៀបណា ? ឪពុកម្តាយគួរប្រព្រឹត្តចំពោះកូនដោយសេចក្តីស្រឡាញ់ ស្ងប់ស្ងាត់ ទន់ភ្លន់ ការណែនាំ និងការគោរព ។ ឪពុកម្តាយល្អតែងធ្វើជាគំរូវិជ្ជមាន ។ មានគន្លឹះ ១០ យ៉ាងស្តីពីរបៀបធ្វើជាមាតាបិតាដ៏ល្អ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់សុខុមាលភាព និងភាពជោគជ័យរបស់កូន ៖
១. ត្រូវចេះឆ្លើយតប ៖ ការឆ្លើយតបនឹងជួយឱ្យកូនបង្កើតទំនាក់ទំនងប្រកបដោយសុវត្ថិភាព ដែលល្អចំពោះការអភិវឌ្ឍន៍ខួរក្បាល និងលទ្ធផលវិជ្ជមាន ដូចជាការគោរពខ្លួនឯងខ្ពស់ និងសុខុមាលភាពល្អជាដើម ។
២. ទំនាក់ទំនងជាអាទិភាព ៖ ទំនាក់ទំនងរវាងឪពុកម្តាយ និងកូនរឹងមាំមានសារៈសំខាន់សម្រាប់ភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ ភាពធន់ សុភមង្គល និងភាពជោគជ័យសម្រាប់កុមារ ។
៣. គាំទ្រអារម្មណ៍កូន ៖ ការធ្វើបែបនេះអាចជួយលើកកម្ពស់ជំនាញសង្គម ការគិត ការយល់ដឹង និងសុខភាពផ្លូវចិត្តរបស់កូន ។ ឪពុកម្តាយអាចធ្វើបែបនេះបានដោយការគ្រប់គ្រងខ្លួនឯង ការដាក់ស្លាកអារម្មណ៍ ការទទួលស្គាល់អារម្មណ៍កូន និងសហការគ្រប់គ្រងអារម្មណ៍របស់កូនពួកគេ ។
៤. ប្រើវិន័យ ៖ វិន័យទន់ភ្លន់ តែរឹងមាំអាចលើកទឹកចិត្តកុមារឱ្យអភិវឌ្ឍការយល់ចិត្ត និងបង្កើតហេតុផលខាងសីលធម៌ ។
៥. មានភាពជាប់លាប់ ៖ ការជាប់លាប់ក្នុងវិន័យជួយកុមារឱ្យយល់ដឹងអំពីព្រំដែន កាត់បន្ថយការថប់បារម្ភ និងជំរុញការគ្រប់គ្រងខ្លួនឯង និងការជឿជាក់ខ្ពស់ ។
៦. គាំទ្រស្វ័យភាព ៖ ការគាំទ្រស្វ័យភាពបង្កើតភាពឯករាជ្យ ជំនាញការគិតរិះគិត ការលើកទឹកចិត្តខាងក្នុង និងប្រសិទ្ធភាពលើខ្លួនឯងចំពោះកុមារ ។
៧. ជ្រើសរើសសមរភូមិរបស់អ្នក ៖ ការជ្រើសរើសសមរភូមិដោយឈ្លាសវៃ ដោយផ្តោតលើសុវត្ថិភាព សុខភាព និងតម្លៃពង្រឹងចំណងមេត្រីភាពរវាងកូន និងឪពុកម្តាយ និងគាំទ្រការកែលម្អអាកប្បកិរិយាណាដែលមិនល្អ ។
៨. ឆ្លុះបញ្ចាំងពីកុមារភាព ៖ ការរំលឹក ការឆ្លុះបញ្ចាំងពីកុមារភាពរបស់អ្នកជួយអ្នកឱ្យយល់អំពីរបៀបចិញ្ចឹមកូនឪពុកម្តាយរបស់អ្នក និងបង្កើតជម្រើសដែលមានសុខភាពល្អសម្រាប់កូនរបស់អ្នក ។
៩. ត្រូវចេះថែទាំខ្លួនឯង ៖ ការផ្តល់អាទិភាពលើការថែទាំខ្លួនឯង និងទំនាក់ទំនងជួយឪពុកម្តាយគ្រប់គ្រងភាពតានតឹង និងបំពេញតម្រូវការផ្លូវចិត្តរបស់កូនប្រកបដោយប្រសិទ្ធភាព ។
១០. ធ្វើជាគំរូ ៖ គំរូដ៏ល្អអាចបង្រៀនកុមារឱ្យមានអាកប្បកិរិយាវិជ្ជមានដូចជា សេចក្តីសប្បុរស ទំនួលខុសត្រូវ និងការដោះស្រាយបញ្ហានានាដោយស្ងប់ស្ងាត់ជាដើម ៕ ប្រភព ៖ parentingstyles
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ ក្នុងឱកាសបើកដំណើរការសាលារៀនវ៉េស្ទឡាញន៍ សាខាឫស្សីកែវ (598) សាលានឹងផ្តល់ជូនអាហារូបករណ៍ ៥០% គ្រប់កម្មវិធីសិក្សា សម្រាប់សិស្ស ១០០នាក់ដំបូង ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ។ សាលារៀនមានកម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សាលារៀនស្ថិននៅផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឫស្សីកែវ ទល់មុខបុរីវិមានភ្នំពេញ និងនៅជាប់អគារគណៈកម្មាការមូលបត្រកម្ពុជា ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ 089 792 168 | 015 337 123 ៕
ចែករំលែកព័តមាននេះ