ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​គាំទ្រ​ផលិតផល​ក្នុងស្រុក​ ជំនួស​ផលិតផល​នាំ​ចូល​ ពី​ប្រទេស​ជិតខាង គឺ​បាន​ចូលរួម​ជួយ​ប្រទេស​ជាតិ ​ដ៏​ធំ​ដោយ​មិនដឹង​ខ្លួន

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ពី​មុន​បើ​និយាយ​ពី​ភេសជ្ជៈ ឬ​សូ​ម្បី​តែ​ទឹកបរិសុទ្ធ​ក៏​យើង​នាំ​ចូល​ពី​ប្រទេស​ជិតខាង​មក​ប្រើប្រាស់​ដែរ ដោយសារ​តែ​ការ​ផលិត​នៅ​ក្នុងស្រុក​មិន​ទាន់​មាន ដែល​ត្រូវ​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​នៅ​ក្នុង​ ១​ឆ្នាំ​ៗ​ទៅ​ប្រទេស​ដទៃ ​។ ប៉ុន្ដែ​ឥឡូវនេះ​កម្ពុជា​យើង ​គឺ​មាន​សមត្ថភាព​ក្នុង​ការ​ផលិត…

រាជធានីភ្នំពេញ ៖ ពី​មុន​បើ​និយាយ​ពី​ភេសជ្ជៈ ឬ​សូ​ម្បី​តែ​ទឹកបរិសុទ្ធ​ក៏​យើង​នាំ​ចូល​ពី​ប្រទេស​ជិតខាង​មក​ប្រើប្រាស់​ដែរ ដោយសារ​តែ​ការ​ផលិត​នៅ​ក្នុងស្រុក​មិន​ទាន់​មាន ដែល​ត្រូវ​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​នៅ​ក្នុង​ ១​ឆ្នាំ​ៗ​ទៅ​ប្រទេស​ដទៃ ​។ ប៉ុន្ដែ​ឥឡូវនេះ​កម្ពុជា​យើង ​គឺ​មាន​សមត្ថភាព​ក្នុង​ការ​ផលិត ផលិតផល​ទាំងនេះ​ដោយ​ខ្លួនឯង​ហើយ ហើយ​មានគុណ​ភាព​ខ្ពស់​ថែម​ទៀត​ផង​ដែរ ​។

ជាក់ស្ដែង​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន​ក្រុមហ៊ុន ជីប ម៉ុង ជា​ក្រុមហ៊ុនមេ បច្ចុប្បន្ន​បាន​នឹង​កំពុង​ផលិត​ភេសជ្ជៈ​ជា​ច្រើន​ប្រភេទ​ដូច​ជា​ ៖ CAMBODIA BEER, ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ, ទឹកក្រូច​អាយ​ស៍​, ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដា​ហ្ស​, ភេសជ្ជៈ EXPREZ រសជាតិ​ស្ត្រ​ប៊ែ​រី​, ភេសជ្ជៈ​ប៉ូវ​កម្លាំង ICY COOL រសជាតិ​ម៉ុង​តុល​, ភេសជ្ជៈ​ប៉ូវ​កម្លាំង KIZZ រសជាតិ​ម៉ុង​តុល​, ភេសជ្ជៈ​ប៉ូវ​កម្លាំង VIKINGZ និង ទឹក​ពិសា​កម្ពុជា ជាដើម ​។

អ្វី​ដែល​ពិសេស​គ្រប់​ផលិតផល​ទាំងនេះ គឺ​រោងចក្រ​បាន​ប្រើប្រាស់​សុទ្ធតែ​គ្រឿងផ្សំ​ល្អ​ផ្តាច់​គេ​ពី​អឺរ៉ុប និង​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើប​បំផុត​មក​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ​។ បច្ចេកវិទ្យា​ឈានមុខ​គេ​ដ៏​ទំនើប ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​បាន​នូវ​ស្រា​បៀរ និង​ភេសជ្ជៈ ដែល​មាន​កម្រិតស្ដង់ដារ​អន្ដរជាតិ រហូត​ទទួល​បាន​មេដាយមាស​សរុប ៤៥ គ្រឿង​ពី​ស្ថាប័ន Monde Selection និង​ជា​ក្រុមហ៊ុន​ខ្មែរ​ទី​ ១ ដែល​ទទួល​បាន​ពានរង្វាន់​បញ្ជាក់​ពី​កម្រិត​គុណភាព​ពិភពលោក​នេះ ១០ ឆ្នាំ​ជាប់​ៗ​គ្នា​ផង​ដែរ​។ ជា​ពិសេស​នៅ​ឆ្នាំ​២០២៥​នេះ ទឹក​ពិសា​កម្ពុជា​គឺ​បាន​ទទួល​ពានរង្វាន់ Grand Gold ដែល​បញ្ជាក់​ពី​គុណភាព​ខ្ពស់​បំផុត​ ។

គុណភាព​ផលិតផល​មាន​ហើយ ហេតុ​អ្វី​មិន​ប្រើប្រាស់​ផលិតផល​ខ្មែរ ជំនួស​ផលិតផល​នាំ​ចូល ?

ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ជំនួស​ឲ្យ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ជិតខាង គឺជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​រឹង​មាំ និង​មាន​និរន្តរភាព ​។ សូ​ម្បី​តែ​ពេល​ថ្មី​ៗ​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប ចូលរួម​គាំទ្រ និង​ទិញ​ផលិតផល​ខ្មែរ យក​ទៅ​ប្រើប្រាស់ ប្រកបដោយ​ស្មារតី​ជាតិនិយម និង​បណ្តុះ​មនសិការ «​ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​ប្រើប្រាស់ ផលិតផល​ខ្មែរ ជា​មោទនភាព​ជាតិខ្មែរ​» ដើម្បី​រួមចំណែក​ធ្វើ​ឱ្យ​ផលិតកម្ម​ក្នុងស្រុក​បន្ត​អត្ថិភាព សំដៅ​លើកកម្ពស់ កិត្យានុភាព​ជាតិ និង​ភាព​ម្ចាស់​ការ​ ។

អ្វី​ដែល​មិន​អាច​មើល​រំលង ការ​ជ្រើសរើស​ប្រើប្រាស់​ផលិត​ក្នុងស្រុក គឺ​បាន​ចូលរួម​ជួយ​ដល់​សង្គម​ជាតិ​យ៉ាង​ធំ តាម​រយៈ​ការ​បង្កើត​ឱកាស​វិនិយោគ និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ ។ ជាក់ស្ដែង​ដូច​ជា​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺ​បាន​ធ្វើការ​វិនិយោគ​រាប់រយ​លាន​ដុល្លារ​សាងសង់​រោងចក្រ​នៅ​ក្នុងស្រុក និង​បង្កើត​ការងារ​រាប់​ពាន់​កន្លែង​ជូន​ពលរដ្ឋ​ដើម្បី​ទទួល​បាន​ចំណូល​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ និង​ថែម​លើកមុខ​មាត់​ផលិតផល​ខ្មែរ​នៅ​លើ​ឆាក​អន្ដរជាតិ​ថែម​ទៀត ​។

កាន់តែ​គួរ​ឲ្យ​កោតសរសើរ​ទៀត​នោះ គឺ​ក្រុមហ៊ុន​ខ្មែរ​មួយ​នេះ ក៏​តែងតែ​ចូលរួម​ជួយ​បរិច្ចាគ​ថវិកា និង​របស់​ប្រើប្រាស់​យ៉ាងច្រើន​សន្ធឹក​ស​ន្ទា​ប់ ជូន​ដល់​រាជរដ្ឋាភិបាល​ក្នុង​កិច្ច​ការងារ​សង្គម និង​ការងារ​មនុស្សធម៌​ផ្សេង​ៗ​។ ជាក់ស្ដែង កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​ក៏​បាន​ធ្វើការ​បរិច្ចាគ​ថវិកា ៤០ ម៉ឹ​ន​ដុល្លារ និង​ភេសជ្ជៈ​ចំនួន ៥ ពាន់​កេស ជូន​ដល់​បងប្អូន​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​នៅ​ខេត្ដព្រះវិហារ​ផង​ដែរ​ ។

ចូលរួម​ជួយ​សេដ្ឋកិច្ចជាតិ ប្រើប្រាស់​ផលិតផល​ផលិត​ក្នុងស្រុក ចង់​ប្រើប្រាស់​ផលិត​ក្នុងស្រុក​មានគុណ​ភាព​ខ្ពស់ ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​។ ក្នុង​នោះ​លោក​អ្នក​អាច​រក​ទិញ​បាន​គ្រប់​ផ្សារ ផ្សារ​ទំនើប និង​កន្លែង​លក់ដូរ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​បាន​។

«​ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​គាំទ្រ​ផលិតផល​ខ្មែរ​» ៕ អត្ថបទសហការ