ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិត្ដ​ហ្វូ​ន​ ធានា​ស្ថិរភាព​បណ្តាញ ខណៈ​ពេល​មានការ​រំខាន​ពី​ខ្សែកាប​ក្រោម​សមុទ្រ​នៅ​តំបន់ព្រំដែន

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រំខាន​ក្នុង​តំបន់​ដែល​ប៉ះពាល់​ដល់​​ខ្សែកាប​អុ​ប​ទិ​ក​អន្តរជាតិ​ជា​ច្រើន​ខ្សែ​ឆ្លងកាត់​តំបន់​ព្រំដែន​ប្រទេស​ថៃ ក្រុមហ៊ុន Metfone បាន​អនុវត្ត​វិធានការ​បច្ចេកទេស​ចាំបាច់​ភ្លាម​ៗ ដើម្បី​ធានា​បាន​នូវ​ប្រតិបត្តិការ​គ្មាន​ការ​រំខាន​នៃ​បណ្តាញ​ទូរគមនាគមន៍​ទូ​ទាំង​ប្រទេស​របស់​ខ្លួន ​។ ទោះបីជា​មាន​ផល​ប៉ះពាល់​មួយ​ផ្នែក​ដោយ​បញ្ហា​ខ្សែកាប​ក៏​ដោយ មិត្ត​ហ្វូ​ន​…

រាជធានីភ្នំពេញ ៖ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រំខាន​ក្នុង​តំបន់​ដែល​ប៉ះពាល់​ដល់​​ខ្សែកាប​អុ​ប​ទិ​ក​អន្តរជាតិ​ជា​ច្រើន​ខ្សែ​ឆ្លងកាត់​តំបន់​ព្រំដែន​ប្រទេស​ថៃ ក្រុមហ៊ុន Metfone បាន​អនុវត្ត​វិធានការ​បច្ចេកទេស​ចាំបាច់​ភ្លាម​ៗ ដើម្បី​ធានា​បាន​នូវ​ប្រតិបត្តិការ​គ្មាន​ការ​រំខាន​នៃ​បណ្តាញ​ទូរគមនាគមន៍​ទូ​ទាំង​ប្រទេស​របស់​ខ្លួន ​។

ទោះបីជា​មាន​ផល​ប៉ះពាល់​មួយ​ផ្នែក​ដោយ​បញ្ហា​ខ្សែកាប​ក៏​ដោយ មិត្ត​ហ្វូ​ន​ បញ្ជាក់​ថា សេវា​ទូរគមនាគមន៍​ទាំងអស់​នៅ​តែ​មាន​ស្ថេ​រ​ភាព ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​បម្រុង​ទុក​ដ៏​រឹង​មាំ​ដែល​ត្រូវ​បាន​វិនិយោគ​ជា​យុទ្ធសាស្ត្រ​ជា​មុន ​។ ជា​ពិសេស មិត្ត​ហ្វូ​ន​ បាន​បើក​ដំណើរការ​ផ្លូវ​បញ្ជូន​ទិន្នន័យ​ជំនួស​តាម​រយៈ​ព្រំដែន​វៀតណាម និង​ឡាវ ជាមួយនឹង​សមត្ថភាព​បម្រុង​ទុក​សរុប​រហូត​ដល់ 1.1 Tbps ។ ជា​លទ្ធផល សេវាកម្ម​ទាំងអស់ រួម​ទាំង​សំឡេង អ៉ីន​ធឺ​ណិ​ត ទិន្នន័យ​ចល័ត និង​វេទិកា​ឌី​ជី​ថ​ល នៅ​តែ​បន្តដំណើរ​ការ​យ៉ាង​រលូន បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ អាជីវកម្ម និង​ស្ថាប័ន​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា ​។

លោក ហ្សន ជី​ញ (Doan Chinh) CIO នៃ​ក្រុមហ៊ុន Metfone បាន​បញ្ជាក់​ថា ការ​រក្សា​បាន​នូវ​គុណភាព​នៃ​សេវាកម្ម​ទូរគមនាគមន៍ មិន​ត្រឹមតែ​ជា​កាតព្វកិច្ច​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​សក្ខីភាព​បញ្ជាក់​ពី​ភាព​បត់បែន និង​ការ​ត្រៀមខ្លួន​របស់​ក្រុមហ៊ុន​ជា​មុន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ណាមួយ ពី​ឧប្បត្តិហេតុ​ដែល​មិន​នឹក​ស្មាន​ដល់ រហូត​ដល់​ការ​រំខាន​កាន់តែ​ទូលំទូលាយ ​។ Metfone ផ្តល់​អាទិភាព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ភាព​ជឿជាក់ និង​ស្ថេ​រ​ភាព​នៃ​បណ្តាញ​របស់​ខ្លួន ដោយ​ធានា​ថា​គ្មាន​ការ​រំខាន​ការ​ទំនាក់ទំនង ដែល​ជា​កត្តា​សំខាន់​ក្នុង​ជីវិត​សម័យ​ទំនើប និង​ប្រតិបត្តិការ​ក្នុង​សង្គម​ ។

ក្នុង​នាម​ជា​សហគ្រាស​ទូរគមនាគមន៍​ដែល​មានការ​គ្របដណ្តប់​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ទូលំទូលាយ​នៅ​ទូ​ទាំង​ប្រទេស មិត្ត​ហ្វូ​ន​បន្ត​វិនិយោគ​លើ​បច្ចេកវិទ្យា សមត្ថភាព​បម្រុង​ទុក និង​គុណភាព​សេវាកម្ម ដើម្បី​កសាង​ប្រព័ន្ធ​អេកូ​ទូរគមនាគមន៍​ប្រកបដោយ​និរន្តរភាព​ ។ ជា​ពិសេស​ក្នុងអំឡុងពេល​មានការ​រអាក់រអួល តួនាទី​របស់​ មិត្ត​ហ្វូ​ន​ ជា​អ្នក​បង្កើត​កា​រត​ភ្ជាប់​កាន់តែ​មាន​សារៈសំខាន់ ដែល​រួមចំណែក​ដល់​ស្ថិរភាព​សង្គម និង​សេដ្ឋកិច្ច​ ។

ជាមួយនឹង​បេសកកម្ម​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រតិបត្តិ​ករ​ជាតិ Metfone ប្តេជ្ញា​រួម​ដំណើរ​ជាមួយ​ប្រជាជន​កម្ពុជា​ក្នុង​ដំណើរ​នៃ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការ​កសាង​សង្គម​ដែល​មាន​ទំនាក់ទំនង​ប្រកបដោយ​ចីរភាព ​។ រាល់​សកម្មភាព​បច្ចេកទេស​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃនេះ តំណាង​ឱ្យ​ជំហាន​រយៈពេល​វែង​ឆ្ពោះទៅ​រក​ការ​រក្សា​ទំនុកចិត្ត​សាធារណៈ និង​ការ​ពង្រឹង​ជំហរ​របស់​មិត្ត​ហ្វូ​ន​ជា​ដៃគូ​ដែល​អាច​ទុកចិត្ត​បាន​សម្រាប់​អតិថិជន​ទាំងអស់​ទូ​ទាំង​ប្រទេស ​៕ អត្ថបទសហការ