
ឯកឧត្តម ហេង សួរ ថ្លែងបទអន្ដរាគមន៍នៅក្នុងសន្និសីទការងារអន្តរជាតិ លើកទី ១១៣
ទីក្រុងហ្ស៊ឺណែវ ៖ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម ហេង សួរ…
ទីក្រុងហ្ស៊ឺណែវ ៖ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម ហេង សួរ…
ទីក្រុងហ្ស៊ឺណែវ ៖ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបទអន្ដរាគមន៍តាមរយៈវីដេអូ នៅក្នុងសន្និសីទអន្តរជាតិលើកទី១១៣ នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ ។
ក្រៅពីការអបអរសាទរចំពោះរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គនាយកអង្គការ ILO ស្តីពីការងារ សិទ្ធិ និងកំណើន ដែលបញ្ជាក់ឡើងវិញពីភាពពាក់ព័ន្ធគ្នារវាងការងារសមរម្យ សិទ្ធិការងារ និងកំណើនប្រកបដោយបរិយាបន្ន ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកនូវលទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការលើកកម្ពស់កិច្ចសន្ទនាសង្គម ការកែលម្អលក្ខខណ្ឌការងារ ការគោរពនិងលើកកម្ពស់សិទ្ធិការងារ ការបណ្តុះបណ្តាលជំនាញ និងការដាក់ចេញគោលនយោបាយមួយចំនួនដើម្បីផ្តល់លក្ខខណ្ឌអនុគ្រោះសម្រាប់អ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចូលមកក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ជាដើម ។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីការបេ្តជ្ញាចិត្តរបស់កម្ពុជា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមកាតាលីករសកល (Global Accelerator) ហៅកាត់ថា GA ស្តីពីការងារ និងការគាំពារសង្គម ដើម្បីបន្តលើកកម្ពស់ការងារសមរម្យ យុត្តិធម៌សង្គម និងកំណើនប្រកបដោយបរិយាបន្ន សំដៅសម្រេចឱ្យបាននូវគោលដៅក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបត្រឹមឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ ត្រឹមឆ្នាំ ២០៥០ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ