ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូន​ឈ្លោះ​គ្នា ! នេះ​ជា​វិធី​ដែល​ឪពុក​ម្តាយ​គួរ​ធ្វើ​ជា​ឱកាស​សម្រាប់​ការ​រៀនសូត្រ !

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​អាច​ប្រើប្រាស់​ការ​ឈ្លោះ​គ្នា​ជា​ឱកាស ដើម្បី​ជួយ​កូន​រៀន​ជំនាញ​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន ។ បងប្អូន​ឈ្លោះ​គ្នា ពេល​ណា​ឪពុក​ម្តាយ​ត្រូវ​ចូល​ដោះស្រាយ ? ពេល​ខ្លះ​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្តល់​ឱកាស​ឱ្យ​កូន ដើម្បី​ដោះស្រាយ​ដោយ​ខ្លួនឯង​ដោយ​មិន​មាន​វត្តមាន​របស់​អ្នក…

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​អាច​ប្រើប្រាស់​ការ​ឈ្លោះ​គ្នា​ជា​ឱកាស ដើម្បី​ជួយ​កូន​រៀន​ជំនាញ​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន ។ បងប្អូន​ឈ្លោះ​គ្នា ពេល​ណា​ឪពុក​ម្តាយ​ត្រូវ​ចូល​ដោះស្រាយ ? ពេល​ខ្លះ​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្តល់​ឱកាស​ឱ្យ​កូន ដើម្បី​ដោះស្រាយ​ដោយ​ខ្លួនឯង​ដោយ​មិន​មាន​វត្តមាន​របស់​អ្នក ។ ប៉ុន្តែ​នៅ​ពេល​ដែល​ការ​មិន​ចុះសម្រុង​គ្នា​ក្លាយជា​ការ​ឈ្លោះ​គ្នា ឪពុក​ម្តាយ​ត្រូវ​តែ​បំបែកចេញ​មុន​ពេល​នរណា​ម្នាក់​រង​របួស ។ ប្រសិនបើ​កូន​របស់​អ្នក​ឈ្លោះ​គ្នា ចូរ​ព្យាយាម​ប្រើ​ឱកាស​ដើម្បី​ជួយ​ពួក​គេ​រៀន​ជំនាញ ដើម្បី​ចៀសវាង​ការ​ឈ្លោះប្រកែក និង​ដោះស្រាយ​បញ្ហា ។

អ្វី​ដែល​ឪពុក​ម្តាយ​ត្រូវធ្វើ​ពេល​ជម្លោះ​ផ្ទុះ​ឡើង ៖ បញ្ឈប់​ការ​ឈ្លោះ មុន​ពេល​យំ​ចាប់ផ្ដើម ដែល​នេះ​គឺ​អាច​តម្រូវ​ឱ្យ​មានការ​បំបែក​កូន​របស់​អ្នក​ចេញពី​គ្នា ។ រក្សា​ភាព​ស្ងប់ស្ងាត់ និង​ត្រជាក់ចិត្ត រឿង​នឹង​មិន​កាន់តែ​អាក្រក់​ទៅ​ៗ​ទេ ហើយ​ព្យាយាម​សន្សំ​ថាមពល​របស់​អ្នក​សម្រាប់​ការ​ផ្តល់​មតិ​ស្ថាបនា​វិជ្ជមាន​លើ​អាកប្បកិរិយា​ដែល​អ្នក​ចង់​លើកទឹកចិត្ត ។ ប្រាប់​កូន​ៗ​ថា អ្នក​នឹង​និយាយ​អំពី​បញ្ហា​នេះ​នៅ​ពេល​ក្រោយ ។ ជា​រឿយ​ៗ​កុមារ​តូចចិត្ត​ក្នុង​ការ​ទទួលយក​អ្វី​ដែល​អ្នក​កំពុងនិយាយ​ដំបូង ។ រង់ចាំ​រហូត​ដល់​អ្វី​ៗ​ត្រជាក់​សិន មុន​នឹង​អ្នក​និយាយ​អំពី​បញ្ហា ហើយ​នេះ​អាច​ជា​ថ្ងៃ​បន្ទាប់ ។

ប្រសិនបើ​កូន​របស់​អ្នក​កំពុង​វាយ​គ្នា​ដណ្តើម​របស់​លេង សូម​ប្រាកដ​ថា កូន​ទាំង​ពីរ​មិន​ទទួល​បាន​របស់​លេង​នោះ​ទេ ។ បើ​កូន​ឈ្លោះ​គ្នា​ពេល​អ្នក​កំពុង​បើកឡាន អ្នក​ត្រូវ​រង់ចាំ​សិន ព្រោះ​ការ​ងាក​ទៅ​និយាយ​ជាមួយ​កូន ឬ​បំបែកពួក​គេ​អាច​ធ្វើ​ឱ្យ​អ្នក​បែក​អារម្មណ៍ ឬ​គ្រោះថ្នាក់​បាន ។ ធ្វើ​ចំពោះ​កុមារ​ទាំងអស់​ដោយ​យុត្តិធម៌ ។

ចៀសវាង​ការ​ប្រៀបធៀប​អវិជ្ជមាន ។ ការ​និយាយ​អ្វីមួយ​ដូច​ជា កូន​គួរតែ​ដឹង​ប្រសើរ​ជាង​នេះ ព្រោះ​កូន​ចាស់​ជាង​ប្អូន ឬ អ្នកជា​អ្នក​បង្ក​បញ្ហា​អាច​ធ្វើ​ឱ្យ​ក្មេង​កាន់តែ​មាន​អារម្មណ៍​ឈឺចាប់ ឬ​អាក់អន់ចិត្ត ។ កំណត់​មូលហេតុ​នៃ​ការ​ឈ្លោះ​គ្នា​ណាស់ ។ ជា​ឧទាហរណ៍ ប្រសិនបើ​កុមារ​បាន​រុញ​បងប្អូន​បង្កើត ហើយ​យក​របស់​លេង​របស់​ពួក​គេ អ្នក​ត្រូវ​ឈាន​ជើង​ចូល ។ បើ​មិន​ដូច្នេះ​ទេ កុមារ​នឹង​ដឹង​ថា ការ​ប្រយុទ្ធ គឺជា​វិធី​មួយ​ដើម្បី​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់បាន ។

អ្នក​អាច​រំលឹក​កូន​របស់​អ្នក​អំពី​ច្បាប់​គ្រួសារ​ដែល​ពាក់ព័ន្ធ ហើយ​ធ្វើ​តាម​ដោយ​ជាប់លាប់​ជាមួយនឹង​លទ្ធផល ។ អ្វី​ដែល​អ្នក​ធ្វើ បន្ទាប់​ពី​កូន​ឈ្លោះ​គ្នា​អាច​ជួយ​កូន​ក្នុង​វ័យ​សិក្សា​បាន ។ រៀន​ពី​របៀប​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន​របស់​ពួក​គេ​នា​ពេល​អនាគត ។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត សូម​រង់ចាំ​រហូត​ដល់​កំហឹង​ចុះ​ត្រជាក់ ហើយ​កូន​ៗ​ត្រៀមខ្លួន​ដើម្បី​វែកញែក​ម្តងទៀត ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ នឹង​បើក​ដំណើរការ​សាខា​ទី ១៤ របស់​ខ្លួន​ស្ថិ​ន​នៅ​បណ្តោយ​ផ្លូវ​លេខ ៥៩៨ ក្នុង​ខណ្ឌឫស្សីកែវ នៅ​ដើមខែ​មិថុនា ឆ្នាំ ២០២៦ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ 089 792 168 / 015 337 123 ៕