រាជធានីភ្នំពេញ ៖ នៅពេលដែលកូនប្រុសកើតមក ឪពុកម្តាយតែងមានការរំពឹងទុកខ្ពស់ចំពោះពួកគេ ។ ដើម្បីឱ្យកូនប្រុសក្លាយជាសុភាពបុរសពិតប្រាកដ អ្នកនឹងត្រូវរៀនសូត្រធ្វើជាគំរូល្អ ហើយបង្រៀនពួកគេឱ្យក្លាយជាសុភាពបុរស ។ ខាងក្រោមនេះ គឺជាជំនាញសំខាន់ទាំង ១០ ដែលកូនប្រុសរបស់អ្នកត្រូវការធ្វើជាសុភាពបុរស ៖
១. គោរពអ្នកដទៃ ៖ ត្រូវធានាថា កូនរបស់អ្នកប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដោយការគោរព និងសេចក្តីថ្លៃថ្នូរជានិច្ច ។
២. ចាប់ដៃយ៉ាងរឹងមាំ ៖ ទំនាក់ទំនងរាងកាយមានអត្ថប្រយោជន៍វិជ្ជមានជាច្រើន ។ នៅពេលកូនប្រុសរបស់អ្នកចាប់ដៃនរណាម្នាក់ ពួកគេកំពុងទទួលស្គាល់កម្រិតនៃការគោរពចំពោះបុគ្គលនោះ និងបង្កើតទំនាក់ទំនងជាមួយគេ ។
៣. ចៀសវាងការត្អូញត្អែរ ៖ ជារឿយៗវាងាយស្រួលក្នុងការត្អូញត្អែរអំពីស្ថានភាពមួយ ជាជាងជួសជុល ឬស៊ូទ្រាំនឹងស្ថានភាពនោះ ។ ដូច្នេះវាជារឿងសំខាន់ក្នុងការបង្រៀនកូនប្រុសរបស់អ្នកឱ្យស្វែងរកដំណោះស្រាយ ជាជាងរស់នៅក្នុងបញ្ហា ។
៤. បន្ទាបខ្លួន ៖ ការចែករំលែក និងមិនអួតអាង គឺជាវិធីដ៏ល្អសម្រាប់កូនប្រុសរបស់អ្នក ដើម្បីធ្វើឱ្យអ្នកដទៃមានអារម្មណ៍ល្អពេលនៅជិតពួកគេ ។ គ្រប់ពេលដែលកូនប្រុសរបស់អ្នកជោគជ័យ ចូរលើកទឹកចិត្តពួកគេឱ្យទទួលស្គាល់ និងអរគុណមនុស្សដែលបានជួយពួកគេឱ្យសម្រេចគោលដៅនោះ ។
៥. និយាយឱ្យច្បាស់លាស់ ៖ ប្រសិនបើអ្នកដទៃមិនអាចយល់ច្បាស់ពីកូនប្រុសរបស់អ្នកទេ វា
អាចធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អ ងាយភ័នច្រឡំ និងបង្កឱ្យមានការប្រាស្រ័យទាក់ទងគ្នាខុសឆ្គង ឬអាចបង្កើតការមិនទុកចិត្តគ្នា ។
៦. ប្រើកែវភ្នែកនៅពេលស្តាប់ ៖ តាមរយៈការប្រើខ្សែរភ្នែកពេលកំពុងស្តាប់នរណាម្នាក់ កូនប្រុសរបស់អ្នកទំនងជារក្សាការផ្តោតអារម្មណ៍របស់គេទៅលើអ្វីដែលមនុស្សកំពុងនិយាយ ហើយវានឹងបង្ហាញអ្នកនិយាយនោះថា កូនប្រុសរបស់អ្នកចាប់អារម្មណ៍នឹងអ្វីដែលពួកគេកំពុងនិយាយ ។
៧. ស្មោះត្រង់ ៖ ទំនុកចិត្ត គឺសំខាន់ ហើយវាអាចពិបាកក្នុងការទទួលបានមកវិញនៅពេលដែលបាត់បង់ ។ ការបង្រៀនកូនប្រុសរបស់អ្នកឱ្យមានភាពស្មោះត្រង់នឹងធ្វើឱ្យពួកគេងាយទទួលបានការជឿទុកចិត្តពីអ្នកដទៃ ។
៨. ត្រូវដឹងគុណ ៖ មនុស្សចូលចិត្តឱ្យគេផ្តល់តម្លៃ ។ គ្រាន់តែអរគុណអ្នកដទៃធ្វើឱ្យពួកគេមានអារម្មណ៍ពិសេស ។ ជារៀងរាល់ថ្ងៃកូនប្រុសរបស់អ្នកមានឱកាសច្រើនមិនចេះអស់ ដើម្បីថ្លែងអំណរគុណដល់នរណាម្នាក់ មិនថាពួកគេអរគុណឪពុកម្តាយដែលធ្វើម្ហូបឱ្យញ៉ាំ មិត្តភ័ក្តិដែលជួយកិច្ចការសាលា ឬគ្រូដែលបានបង្រៀនពួកគេ ។
៩. មានទំនុកចិត្ត តែមិនក្រអឺតក្រទម ៖ មានបន្ទាត់ក្រហមដ៏ល្អរវាងទំនុកចិត្ត និងភាពក្រអឺតក្រទម ប៉ុន្តែបន្ទាត់តូចនោះអាចធ្វើឱ្យមានភាពខុសគ្នាយ៉ាងខ្លាំង ។ ប្រសិនបើកូនប្រុសរបស់អ្នកមានទំនុកចិត្តអាចទាក់ទាញអ្នកដទៃឱ្យមករកគេក្នុងនាមជាអ្នកដឹកនាំ និងជាសុភាពបុរស ប៉ុន្តែភាពក្រអឺតក្រទមអាចបង្អាក់អ្នកដទៃ ហើយខ្វះការគោរពចំពោះកូនអ្នក ។
១០. បើកទ្វារឱ្យអ្នកដទៃ ៖ មិនថាពួកគេកំពុងកាន់ទ្វារឱ្យគ្រូរបស់គេដែលកំពុងដើរចូលថ្នាក់រៀន ឬបើកទ្វារសម្រាប់មនុស្សមិនស្គាល់នៅតាមផ្សារ កាយវិការសាមញ្ញនេះបង្ហាញពីការយល់ដឹងអំពីតម្រូវការរបស់អ្នកដទៃ ការទទួលស្គាល់តម្លៃរបស់មនុស្សផ្សេងទៀត និងឆន្ទៈលះបង់ពេលវេលាពីរបីវិនាទីដើម្បីជួយអ្នកដទៃ ៕ ប្រភព ៖ allprodad
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ នឹងបើកដំណើរការសាខាទី ១៤ របស់ខ្លួនស្ថិននៅបណ្តោយផ្លូវលេខ ៥៩៨ ក្នុងខណ្ឌឫស្សីកែវ នៅដើមខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ទី ១២ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ 089 792 168 / 015 337 123 ៕
ចែករំលែកព័តមាននេះ