រាជធានីភ្នំពេញ ៖ មិននឹកស្មានដល់នោះទេ បងប្រុសជនជាតិចិនរូបនេះ មកដល់ស្រុកខ្មែរ រកកន្លែងការងារដែលមានប្រាក់ចំណូលប្រសើរជាងមុន មិនទាន់បានប៉ុន្មានផងទទួលបានលុយសុទ្ធ 33,333 ដុល្លារ ពីស្រាបៀកម្ពុជា ភ្លាមៗ ។ បងប្រុស សំណាងរូបនេះឈ្មោះ ហៃស៊ីន ជែ (HAIXIN JIA) ជាជនជាតិចិន បច្ចុប្បន្នរស់នៅភ្នំពេញ ជាអ្នកម៉ៅការសំណង់ ។ បងប្រុសបានរៀបរាប់ទាំងអារម្មណ៍រីករាយ និងភ័យខ្លាំងមែនទែន ព្រោះមិនដែលរំពឹងថា ខ្លួនមានសំណាងបានឈ្នះទឹកប្រាក់ច្រើនបែបនេះទេ គ្រាន់តែដឹងថាឈ្នះបាន 33,333 ដុល្លារ ភ្លាមសប្បាយចង់ហោះ មិនបង្អង់យូរក៏យកទៅសួរអ្នកលក់នៅក្នុងហាងស្រាបៀរ រួចក៏ធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនភ្លាមៗតែម្តង ។
បងប្រុសបានបន្តទៀតថា ធ្លាប់តែឃើញមិត្តភក្តិ កម្មករក្រោមឱវាទឈ្នះឡាន ឈ្នះម៉ូតូ ប៉ុន្តែបានលុយសុទ្ធរាប់ម៉ឺនដុល្លារបែបនេះ ជាលើកទី ១ ក្នុងជីវិតរបស់គាត់ហើយ ។ សព្វថ្ងៃគាត់មករកស៊ី នៅស្រុកខ្មែរ ចង់សន្សំលុយឱ្យគ្រប់ដើម្បីយកឱ្យកូនប្រុសទុករៀបអាពាហ៍ពិពាហ៍នៅស្រុកចិន ព្រោះបច្ចុប្បន្នគាត់មិនមានលិទ្ធភាពគ្រប់គ្រាន់ឱ្យកូនរៀបអាពាហ៍ពិពាហ៍នោះទេ តែពេលនេះបញ្ហមួយនេះអាចដោះស្រាយបានហើយ ។
គាត់បានបន្ថែមទៀតថា គាត់ពិតជាចូលចិត្តស្រាបៀរកម្ពុជា ខ្លាំងណាស់មានរសជាតិឆ្ងាញ់ ហើយក៏ជាស្រាបៀរដែលល្បីនៅក្នុងតំបន់គាត់ខ្លាំងដែរ ហើយថែមទាំងមានរង្វាន់ធំទៀត គាត់ពិតជាអរគុណខ្លាំងណាស់ដែលត្រូវបានលុយសុទ្ធច្រើនយ៉ាងនេះ ពីស្រាបៀរកម្ពុជាអាចជួយសម្រចក្តីស្រមៃឱ្យកូនប្រុសរៀបអាពាហ៍ពិពាហ៍នៅថ្ងៃអនាគតបាន ។
CAMBODIA PREMUIM កាន់តែប្រណីត កាន់តែស្និទ្ធស្នាល ! ។ សូមពិសាដោយការទទួលខុសត្រូវ ! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ