
Otteri wash & dry បោះជំហានថ្មីនៃអាជីវកម្មបោកគក់នៅកម្ពុជា ដែលក្រុមហ៊ុន PTT និង K-nex បើកផ្លូវសម្រាប់វិនិយោគិន
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន ភីធីធី…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន ភីធីធី…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន ភីធីធី (ខេមបូឌា) និងក្រុមហ៊ុន ខេនិច ខបភើរេហ្សិន ខូអិលធីឌី បានបើកសិក្ខាសាលាស្ដីអំពី «ការវិនិយោគធុរៈកិច្ច លើកដំបូងរបស់អាជីវកម្ម ហាងបោកគក់ និងសម្ងួតសម្លៀកបំពាក់ អតថេរិ នៅប្រទេសកម្ពុជា» និងពិធីចុះហត្ថលេខាជាម្ចាស់សិទ្ធផ្ដាច់មុខអាជីវកម្ម អតថេរិ នៅប្រទេសកម្ពុជា ។
កម្មវិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពរបស់លោក ណាត់ថៈភុង កែវត្រៈគូលភុង អគ្គនាយកក្រុមហ៊ុន ភីធីធី (ខេមបូឌា) និងលោក ផាឡាវ៉ាត់ ផាឡាវ៉ាតវិឆ័យ អគ្គនាយករង ក្រុមហ៊ុន ភីធីធី (ខេមបូឌា) រួមជាមួយលោក ខេវិន និតាស្នាចារុគុណ នាយកប្រត្តិបត្តក្រុមហ៊ុន ខេនិច ខបភើរេហ្សិន ខូអិលធីឌី រួមទាំងតំណាងក្រុមហ៊ុន អាឡាយអ៊ែន ឡនឌ្រី ស៊ីស្ទឹម លោក សូគ្រី គីរ៉ៃ អគ្គនាយកផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងគណៈគ្រប់គ្រងបុគ្គលិកក្រុមហ៊ុន ភីធីធី (ខេមបូឌា) និងក្រុមហ៊ុន ខេនិច ខបភើរេហ្សិន ខូអិលធីឌី នៅសណ្ឋាគារ អុកវូឌ ប្រីមៀរភ្នំពេញ ។
គួរបញ្ជាក់ថា ការប្រារព្ធធ្វើសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងធ្វើបទបង្ហាញទៅកាន់វិនិយោកគិនដែលមានបំណងចង់វិនិយោគបន្ថែម ឬកំពុងមានបំណងចង់ចាប់ផ្ដើមអាជីវកម្មបោកគក់ និងសម្ងួតសម្លៀកបំពាក់ ដ៏មានសក្ដានុពលក្នុងពេលនេះ និងអំពីព័ត៌មានក្នុងកាវិនិយោគ ឬព័ត៌មានផ្សេងៗទៀតអំពីអាជីកម្មហាងបោកគក់ និងសម្ងួតសម្លៀកបំពាក់អតថេរិ នេះផងដែរ ។
លើសពីនេះទៀតដោយការមើលឃើញអំពីសក្តានុពលនៃអាជីវកម្មបោកគក់ និងសម្ងួតនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនជាខ្លាំងគួរឱ្យកត់សម្គាល់ដែលបានបង្កើតជាចក្ខុវិស័យយ៉ាងមុតមាំក្នុងការពង្រីកអាជីវកម្មហាងបោកគក់ និងសម្ងួតសម្លៀកបំពាក់ អតថេរិ នេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
នាឱកាសនេះដែរ ក្រុមហ៊ុន ភីធីធី (ខេមបូឌា) និងក្រុមហ៊ុន ខេនិច ខបភើរេហ្សិនខូអិលធីឌី ក៏បានប្រារព្ធពិធីចុះហត្ថលេខាជាម្ចាស់សិទ្ធផ្ដាច់មុខអាជីវកម្មហាងបោកគក់និងសម្ងួតសម្លៀកបំពាក់ អតថេរិ នៅប្រទេសកម្ពុជា ។
តាមព័ត៌មានដែលបានបង្ហាញសម្រាប់វិនិយោគគិនទាំងអស់ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគទៅលើអាជីវកម្មបោកគក់ និងសម្ងួតដែលជាអាជីវកម្មកំពុងមានសក្តានុពលនាពេលបច្ចុប្ននេះអាចធ្វើការទាក់ទងដាក់ពាក្យស្នើរ ដើម្បីប្រកបអាជីវកម្មនេះមកកាន់ក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានចាប់ពីពេលដែលបានផ្តល់ដំណឹងនេះតទៅ ក្រុមការងារ និងរង់ចាំទទួលស្វាគមន៍ និងផ្ដល់ព័ត៌មានផ្សេងៗ ជូនទៅដល់អ្នកវិនិយោគគ្រប់រូប ដែលមានបំណងចង់បណ្ដាក់ទុន និងក្លាយជាសមាជិកនៃគ្រួសារ ភីធីធី ។
លើសពីនេះទៀត ក្រុមហ៊ុន ភីធីធី (ខេមបូឌា) មានអាជីវកម្មជាច្រើនផ្សេងទៀតដូចជា ៖ ស្ថានីយប្រេងឥន្ធនៈ (PTT Petrol Station), ហាងកាហ្វេអាម៉ាហ្សូន (Café Amazon), ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនី (EV Station Pluz), ហ្វិតអ៊ីចហ្វ្រេស (Fit Express), ហាងទំនិញ (7-Eleven), ក៏ដូចជាហាងបោកគក់សម្ងួតសម្លៀកបំពាក់ អតថេរិ (Otteri wash & dry), រួមទាំងមានទីតាំងសម្រាប់ជួល ដើម្បីប្រកបអាជីវកម្ម Lifestyle ផ្សេងៗជាច្រើនប្រភេទទៀតផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ