
ដំណើរកម្សាន្ត “Treasuretopai Beach Quest” ដ៏អស្ចារ្យជាមួយ Toyota Veloz ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ !
រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)…
រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)…
រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាអ្នកទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា នៅកម្ពុជា បានបើកទំព័រថ្មីនៃភាពសប្បាយរីករាយជាមួយនឹងដំណើរកម្សាន្តដ៏អស្ចារ្យ “Treasuretopia Beach Quest” ដែលបាននាំអតិថិជនឆ្ពោះទៅកាន់ទឹកដីសមុទ្រដ៏ស្រស់ស្អាតនៃក្រុងព្រះសីហនុ ។ ព្រឹត្តិការណ៍នេះបានបង្កើតបរិយាកាសដ៏រីករាយ និងរំភើបខ្លាំង ដែលធ្វើឱ្យអ្នកចូលរួមទាំងអស់បានទទួលនូវបទពិសោធន៍ថ្មីមិនអាចបំភ្លេចបាន ។
កាលពីថ្មីៗនេះ ក្បួនរថយន្ត Toyota Veloz ចំនួន ៥០ គ្រឿង បានធ្វើដំណើរចេញពីទីក្រុងភ្នំពេញ ដោយមានគោលដៅឆ្ពោះទៅកាន់ឆ្នេរសមុទ្រ ក្រុងព្រះសីហនុ ក្នុងបេសកកម្មដ៏គួរឱ្យចាប់អារម្មណ៍មួយ គឺ “ស្វែងរកកំណប់” ។ នេះជាលើកដំបូងហើយដែល ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំកម្មវិធីដំណើរកម្សាន្តគ្រួសារដ៏ធំសម្បើមបែបនេះ ដើម្បីផ្តល់ភាពសប្បាយរីករាយ និងបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃជូនចំពោះអតិថិជនជាទីស្រឡាញ់របស់ខ្លួន ។ ក្បួនរថយន្ត Toyota Veloz ដែលត្រូវបានរចនាឡើងដោយភាពទំនើប និងផាសុកភាព បាននាំមកនូវស្នាមញញឹម និងក្តីរំភើបដល់អ្នកចូលរួមទាំងអស់ពេញមួយដំណើរកម្សាន្តនេះ ។
កម្មវិធី “Treasuretopia Beach Quest” មិនត្រឹមតែជាដំណើរកម្សាន្តធម្មតាមួយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាបទពិសោធន៍ដ៏ពិសេសមួយដែលអនុញ្ញាតឱ្យអតិថិជនបានរួមគ្នាស្វែងរកកំណប់ និងរីករាយជាមួយទេសភាពធម្មជាតិដ៏អស្ចារ្យនៃឆ្នេរសមុទ្រព្រះសីហនុ ។ នៅក្នុងកម្មវិធីនេះ មានការលេងហ្គេម សម្រាប់អតិថិជនដើម្បីស្វែងរកកំណប់ ដោយរង្វាន់មាន ៣ ប្រភេទ គឺ រង្វាន់ទី ១ ទទួលបានការប្តូរប្រេងម៉ាស៊ីនរយៈពេល ១ ឆ្នាំ និងរង្វាន់ទី ២ ទទួលបានកាតប្រេងឥន្ទនៈ ២០០ ដុល្លារ ចំណែករង្វាន់ទី ៣ ទទួលបានកាតប្រេងឥន្ទនៈ ១០០ ដុល្លារ ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅប្រកបដោយភាពរលូន និងជោគជ័យ ដោយសារការសហការយ៉ាងជិតស្និទ្ធរវាង ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និង ក្រុមហ៊ុន ប្រេងឥន្ទនៈ កាល់តិច ដែលបានចូលរួមឧបត្ថម្ភធ្វើឱ្យកម្មវិធីនេះកាន់តែមានភាពអស្ចារ្យ ។
លោក អ្នកដែលចូលរួមក្នុងដំណើរកម្សាន្តនេះបានសម្តែងនូវក្តីរំភើប និងការកោតសរសើរចំពោះគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមិនត្រឹមតែផ្តល់ជូននូវរថយន្តដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវបទពិសោធន៍ជីវិតដ៏មានអត្ថន័យតាមរយៈកម្មវិធីដ៏អស្ចារ្យនេះ ។ ជាមួយនឹងភាពជោគជ័យនៃ “Treasuretopia Beach Quest” អតិថិជនទាំងអស់កំពុងទន្ទឹងរង់ចាំមើលថា តើបន្ទាប់ពីនេះទៀត ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងនាំមកនូវភាពភ្ញាក់ផ្អើលអ្វីបន្តទៀត !
អំពី Toyota Veloz
Toyota Veloz ផ្តោតសំខាន់លើដំណើរកម្សាន្តបែបគ្រួសារ ។ ផ្នែកខាងក្នុងកាប៊ីនធំទូលាយមាន 7 កៅអី ធ្វើឱ្យការធ្វើដំណើរតាមផ្លូវកាន់តែសប្បាយរីករាយ ។ ផ្នែកខាងក្រៅ ការរចនាដូចគ្នាទៅនឹងរថយន្ត SUV ដ៏ទាន់សម័យហើយឆ្លើយតបទៅនឹងបុគ្គលិកលក្ខណៈរបស់អ្នក។ បើកបរដោយទំនុកចិត្តគ្រប់ស្ថានភាពជាមួយ MPV ដ៏អស្ចារ្យនេះ ។ តម្លៃចាប់ពី US$35,900 ។
ទាក់ទងសម្រាប់ព័ត៌មានលម្អិត និង បើកបរសាកល្បងតាមរយៈ ៖
ផ្នែកលក់អនឡាញ ៖ 017 222 451 / 017 333 503 / 086 333 503 / 017 222 408 / 017 222 439
សាខាទឹកថ្លា ៖ 017 222 524 / 017 222 829 / 017 222 955
សាខាបឹងកេងកង ៖ 017 333 730
សាខាទួលសង្កែ ៖ 017 333 011
សាខាមានជ័យ ៖ 017 222 389
សាខាខេត្តសៀមរាប ៖ 017 222 557
សាខាខេត្តបាត់ដំបង ៖ 017 333 241
សាខាខេត្តកំពង់ចាម ៖ 017 222 049
ផ្នែកលក់ក្រៅ ៖ 017 222 407 / 017 222 386 / 017 222 937
ផ្នែកលក់ដុំ ពន្ធអាករជាបន្ទុករបស់រដ្ឋ និងជួល 017 333 609 / 017 222 437
Telegram Channel: https://t.me/toyotacambodiakh
#ToyotaCambodia #ToyotaVeloz
Telegram Channel: https://t.me/toyotacambodiakh
Toyota Cambodia Official
ចូលក្នុងក្រុមចែករំលែកពីបច្ចេកវិទ្យា និងពត៌មានរថយន្តតូយ៉ូតា
ទូរស័ព្ទ ៖ 017 222 451
Facebook: https://www.facebook.com/ToyotaCambodia/
Instagram: https://instagram.com/toyotacambodia
Website: http://www.toyota.com.kh ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ