
យុទ្ធនាការលុបបំបាត់សំបកធុងហ្គាសចាស់ ដើម្បីសុវត្តិភាពប្រជាជនកម្ពុជា
រាជធានីភ្នំពេញ ៖ កាលពីទី ២២ ខែមីនា នេះក្រុមហ៊ុន D Smart Gaz គឺជាក្រុមហ៊ុនកូនខ្មែរដំបូងគេបំផុតដែលបានបង្កើត…
រាជធានីភ្នំពេញ ៖ កាលពីទី ២២ ខែមីនា នេះក្រុមហ៊ុន D Smart Gaz គឺជាក្រុមហ៊ុនកូនខ្មែរដំបូងគេបំផុតដែលបានបង្កើត…
រាជធានីភ្នំពេញ ៖ កាលពីទី ២២ ខែមីនា នេះក្រុមហ៊ុន D Smart Gaz គឺជាក្រុមហ៊ុនកូនខ្មែរដំបូងគេបំផុតដែលបានបង្កើត App សម្រាប់កុម្ម៉ង់ហ្គាសមុនគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជាដែរមានឈ្មោះថា D Smart Gaz ។ នៅក្នុងថ្ងៃនេះដែលក្រុមហ៊ុនបានចាប់ផ្តើមនូវយុទ្ធនាការថ្មីមួយគឺការលុបបំបាត់សំបកធុងហ្គាសចាស់ៗ ដែលហួសកាលកំណត់ប្រើប្រាស់ និងគ្មានស្តង់ដារ ដែលជាកត្តាងាយបង្កហានិភ័យ ដល់យើងទាំងអស់គ្នា ព្រមទាំងសហគមយើងរស់នៅផងដែរ ។
នៅក្នុងកម្មវិធីនេះ លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី ដែលជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន D Smart Gaz បានលើកឡើងថា លោកមានការគាំទ្រយ៉ាងពេញទំហឹងលើយុទ្ធនាការមួយនេះ ព្រោះថាប្រជាពលរដ្ឋរបស់យើងស្ទើរទាំងអស់គ្នាទៅហើយដែលប្រើប្រាស់ហ្គាសប្រចាំថ្ងៃ ហើយយើងគ្រប់គ្នាតែងតែបារម្ភពីសុវត្ថិភាពរបស់យើង និងគ្រួសារ ព្រោះថាពេលខ្លះការទិញហ្គាសទូទៅមិនបានត្រួតពិនិត្យលើសំបកធុងហ្គាសនោះទេ ពេលខ្លះមានសភាពចាស់ ឬហួសការបរិច្ឆេទប្រើប្រាស់ ប៉ុន្តែយើងគ្មានជម្រើស ។
ក្នុងឳកាសយុទ្ធនាការលុបបំបាត់ធុងហ្គាសចាស់នេះ ក្រុមហ៊ុន D Smart Gaz បានត្រៀមធុងហ្គាសថ្មីៗ ដែលមានការត្រួតពិនិត្យច្បាស់លាស់តាមស្តង់ដារ ដើម្បីផ្តល់ជូនធុងហ្គាសថ្មីសម្រាប់អតិថិជនប្រើប្រាស់រហូតដល់ ៥,០០០ធុង ដោយឥតគិតថ្លៃ ដើម្បីជួយពង្រឹង នៅសុខសុវត្ថិភាពសម្រាប់បងប្អូន ។ ដើម្បីបានធុងហ្គាសដ៏ថ្មីស្រឡាងនេះបងប្អូនគ្រាន់តែ Download App D Smart Gaz នៅ Play Store និង App Store ដោយធ្វើការបញ្ជាទិញហ្គាសពីក្នុង Appផ្ទាល់ ។ លើសពីនេះ អេប D smart Gaz មានមុខងារពិសេស ដែលមិនធ្លាប់មាន គឺ អាចមើលឃើញកំរិតទឹកហ្គាស ដែលនៅសល់ក្នុងធុងហើយក៏មានឧបករណ៏ចាប់ក្លិនហ្គាសពេលលិចធ្លាយនិងកាត់ផ្តាច់ការបញ្ចេញហ្គាសដោយស្វ័យប្រវត្តិ។ លោកអ្នកអស់កង្វល់រឿងកម្ម៉ង់ហ្គាស ព្រោះយើងមានការដឹកជញ្ជូនឆាប់រហ័សមិនលើសពី ៣០នាទី រួមជាមួយបុគ្គលិកមានវិជ្ជាជីវៈ និងប្រកបដោយស្តង់ដារមិនបង្កហានិភ័យទៅទីសាធារណៈក្នុងកំឡុងពេលបើកបរ ។
សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាម Facebook Page D Smart Gaz ឌី ស្មាតហ្គាស
https://www.facebook.com/profile.php?id=61553088354040 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ