ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មករនិយោជិត ​នៃ​ក្រុមហ៊ុន HCC Group សាខា​ខេត្តសៀមរាប សប្បាយចិត្ត និង​អរគុណ​ក្រសួង​ការងារ​ដែល​សម្របសម្រួល​ បើកប្រាក់​ឈ្នួល​និង​ប្រាក់​បំណាច់ បញ្ចប់​វិវាទ​ការងារ

2 ថ្ងៃ មុន

ខេត្ត​សៀមរាប​ ៖ កម្មករនិយោជិត​នៃ​ក្រុមហ៊ុន អេ​ច ស៊ី ស៊ី គ្រុប (HCC Group Co.,…

ខេត្ត​សៀមរាប​ ៖ កម្មករនិយោជិត​នៃ​ក្រុមហ៊ុន អេ​ច ស៊ី ស៊ី គ្រុប (HCC Group Co., Ltd) សាខា​ខេត្តសៀមរាប សប្បាយ​រីករាយ និង​អរគុណ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​សម្របសម្រួល​រៀបចំ​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ជូន​ដល់​កម្មករនិយោជិត​ទាំងអស់ ដើម្បី​បញ្ចប់​វិវាទ​ការងារ​ជា​ស្ថាពរ​ ។

ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៥​នេះ បាន​សម្របសម្រួល​រៀបចំ​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​បញ្ចប់​កិ​ច​សន្យា​ការងារ​ជូន​ដល់​កម្មករនិយោជិត​សរុប​ចំនួន ១១២​នាក់ នៃ​ក្រុមហ៊ុន អេ​ច ស៊ី ស៊ី គ្រុប (HCC Group Co., Ltd) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ​។

លោកស្រី ខាំ សុភា ជា​កម្មការិនី នៃ​ក្រុមហ៊ុន អេ​ច ស៊ី ស៊ី គ្រុប (HCC Group Co., Ltd) សាខា​ខេត្តសៀមរាប បាន​សម្តែង​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដែល​ក្រសួង​ការងារ​បាន​ដោះស្រាយ​វិវាទ​ការងារ​ដោយ​ជោគជ័យ ហើយ​ឈាន​មក​ដល់​ការ​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​នៅ​ពេល​នេះ​។ ទាំងនេះ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​លើ​សុខទុក្ខ​របស់​បងប្អូន​កម្មករនិយោជិត និង​សូម​អរគុណ​ទៅ​ដល់​ក្រសួង​ការងារ​ដែល​សម្រេច​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​បញ្ចប់​ជា​ស្ថាពរ ​។

កម្មការិនី​រូប​នេះ​បន្ថែម​ថា ក្រសួង​ការងារ​មិន​ត្រឹម​ផ្តល់​ការ​ដោះស្រាយ​យ៉ាង​សមរម្យ​ដល់​កម្មករ​នោះ​ទេ ក្នុង​នោះ​ក៏​មាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ​ក៏​បាន​នាំ​មក​នូវ​ឱកាស​ការងារ​ជា​ច្រើន​កន្លែង​ដល់​បងប្អូន​អតីត​កម្មករនិយោជិត​ដែល​មាន​បំណង​រក​កន្លែង​ការងារ​ធ្វើ​ថ្មី​ផង​ដែរ​។ ទន្ទឹម​នេះ ការ​ណែនាំ​អំពី​អត្ថប្រយោជន៍​ផ្សេង​ៗ​អំពី​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ដល់​អតីត​កម្មករនិយោជិត ផង​ដែរ​ ។

ដោយឡែក លោកស្រី រ៉េ​ត សំណាង ជា​កម្មការិនី​ម្នាក់​ទៀត​នៃ​ក្រុមហ៊ុន អេ​ច ស៊ី ស៊ី គ្រុប (HCC Group Co., Ltd) សាខា​ខេត្តសៀមរាប​បាន​គូសបញ្ជាក់​ថា កម្មករ​ទាំងអស់​ពេញចិត្ត​សម្រាប់​សំណង​ដែល​ទទួល​បាន​ក្រោម​ការ​ធ្វើការ​យ៉ាង​ហ្មត់ចត់​ពី​សំណាក់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ដំណោះស្រាយ​ដែល​ផ្តល់​ឱ្យ​នេះ​គឺ​ត្រឹមត្រូវ​តាម​ច្បាប់ ដែល​អាច​ឱ្យ​បងប្អូន​កម្មករនិយោជិត​ទទួលយក​បាន​ប្រកបដោយ​ភាព​រីករាយ​។ លោកស្រី​អរគុណ​ដល់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ការងារ​ដែល​ខិតខំ​បំពេញការងារ​រហូត​ស្វែងរក​ដំណោះស្រាយ​ដោយ​យុត្តិធម៌​ជូន​ដល់​បងប្អូន​កម្មករនិយោជិត​នៃ​ក្រុមហ៊ុន អេ​ច ស៊ី ស៊ី គ្រុប​ទាំងអស់​។ ទាំងនេះ​វា​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ក្រសួង​ការងារ លើ​ការ​ដោះស្រាយ​វិវាទ​ការងារ​ដល់​កម្មករនិយោជិត និង​ជា​ការ​ចូលរួម​ចំណែក​លើ​ការ​ដោះស្រាយ​ជីវភាព និង​ទុក្ខ​កង្វល់​យ៉ាង​ពិតប្រាកដ​ពី​សំណាក់​រាជរដ្ឋាភិបាល ​។

ដោយឡែក លោកស្រី សឿ​ន សុ​ផា​ន់ សហជីព​មូលដ្ឋាន​នៃ​ក្រុមហ៊ុន អេ​ច ស៊ី ស៊ី គ្រុប (HCC Group Co., Ltd) បាន​លើក​ឡើង​ថា សំណង​ដែល​កម្មករនិយោជិត​ទទួល​បាន​នៅ​ពេល​នេះ​គឺ​សមរម្យ និង​ទទួលយក​បាន​ស្រប​តាម​ច្បាប់​ស្តី​ពី​ការងារ​។ តាម​រយៈ​ដំណោះស្រាយ​ដ៏​ល្អ​មួយ​នេះ​មើលឃើញ​ថា​បងប្អូន​កម្មករនិយោជិត​ទាំងអស់​សប្បាយ​រីករាយ និង​ពេញចិត្ត​នូវ​សំណង​ដែល​ទទួល​បាន​នៅ​ពេល​នេះ​។ លោកស្រី​បន្ថែម​ថា ការ​រៀបចំ​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ជូន​ដល់​កម្មករនិយោជិត​នៅ​ពេល​នេះ​គឺ​មានការ​រៀបចំ​បាន​ល្អ មាន​សណ្តាប់ធ្នាប់​ល្អ មាន​នីតិវិធី​ក្នុង​ការ​ផ្តល់​ដោះស្រាយ​ដោយ​រលូន​មាន​ភាព​រីករាយ​។ ទន្ទឹម​នឹង​នេះ​លោកស្រី​ថ្លែងអំណរគុណ​ដល់​ក្រសួង​ការងារ​ដែល​ខិតខំ​បំពេញការងារ​ចាប់​តាំង​តែ​ពី​ពេល​ដំបូង រហូត​ដល់​ពេល​បញ្ចប់​វិវាទ​នេះ​ជា​ស្ថាពរ ​។

ចំពោះ​វិវាទ​ការងារ​ន​រះ​ផង​ដែរ បងប្អូន​កម្មករនិយោជិត​មិន​ត្រឹមតែ​ទទួល​បានការ​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេង​ៗ​នោះ​ទេ ក្នុង​នោះ​ក៏​មាន​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ខេត្តសៀមរាប​បាន​ចូលរួម​ពន្យល់​អំពី​អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​ដល់​កម្មករនិយោជិត ផង​ដែរ​។ ទន្ទឹម​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បាន​បញ្ជូន​ក្រុមការងារ​មជ្ឈមណ្ឌល​ការងារ​ខេត្តសៀមរាប ដើម្បី​នាំ​មក​នូវ​ឱកាស​ការងារ​ថ្មី​ៗ​ជា​ច្រើន​កន្លែង​ជូន​ដល់​កម្មករនិយោជិត​នៃ​ក្រុមហ៊ុន អេ​ច ស៊ី ស៊ី គ្រុប (HCC Group Co., Ltd) ដោយ​កម្មករនិយោជិត​ទាំងអស់​អាច​ដាក់​ពាក្យ​ភ្លាម សម្ភាស​ភ្លាម និង​ដឹង​ពី​លទ្ធផល​ការងារ​ភ្លាម​ៗ​នៅ​នឹង​កន្លែង ផង​ដែរ ​៕ អត្ថបទសហការ