រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា ព្រទាំងមន្ដ្រីរាជការអស់ បានផ្ញើសារលិខិតសូមអបអរសាទរ និងគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បា.ញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសត្រូវបានបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ដោយផ្ទាល់ពីប្រមុខរដ្ឋស្ដីទី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ ។
ឆ្លៀតក្នុងឱកាសដ៏ល្អប្រពៃថ្លៃថ្លានេះ យើងខ្ញុំសូមគោរពអបអរសាទរ និងស្ញប់ស្ញែងចំពោះវីរភាពរបស់ សម្តេចពិជ័យសេនា និងសម្តេចកិត្តិសង្គហបណ្ឌិត ដែលតាំងពីអតីតកាលរហូតបច្ចុប្បន្ន តែងតែបានបូជាកម្លាំងកាយ កម្លាំងប្រាជ្ញាស្មារតី និងធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពារដាច់ខាតនូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ជាពិសេសធានាបន្តការពារសុខសន្តិភាព ស្ថិរភាព សង្គមជាតិ និងជំរុញការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនជឿនលឿន ព្រមទាំងលើកស្ទួយកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ ។
ជាថ្មីម្តងទៀត យើងខ្ញុំសូមបួងសួងរំលឹកដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និង ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី និងជ័យមង្គលគ្រប់ប្រការជូន សម្តេចពិជ័យសេនា និងសម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមឱ្យបានសមប្រកបនូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ