ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នក​នៅ​ម្តុំ​បឹង​កេងកង​ត្រៀម​ ! ផ្សារ​ទំនើប ណូ​រ៉ូ លេ​ន កំពុង​កែប្រែ​មុខមាត់​ថ្មី នឹង​បើក​ក្នុង​ខែមេសា​ នេះ​ហើយ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុមហ៊ុន ជីប ម៉ុង បាន​ធ្វើ​ពិធីសែនព្រេន​សុំ​ពរ​ជ័យ​ក្នុង​ផ្សារ​ទំនើប ណូ​រ៉ូ លេ​ន ដែល​ជាទី​តាំង​មួយ​នៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ​ផង​ដែរ​…

រាជធានីភ្នំពេញ ៖ កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុមហ៊ុន ជីប ម៉ុង បាន​ធ្វើ​ពិធីសែនព្រេន​សុំ​ពរ​ជ័យ​ក្នុង​ផ្សារ​ទំនើប ណូ​រ៉ូ លេ​ន ដែល​ជាទី​តាំង​មួយ​នៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ​ផង​ដែរ​ ។ នៅ​ក្នុង​កម្មវិធី​នេះ ក៏​មានការ​អ​ញ្ចើ​ញ​ចូលរួម​យ៉ាង​ខ្ពង់ខ្ពស់​ពី​វត្តមាន លោកអ្នកឧកញ៉ា ភាព ហៀ​ក ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង លោកអ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លោក​ជំទាវ លី សុខ​ឆេ​ង នាយិកា​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល និង​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​ផង​ដែរ ​។

អ្នកឧកញ៉ា លាង ម៉េ​ង ដែល​ជា​សហ​ស្ថាបនិក និង​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង បាន​មាន​ប្រសាសន៍​ថា “​ក្នុង​នាម​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង ខ្ញុំ​ពិតជា​មាន​មោ​ទ​ភាព​ដែល​ក្រុមហ៊ុន​ធំ​បង្អស់​ក្នុងស្រុក​មួយ​នេះ នៅ​តែ​បន្ត​នាំ​យក​នូវ​បទ​ពិសោធន៍​ថ្មី​ប្លែក​ឱ្យ​ប្រជាជន​ខ្មែរ​បាន​ស្គាល់​និង​សាកល្បង​ដើម្បី​ជម្រុញ​ឱ្យ​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​កាន់តែ​មានការ​អភិវឌ្ឍ​រួម​ទាំង​ស្តង់ដារ​នៃ​ការ​រស់នៅ​របស់​ប្រជាជន​យើង​កាន់តែ​ល្អស៊ី​វិ​ល័យ​ជា​មុន​”​ ។

អ្នកឧកញ៉ា មាន​ប្រសាសន៍​បន្ត​ថា ការ​សម្រេច​កែ​លម្អ​គម្រោង​ច្នៃប្រឌិត​ថ្មី​លើ​ផ្សារ​ទំនើប ណូ​រ៉ូ លេ​ន​នេះ គឺ​ដើម្បី​ឲ្យ​អតិថិជន​ទទួល​បាន​បរិយាកាស ងាយស្រួល សម្បូរ​បែប ស្រប​តាម​ការ​និយម​របស់​មនុស្ស​ជំនាន់​ថ្មី ជា​ពិសេស យើង​ផ្ចិតផ្ចង់​ខ្លាំង​លើ​ភាព​ច្នៃប្រឌិត មាន​កន្លែង​អង្គុយ​លំហែកាយ​បែប​បោះ​តង់​នៅ​ខាងក្នុង​ផ្សារ​ទំនើប​ផ្ទាល់ ដែល​អាច​ឲ្យ​យុវវ័យ អ្នកធ្វើការ​មក​បំពេញការងារ​យ៉ាង​ងាយស្រួល ក៏​ដូច​ជា​ជួបជុំ​គ្នា​ពេល​ល្ងាច​ចុង​ស​ប្តា​ហ៍​ផង​ដែរ​ ។

អ្នកឧកញ៉ា លាង ម៉េ​ង ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ជាមួយ​ចក្ខុវិស័យ​វែង​ឆ្ងាយ ក្រុមហ៊ុន ជីប ម៉ុង មើលឃើញ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ជា​ពិសេស​ទីតាំង​ដែល​នៅ​កណ្តាល​បេះដូង​នៃ​រាជធានី​មួយ​នេះ​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​តំបន់​ទេសចរណ៍​ល្បី​ៗ​ចម្រុះ​សម័យកាល​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ធំ​បង្អស់​នៅ​កម្ពុជា យើង​រក្សា​គោល​ជំហរ​ក្នុង​ការ​ពង្រឹង​ម៉ាក​យីហោ​ក្នុងស្រុក ដោយ​បន្ត​អភិវឌ្ឍ​ខ្លួន​លើ​បទ​ពិសោធន៍​ថ្មី វិនិយោគ​លើ​ការ​កែប្រែ​តាម​សម័យកាល​ថ្មី ដើម្បី​ធានា​បាន​នូវ​សេវាកម្ម​ប្រកបដោយ​ស្តង់ដា​ខ្ពស់ ជំរុញ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅ​ក្នុងស្រុក ឲ្យ​កាន់តែ​រីក​ចម្រើន និង​ទំនើប​ទ្វេ​ដង​ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ជំទាវ លី សុខ​ឆេ​ង នាយិកា​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល និង​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង ក៏​បាន​មាន​ប្រសាសន៍​ថា ចំពោះ​រូបរាង ផ្សារ​ទំនើប ណូ​រ៉ូ លេ​ន នេះ​គឺ​យើង​បាន​កែប្រែ​ថ្មី​ស្ទើរ​ទាំងស្រុង​មិនតែប៉ុណ្ណោះ​យើង​ក៏​បាន​ផ្តល់​ជូន​ភោ​ជនី​ដ្ឋា​ន​ច្រើន​ជាង​មុន​ដោយ​មាន​រហូត​ដល់​ទៅ ៥០​ហាង​។ លើស​ពី​នេះ​ទៅ​ទៀត អ្វី​កាន់តែ​ពិសេស​នោះ​ភោ​ជនី​ដ្ឋា​ន​ដែល​នៅ​ក្នុង​ផ្សារ​ទំនើប ណូ​រ៉ូ លេ​ន គឺ​សុទ្ធសឹងតែ​ហាង​ល្បី​ៗ​ម្ហូបអាហារ​ក៏​ឆ្ងាញ់​ៗ​ចំណែក​តម្លៃ​វិញ​ក៏​សមរម្យ​ផង​ដែរ ហើយ​បើ​និយាយ​អំពី​បរិ​យាស​ក្នុង​ផ្សារ​ទំនើប ណូ​រ៉ូ លេ​ន វិញ​គឺ​មាន​ផា​សុខភាព​និង​ត្រជាក់​ខ្លាំង​មែនទែន​ដែល​បរិយាកាស​ថ្មី​នេះ​គឺ​ផ្តល់​ភាព​ងាយស្រួល​ខ្លាំង​ណាស់​សម្រាប់​អ្នក​រស់នៅ​តំបន់​បឹង​កេងកង ​។

គួរ​ជម្រាប​ថា ក្នុង​ដំណើរ​រីក​ចម្រើន​ឥត​ឈប់​ឈរ​របស់​ក្រុមហ៊ុន ជីប ម៉ុង និង​ពាណិជ្ជកម្ម​ទាំង​១៤ ឈរជើង​រឹង​មាំ​ជាង​៤០​ឆ្នាំ ជីប ម៉ុង នៅ​តែ​បន្ត​ប្រកាន់​យក​ឆន្ទៈ​មោះមុត​ក្នុង​ការ​លើកតម្កើង​គ្រប់​សមិទ្ធផល​ដែល​សាង​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​វិនិយោគ​ទៅ​លើ​របត់​បែបផែន​ថ្មី​ដើម្បី​ជា​ឱកាស​ពង្រីក​អាជីវកម្ម​និង​បម្រើ​គ្រប់​តម្រូវការ​របស់​អតិថិជន​ ៕ អត្ថបទសហការ