រាជធានីភ្នំពេញ៖ ថ្មីសន្លាង ស្វាគមន៍ឆ្នាំ ២០២៥ របស់ ជីប ម៉ុង លែន ជាមួយការប្រកាស ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង ២ ធំៗព្រមគ្នា៖ ទី១ គម្រោង ហ្គ្រេនលែនម៉ាក ២៧១ និង
ទី២ មជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍ ជីប ម៉ុង គម្រោង ហ្គ្រេនលែនម៉ាក ២៧១ ជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មីដ៏មានសក្តានុពលបំផុត និងធំជាងគេ ដែលភ្ជាប់ពីគម្រោង លែនម៉ាក ២៧១ ត្រឹមតែ ៣នាទីពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។
ចំនុចពិសេស 5 យ៉ាងដែលនឹងធ្វើអោយគម្រោង ហ្គ្រេនលែនម៉ាក ២៧១ មានភាពលេចធ្លោជាងគេលើ វិស័យអភិវឌ្បន៍ គម្រោងអចលនទ្រព្យឈានមុខគេនៅកម្ពុជា
ទី១. វត្តមាន មជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍ ជីប ម៉ុង ដ៏ធំសម្បើម ដែលកំពុងបុកគ្រឹះសាងសង់នេះ នឹងលេចរូបរាងចំកណ្តាលបេះដូងនៃគម្រោង ហ្គ្រេនលែនម៉ាក ២៧១ ដែលផ្តល់ជូនបទពិសោធន៍នៃកម្មវិធីលំដាប់ពិភពលោក មានកម្ពស់ ២ ជាន់ សម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ បានរហូតដល់ជាង១០,០០០នាក់ ។ បន្ថែមលើសពីនេះ មជ្ឈមណ្ឌល សន្និបាតមួយនេះមាន មុខងារ/សេវាកម្ម ជាច្រើនបន្ថែមទៀត ដូចជាការតាំងពិព័រណ៍ រៀបចំប្រជុំសន្និបាតខ្នាតធំ និងកន្លែងរៀបចំសិក្ខារសាលាផ្សេងៗ ជាមួយការរចនាស្តង់ដារអន្តរជាតិដំបូងគេ មានបំពាក់ផ្ទាំង LED ដ៏ទំនើប និងចំណតយានយន្តដ៏ធំទូលាយ ផ្តល់ភាពងាយស្រួលសម្រាប់កម្មវិធីធំៗអស្ចារ្យរបស់លោកអ្នក ។
ទី២. ទីតាំងមានចរន្តផ្លូវធំៗខ្វាត់ខ្វែង និងមានច្រកចេញចូលធំ ដល់ទៅ ៣ ដែលមាននៅមើលមហាវិថី សម្តេចតេជោហ៊ុន សែន រឺ ផ្លូវ60ម៉ែត្រ ចូលតាមច្រកផ្លូវ ២៧១ និង ច្រកចូលផ្លូវ ២៧១ ។
ទី៣. កាន់តែអសា្ចរ្យទៀតនោះគឺ មជ្ឈមណ្ឌលកីឡាដ៍ទំនើបមួយទៀតរបស់ ជីប ម៉ុង លែន ដែលមាន
សាលប្រជុំ កន្លែងហាត់ប្រាណធំទូលាយ បំពាក់ដោយឧបករណ៍ទំនើបៗ អាងហែលទឹកខ្នាតអន្តរជាតិ និងមុខងារកីឡាដ៏សម្បូរបែបសម្រាប់មនុស្សគ្រប់វ័យ ។
ទី៤. កាន់តែថ្មី ប្លែក ឧទ្យាន ហ្គ្រេនលែនម៉ាក តាមមាត់ទឹក ដែលលាយបញ្ចូលគ្នាជាមួយរុក្ខវិថី សួនឧទ្យានលាតសន្ធឹង បៃតងស្រស់ត្រកាល ជាកន្លែងសម្រាកលំហែ និងជួបជុំប្រកបដោយភាពសុខដុមរមនា ។
ទី៥. មជ្ឈមណ្ឌលធុរកិច្ចចម្រុះ និងមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យាដ៏ធំដំបូងគេ ។
ជាមួយជម្រើសម៉ូតផ្ទះថ្មីៗ ប្រណីតៗ រឹតតែគួរអោយចាប់អារម្មណ៍ រួមមាន៖
- វីឡា ឃីង មែនន័រ ការរស់នៅដោយភាពស្ញប់ស្ញែង
- វីឡា ឃីង ឧត្តមភាពនៃការរស់នៅបែបអភិជន
- វីឡា ឃ្វីន ហ្គ្រេន ជម្រើសនៃភាពទាន់សម័យ
- វីឡា ឃ្វីន A ហ្គ្រេន សម្រាប់ការរស់នៅបែបឯកជន
- វីឡា ឃ្វីន B II ហ្គ្រេន ម៉ូតថ្មីយ៉ាងស្រស់ស្អាត
- និង វីឡាភ្លោះម៉ូតថ្មី Twin SE ទាន់សម័យ និងរស់រវើក
- វីឡា ភ្លោះ SII , វីឡា កូនកាត់ ASII
- វីឡាកូនកាត់ Link BIII F មានរបងផ្តល់ឯកជនភាព
រង់ចាំមើល ការផ្តល់ជូនពិសេស អំពីគម្រោងថ្មី តាមរយៈ បណ្តាញសង្គមផ្លូវការរបស់ ជីប ម៉ុង លែន ខាងក្រោមនេះ៖
Tel: 061 997 888
Website: chipmongland.com
Telegram Channel៖ ៖ https://t.me/chipmongland
TikTok៖ https://bit.ly/ChipMongLand_TikTok_Official
Instagram៖ https://bit.ly/ChipMongLandInstagram
FB៖ https://www.facebook.com/chipmongland ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ