រាជធានីភ្នំពេញ ៖ ការជួយកូនរបស់អ្នកឱ្យមានអារម្មណ៍ថាស្រឡាញ់ គឺជាចំណុចដ៏សំខាន់បំផុតមួយនៃភាពជាឪពុកម្តាយ ។ កុមារដែលទទួលបានក្តីស្រឡាញ់ពីឪពុកម្តាយ ចំណងគ្រួសារកាន់តែស៊ីជម្រៅ ហើយទទួលបានការគាំទ្រកាន់តែខ្លាំងអាចជួយឱ្យកុមារមានសុខភាពល្អទាំងផ្លូវកាយ អារម្មណ៍ និងសង្គម ។ ហើយតាមពិតទៅសេចក្តីស្រឡាញ់ គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យពេញមួយជីវិតរបស់ពួកគេ ។
១. ទុកពេលឱ្យកូន ៖ វិធីដ៏ធំបំផុតមួយ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់ គឺការចំណាយពេលជាមួយគ្នា ។ ចូរទុកពេលរៀងរាល់សប្តាហ៍ ដើម្បីនៅជាមួយកូនៗ និងក្រុមគ្រួសាររបស់អ្នក ដើម្បីធ្វើសកម្មភាពដែលមានន័យសម្រាប់កូនដូចជាការលេងវីដេអូហ្គេម ការដើរលេង លេងតន្ត្រី លេងកីឡា ឬធ្វើសិប្បកម្មជាមួយគ្នា ។
២. បង្កើតកម្មវិធី និងទម្លាប់គ្រួសារ ៖ ការមានពិធីបុណ្យក្នុងគ្រួសារ និងទម្លាប់ប្រចាំថ្ងៃ សប្តាហ៍ ឬខែ គឺជាវិធីមួយផ្សេងទៀតដើម្បីចំណាយពេលដែលបានកំណត់ពេលជាមួយគ្នា ។ ញ៉ាំអាហារជុំគ្នាថ្ងៃចុងសប្តាហ៍ ដើរលេងនៅថ្ងៃអាទិត្យ ឬមើលភាពយន្តមួយដងក្នុងមួយខែ គឺជាវិធីដ៏ល្អក្នុងការចំណាយពេលវេលាប្រកបដោយគុណភាពជាមួយគ្នា ។
៣. បំពេញតម្រូវការរបស់កូនអ្នក ៖ កុមារឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនក្នុងវ័យកុមារភាព ហើយតម្រូវការរបស់កូនអ្នកក៏នឹងផ្លាស់ប្តូរទៅតាមដំណាក់កាលនីមួយៗ ។ ក្មេងទើបចេះដើរតេះតះអាចត្រូវការការឱប ខណៈពេលដែលក្មេងជំទង់អាចត្រូវការឯករាជ្យ និងជម្រើសបន្ថែមទៀត ។ ការឆ្លើយតបនឹងតម្រូវការរបស់កូនអ្នក គឺសំខាន់ដើម្បីជួយពួកគេឱ្យមានអារម្មណ៍ស្រឡាញ់ ។
លើសពីនេះ កុមារម្នាក់ៗប្រហែលជាត្រូវមានសេចក្តីស្រឡាញ់ដែលបង្ហាញតាមរបៀបផ្សេងៗគ្នា ។ ការរៀនពីអ្វីដែលកូនរបស់អ្នកត្រូវការអាចពង្រឹងចំណងស្នេហារបស់អ្នក និងកូនបានយ៉ាងល្អ ។
៤. ផ្តល់ជូនការសរសើរ ៖ អំណាចនៃការសរសើរ និងការយកចិត្តទុកដាក់ជាវិជ្ជមាន គឺជាវិធីដ៏ល្អមួយដើម្បីជួយជំរុញអារម្មណ៍នៃក្តីស្រឡាញ់ ។ វាមានសារៈសំខាន់ណាស់ក្នុងការបញ្ជាក់នូវអ្វីដែលយើងកំពុងសរសើរ និងដាក់ស្លាកនូវអ្វីដែលកូនរបស់អ្នកបានធ្វើ ជំនួសឱ្យការសរសើរជាទូទៅ ។ គន្លឹះក្នុងការធ្វើឱ្យកូនមានអារម្មណ៍ស្រឡាញ់ គឺការសរសើរចំពោះការខិតខំរបស់កូនអ្នក ។
៥. ចៀសវាងការវិនិច្ឆ័យរហ័ស ៖ ក្មេងៗតែងធ្វើខុស តែមិនអីទេ ហើយវាជាផ្នែកទាំងអស់នៃការធំឡើងរបស់ពួកគេ ។ ប៉ុន្តែកូនត្រូវដឹងថា អ្នកនៅតែស្រឡាញ់ពួកគេ ទោះបីជាមានកំហុសកើតឡើងក៏ដោយ ។ ដូច្នេះនៅពេលក្រោយពេលកូនរបស់អ្នករញ៉េរញ៉ៃ ឬសាងកំហុស សូមចៀសវាងប្រតិកម្មខ្លាំងៗ និងកុំស្តីថាឱ្យកូន ។ ជំនួសមកវិញ ចូរចំណាយពេលដើម្បីសញ្ជឹងគិតពីស្ថានភាព សួរសំណួរ និងស្តាប់កូនរបស់អ្នក ហើយព្យាយាមមិនឈានដល់ការសន្និដ្ឋាន ។ ជួយកូនរបស់អ្នករុករកបញ្ហាដោយសួរពួកគេពីអ្វីដែលពួកគេរៀនសូត្របាន និងអ្វីដែលពួកគេនឹងកែប្រែនៅពេលក្រោយ ៕ ប្រភព ៖ akronchildrens
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនមានកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ កម្មវិធីអប់រំ និងថែទាំកុមារតូច មតេ្តយ្យ ភាសាអង់គ្លេសសម្រាប់កុមារ ភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសាចិន ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេស ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតា សេវាកម្មគាំទ្រ និងកម្មវិធីសិក្សាបន្ថែមសម្បូរ បែបសម្របតាមបំណិនសតវត្សរ៍ទី ២១ ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀនរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ